ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 9:23 - អាល់គីតាប

ម៉ូសា និង​ហារូន​នាំ​គ្នា​ចូល​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា រួច​ចេញ​មក​វិញ ជូន​ពរ​ប្រជា‌ជន។ ពេល​នោះ សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​លេច​មក​ឲ្យ​ប្រជា‌ជន​ទាំង​មូល​ឃើញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ រួច​ចេញ​មក​វិញ​ឲ្យ​ពរ​ដល់​ប្រជា‌ជន នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​គេ​ឃើញ​ទាំង​អស់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ និង​លោក​អើរ៉ុន នាំ​គ្នា​ចូល​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ រួច​ចេញ​មក​វិញ ជូន​ពរ​ប្រជា‌ជន។ ពេល​នោះ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​ប្រជា‌ជន​ទាំង​មូល​ឃើញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ម៉ូសេ នឹង​អើរ៉ុន​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ រួច​ចេញ​មក​វិញ​ឲ្យ​ពរ​ដល់​បណ្តាជន នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​គេ​ឃើញ​ទាំង​អស់​គ្នា

សូមមើលជំពូក



លេវី‌វិន័យ 9:23
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្តេច​ស៊ូឡៃ‌ម៉ាន​ទូរអា​ចប់ ស្រាប់​តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ ឆេះ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព ហើយ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ស្ថិត​នៅ​ពេញ​ក្នុង​ដំណាក់។


នៅ​ពេល​ដែល​ហារូន​កំពុង​តែ​និយាយ​ទៅ​កាន់​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ពួក​គេ​នាំ​គ្នា​បែរ​មើល​ទៅ​វាល​រហោ‌ស្ថាន​ឃើញ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​លេច​មក​នៅ​ក្នុង​ពពក។


ម៉ូសា​បាន​ត្រួត​ពិនិត្យ​មើល​ការ​ងារ​ទាំង​នោះ ហើយ​ឃើញ​ថា​ពួក​គេ​ធ្វើ​ដូចអុលឡោះ‌តាអាឡា បាន​បង្គាប់​មក​គាត់​មែន គាត់​ក៏​ឲ្យ​ពរ​ពួក​គេ។


ហើយ​យក​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​មេត្រី​ភាព រួម​ជា​មួយ​ជំនូន​ម្សៅ​លាយ​នឹង​ប្រេង ដ្បិត​នៅ​ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​នឹង​បង្ហាញ​ទ្រង់​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា”»។


ម៉ូសា​មាន​ប្រសាសន៍​ថា៖ «អ្វីៗ​ដែលអុលឡោះ‌តាអាឡា​បង្គាប់ ចូរ​នាំ​គ្នា​ធ្វើ​តាម​ទៅ នោះអុលឡោះ‌តាអាឡា​នឹង​សំដែង​សិរី‌រុង‌រឿង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ»។


ពេល​នោះ​សហគមន៍​ទាំង​មូល គិត​គ្នា​បំរុង​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួក​គាត់ ប៉ុន្តែ សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​លេច​មក នៅ​លើ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​ឃើញ។


លោក​កូរេ ប្រមូល​បក្ស​ពួក​របស់​គាត់​មក​ឈរ​ទល់​មុខ​នឹង​អ្នក​ទាំង​ពីរ នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ពេល​នោះ សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​លេច​មក​ឲ្យ​សហគមន៍​ទាំង​មូល​ឃើញ។


សហគមន៍​លើក​គ្នា​ប្រឆាំង​នឹង​ម៉ូសា ព្រម​ទាំង​ហារូន ប៉ុន្តែ ពេល​ពួក​គេ​បែរ​មុខ​ទៅ​រក​ជំរំ​ជួប​អុលឡោះ‌តាអាឡា នោះ​ស្រាប់​តែ​មាន​ពពក​គ្រប​បាំង​ជំរំ ហើយ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ក៏​លេច​មក​ដែរ