សារ៉ាបដិសេធថា៖ «ខ្ញុំពុំបានសើចទេ»។ គាត់ថាដូច្នេះ មកពីគាត់ភ័យខ្លាចខ្លាំងពេក។ ប៉ុន្តែ អុលឡោះតាអាឡាមានបន្ទូលថា៖ «នាងពិតជាបានសើចមែន!»។
លោកុប្បត្តិ 18:16 - អាល់គីតាប បុរសទាំងបីនាក់ក្រោកឡើង ចាកចេញទៅដោយសម្លឹងឆ្ពោះទៅកាន់ក្រុងសូដុម។ អ៊ីព្រហ៊ីមជូនដំណើរដើម្បីលាគ្នា។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក បុរសទាំងបីក៏ក្រោកឡើងចេញពីទីនោះ ហើយអើតមើលសូដុម រីឯអ័ប្រាហាំក៏ទៅជាមួយពួកគេ ដើម្បីជូនដំណើរពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក បុរសទាំងបីបានក្រោកចេញពីទីនោះ ហើយមើលឆ្ពោះទៅកាន់ក្រុងសូដុម។ លោកអ័ប្រាហាំក៏ទៅជាមួយដែរ ដើម្បីជូនដំណើរពួកលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសទាំងបីនាក់ក្រោកឡើង ចាកចេញទៅ ដោយសម្លឹងឆ្ពោះទៅកាន់ក្រុងសូដុម។ លោកអប្រាហាំជូនដំណើរ ដើម្បីលាគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះមនុស្សទាំង៣បានក្រោកពីទីនោះហើយ ក៏ងាកបែរមើលទៅខាងក្រុងសូដុំម ឯអ័ប្រាហាំគាត់ដើរជាមួយដែរ ដើម្បីជូនទៅ |
សារ៉ាបដិសេធថា៖ «ខ្ញុំពុំបានសើចទេ»។ គាត់ថាដូច្នេះ មកពីគាត់ភ័យខ្លាចខ្លាំងពេក។ ប៉ុន្តែ អុលឡោះតាអាឡាមានបន្ទូលថា៖ «នាងពិតជាបានសើចមែន!»។
គាត់ងើបមុខឡើង មើលទៅឃើញបុរសបីនាក់ ឈរនៅជិតគាត់។ ពេលឃើញបុរសបីនាក់នោះ គាត់ក៏រត់ចេញពីមាត់ទ្វារជំរំទៅជួបក្រាបដល់ដី
បុរសទាំងនោះចេញដំណើរឆ្ពោះទៅកាន់ក្រុងសូដុម។ រីឯអ៊ីព្រហ៊ីមវិញ ឈរនៅជាមួយអុលឡោះតាអាឡាដដែល។
នៅពេលល្ងាច ម៉ាឡាអ៊ីកាត់ទៅដល់ក្រុងសូដុម។ ឡូតអង្គុយនៅមាត់ទ្វារក្រុង។ ពេលឡូតឃើញម៉ាឡាអ៊ីកាត់ទាំងពីរ គាត់ក្រោកឡើងទៅទទួល ទាំងក្រាបចុះ អោនមុខដល់ដី។
ក្រុមជំអះបានជួយឧបត្ថម្ភពួកអ្នក ក្នុងការធ្វើដំណើរ។ លោកនាំគ្នាឆ្លងកាត់ស្រុកភេនីស ស្រុកសាម៉ារីទាំងរៀបរាប់ប្រាប់ពួកបងប្អូនយ៉ាងក្បោះក្បាយថា សាសន៍ដទៃបានបែរចិត្ដមករកអុលឡោះ។ ដំណឹងនេះធ្វើឲ្យបងប្អូនគ្រប់ៗគ្នាមានអំណរសប្បាយយ៉ាងខ្លាំង។
ជាពិសេស គេព្រួយចិត្ដមកពីលោកប៉ូលមានប្រសាសន៍ថា គេនឹងលែងឃើញមុខគាត់ទៀតហើយ។ បន្ទាប់មកគេក៏ជូនដំណើរគាត់រហូតដល់សំពៅ។
លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងត្រូវចេញដំណើរទៅមុខទៀត។ បងប្អូនទាំងអស់ ព្រមទាំងភរិយា និងកូនចៅរបស់គេ ជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងនាំគ្នាលុតជង្គង់ ទូរអានៅមាត់សមុទ្រ។
នៅពេលណាខ្ញុំទៅស្រុកអេស៉្បាញ។ ខ្ញុំសង្ឃឹមថា នឹងបានឆៀងចូលមកជួបបងប្អូន ដើម្បីឲ្យបងប្អូនជួយខ្ញុំបន្ដដំណើរទៅស្រុកនោះ ក្រោយពីខ្ញុំបានសប្បាយចិត្ដ ស្នាក់នៅជាមួយបងប្អូនបន្ដិចមក។
បងប្អូនទាំងនោះបានផ្ដល់សក្ខីភាព នៅមុខក្រុមជំអះ អំពីសេចក្ដីស្រឡាញ់របស់ប្អូន។ ពេលពួកគេចេញដំណើរទៅ សូមប្អូនជួយផ្គត់ផ្គង់គេតាមរបៀប ដែលគួរឲ្យគាប់ចិត្តអុលឡោះផង