Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 9:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ម៉ូសេ នឹង​អើរ៉ុន​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ រួច​ចេញ​មក​វិញ​ឲ្យ​ពរ​ដល់​បណ្តាជន នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​គេ​ឃើញ​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ រួច​ចេញ​មក​វិញ​ឲ្យ​ពរ​ដល់​ប្រជា‌ជន នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​គេ​ឃើញ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លោក​ម៉ូសេ និង​លោក​អើរ៉ុន នាំ​គ្នា​ចូល​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ រួច​ចេញ​មក​វិញ ជូន​ពរ​ប្រជា‌ជន។ ពេល​នោះ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​ប្រជា‌ជន​ទាំង​មូល​ឃើញ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ម៉ូសា និង​ហារូន​នាំ​គ្នា​ចូល​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា រួច​ចេញ​មក​វិញ ជូន​ពរ​ប្រជា‌ជន។ ពេល​នោះ សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​លេច​មក​ឲ្យ​ប្រជា‌ជន​ទាំង​មូល​ឃើញ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 9:23
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​សាឡូម៉ូន​បាន​អធិ‌ស្ឋាន​ស្រេច​ហើយ នោះ​ភ្លើង​ក៏​ចុះ​ពី​លើ​មេឃ មក​បញ្ឆេះ​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​ទៅ ហើយ​ព្រះ‌វិហារ​បាន​ពេញ ដោយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា


កាល​អើរ៉ុន​កំពុង​និយាយ​នឹង​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ នោះ​គេ​ងាក​បែរ​ទៅ​ឯ​ទី​រហោ‌ស្ថាន ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ក្នុង​ពពក


ម៉ូសេ​ក៏​ពិនិត្យ​មើល​គ្រប់​ការ​ទាំង​អស់​នោះ​ឃើញ​ថា គេ​បាន​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គេ​បាន​ធ្វើ​ការ​នោះ​ស្រេច​ទាំង​អស់ រួច​ម៉ូសេ​ក៏​ឲ្យ​ពរ​ដល់​គេ។


ព្រម​ទាំង​គោ​ឈ្មោល​១ នឹង​ចៀម​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​មេត្រី ដើម្បី​នឹង​ថ្វាយ ជា​យញ្ញ‌បូជា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នឹង​ដង្វាយ​ម្សៅ​លាយ​ដោយ​ប្រេង​ផង ដ្បិត​នៅ​ថ្ងៃ​នេះ​ព្រះ‌យេហូវ៉ា​នឹង​លេច​មក​ឯ​អ្នក​រាល់​គ្នា


នោះ​ម៉ូសេ​ប្រកាស​ថា នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​តាម យ៉ាង​នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​លេច​មក​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ។


ឯ​ពួក​ជំនុំ​ទាំង​អស់​ក៏​ប្រាប់​គ្នា​ថា ចូរ​ចោល​គេ​នឹង​ថ្ម​ទៅ តែ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ក្នុង​ត្រសាល​ជំនុំ ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ឃើញ។


ឯ​កូរេ​ក៏​ប្រមូល​ពួក​ជំនុំ​ទាំង​អស់​គ្នា មក​ទាស់​នឹង​លោក​ទាំង​២ នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ គ្រា​នោះ សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក ឲ្យ​ពួក​ជំនុំ​ទាំង​អស់​ឃើញ។


តែ​កាល​ពួក​ជំនុំ​បាន​ប្រជុំ​គ្នា​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ដូច្នេះ នោះ​គេ​ក្រឡេក​មើល​ទៅ​ខាង​ត្រសាល​ជំនុំ ឃើញ​ពពក​មក​គ្រប​លើ​ត្រសាល ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម