នៅពេលដែលហារូនកំពុងតែនិយាយទៅកាន់សហគមន៍អ៊ីស្រអែលទាំងមូល ពួកគេនាំគ្នាបែរមើលទៅវាលរហោស្ថានឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកនៅក្នុងពពក។
លេវីវិន័យ 9:4 - អាល់គីតាប ហើយយកគោឈ្មោលមួយ និងចៀមឈ្មោលមួយជូនអុលឡោះតាអាឡាជាគូរបានមេត្រីភាព រួមជាមួយជំនូនម្សៅលាយនឹងប្រេង ដ្បិតនៅថ្ងៃនេះ អុលឡោះតាអាឡានឹងបង្ហាញទ្រង់នៅចំពោះមុខអ្នករាល់គ្នា”»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងគោឈ្មោលមួយ និងចៀមឈ្មោលមួយ សម្រាប់ជាតង្វាយមេត្រី ដើម្បីនឹងថ្វាយជាយញ្ញបូជា នៅចំពោះព្រះយេហូវ៉ា និងតង្វាយម្សៅលាយដោយប្រេងផង ដ្បិតនៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលេចមកឯអ្នករាល់គ្នា"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយយកគោឈ្មោលមួយ និងចៀមឈ្មោលមួយថ្វាយព្រះអម្ចាស់ ជាយញ្ញបូជាមេត្រីភាព រួមជាមួយតង្វាយម្សៅលាយនឹងប្រេង ដ្បិតនៅថ្ងៃនេះ ព្រះអម្ចាស់នឹងបង្ហាញព្រះអង្គនៅចំពោះមុខអ្នករាល់គ្នា”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងគោឈ្មោល១ នឹងចៀមឈ្មោល១ សំរាប់ជាដង្វាយមេត្រី ដើម្បីនឹងថ្វាយ ជាយញ្ញបូជា នៅចំពោះព្រះយេហូវ៉ា ហើយនឹងដង្វាយម្សៅលាយដោយប្រេងផង ដ្បិតនៅថ្ងៃនេះព្រះយេហូវ៉ានឹងលេចមកឯអ្នករាល់គ្នា |
នៅពេលដែលហារូនកំពុងតែនិយាយទៅកាន់សហគមន៍អ៊ីស្រអែលទាំងមូល ពួកគេនាំគ្នាបែរមើលទៅវាលរហោស្ថានឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកនៅក្នុងពពក។
ត្រូវឲ្យពួកគេត្រៀមខ្លួនជាស្រេច នៅថ្ងៃទីបី ដ្បិតថ្ងៃនោះ យើងនឹងចុះទៅលើភ្នំស៊ីណៃឲ្យប្រជាជនទាំងអស់ឃើញ។
សិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅលើភ្នំស៊ីណៃ ហើយពពកគ្របបាំងលើភ្នំអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ អុលឡោះតាអាឡាត្រាស់ហៅម៉ូសាពីក្នុងពពក។
យើងនឹងមកជួបកូនចៅអ៊ីស្រអែលនៅទីនេះ ហើយកន្លែងនេះនឹងបានបរិសុទ្ធ ដោយសារសិរីរុងរឿងរបស់យើង។
ពេលនោះ សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលអណ្ដែតមកពីទិសខាងកើត មានសន្ធឹកដូចមហាសាគរ ហើយផែនដីភ្លឺដោយសិរីរុងរឿងរបស់ទ្រង់។
លុះថ្ងៃកំណត់នោះបានចប់សព្វគ្រប់ហើយ ចាប់ពីថ្ងៃទីប្រាំបីតទៅ ពួកអ៊ីមុាំត្រូវធ្វើគូរបានដុត និងគូរបានមេត្រីភាពនៅលើអាសនៈ។ ធ្វើដូច្នេះ ទើបយើងពេញចិត្តនឹងអ្នករាល់គ្នា» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
«ប្រសិនបើនរណាម្នាក់ចង់យកម្សៅមកជូនជាជំនូនជូនអុលឡោះតាអាឡា គេត្រូវយកម្សៅម៉ដ្តលាយជាមួយប្រេង ព្រមទាំងដាក់គ្រឿងក្រអូបផង
«ប្រសិនបើនរណាម្នាក់ យកគោមកធ្វើជាគូរបានមេត្រីភាព ទោះបីគោនោះឈ្មោល ឬញីក្តី គេត្រូវយកគោដ៏ល្អឥតខ្ចោះមកជូនអុលឡោះតាអាឡា។
ម៉ូសា និងហារូននាំគ្នាចូលក្នុងជំរំជួបអុលឡោះតាអាឡា រួចចេញមកវិញ ជូនពរប្រជាជន។ ពេលនោះ សិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកឲ្យប្រជាជនទាំងមូលឃើញ
បន្ទាប់មក ត្រូវបង្គាប់ជនជាតិអ៊ីស្រអែលថា: “ចូរនាំយកពពែឈ្មោល សម្រាប់ធ្វើជាគូរបានរំដោះបាប ព្រមទាំងកូនគោ និងកូនចៀមមួយដែលមានអាយុមួយខួប ល្អឥតខ្ចោះ សម្រាប់ធ្វើជាគូរបានដុត
ជនជាតិអ៊ីស្រអែលនាំយកជំនូនទាំងប៉ុន្មានដែលម៉ូសាបានបង្គាប់ មកដាក់នៅខាងមុខជំរំជួបអុលឡោះតាអាឡា។ សហគមន៍ទាំងមូលនាំគ្នាចូលមកឈរ នៅចំពោះអុលឡោះតាអាឡា។
ម៉ូសាមានប្រសាសន៍ថា៖ «អ្វីៗដែលអុលឡោះតាអាឡាបង្គាប់ ចូរនាំគ្នាធ្វើតាមទៅ នោះអុលឡោះតាអាឡានឹងសំដែងសិរីរុងរឿងឲ្យអ្នករាល់គ្នាឃើញ»។
ពេលនោះសហគមន៍ទាំងមូល គិតគ្នាបំរុងយកដុំថ្មគប់សម្លាប់ពួកគាត់ ប៉ុន្តែ សិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមក នៅលើជំរំជួបអុលឡោះតាអាឡាឲ្យជនជាតិអ៊ីស្រអែលទាំងអស់ឃើញ។
លោកកូរេ ប្រមូលបក្សពួករបស់គាត់មកឈរទល់មុខនឹងអ្នកទាំងពីរ នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ ពេលនោះ សិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកឲ្យសហគមន៍ទាំងមូលឃើញ។