ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 8:4 - អាល់គីតាប

ម៉ូសា​ធ្វើ​តាម​បង្គាប់​របស់អុលឡោះ‌តាអាឡា គឺ​គាត់​ប្រមូល​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ត្រង់ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ម៉ូសេ​ក៏​ធ្វើ​តាម​ដែល​ព្រះ‌យេហូវ៉ា​បង្គាប់​មក ឯ​ក្រុម​ជំនុំ​គេ​មូល​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ គឺ​លោក​ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ត្រង់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ម៉ូសេ​ក៏​ធ្វើ​តាម​ដែល​ព្រះ‌យេហូវ៉ា​បង្គាប់​មក ឯ​ពួក​ជំនុំ​គេ​មូល​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

សូមមើលជំពូក



លេវី‌វិន័យ 8:4
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​យក​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ធ្វើ​សម្លៀក​បំពាក់​ពិធី​បុណ្យ សម្រាប់​ការ​ងារ​ក្នុង​ទី​សក្ការៈ។ គេ​ក៏​បាន​ធ្វើ​សម្លៀក​បំពាក់​សក្ការៈ​របស់​ហារូន ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។


គេ​យក​ខ្សែ​ពណ៌​ស្វាយ​ចង​កង​របស់​ប្រដាប់​ពាក់​លើ​ទ្រូង ទៅ​នឹង​កង​របស់​អាវ​អេផូដ ដើម្បី​ឲ្យ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ ស្ថិត​នៅ​ពី​លើ​ខ្សែ​ក្រវាត់ ហើយ​កុំ​ឲ្យ​របូត​ចេញ​ពី​អាវ​អេផូដ ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។


គេ​ដាក់​រូប​ផ្លែ​ទទឹម​មួយ កូន​កណ្តឹង​មួយ ឆ្លាស់​គ្នា​ជុំ​វិញ​ជាយ​អាវ​វែង សម្រាប់​ពាក់​បំពេញ​មុខ​ងារ​ក្នុង​ទី​សក្ការៈ ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។


ខ្សែ​ក្រវាត់​ប៉ាក់​ធ្វើ​ពី​អំបោះ​ធ្មៃ លាយ​ជា​មួយ​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។


រីឯ​ខ្សែ​ក្រវាត់​របស់​អាវ​អេផូដ គេ​ធ្វើ​ដោយ​សរសៃ​អំបោះ ដូច​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ។ គេ​ដេរ​ខ្សែ​ក្រវាត់​នេះ​ជាប់​នឹង​អាវ​អេផូដ ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។


គេ​ដាំ​ត្បូង​ទាំង​នោះ ភ្ជាប់​នឹង​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ទុក​ជា​តំណាង ដើម្បី​ជូនអុលឡោះ‌តាអាឡា នឹក​ដល់​កូន​របស់​អ៊ីស្រ‌អែល ដូចអុលឡោះ‌តាអាឡាបាន​បង្គាប់​មក​ម៉ូសា។


ម៉ូសា​បាន​នាំ​កូនៗ​របស់​ហារូន​ចូល​មក ហើយ​គាត់​ពាក់​អាវ​វែង​ឲ្យ​ពួក​គេ រួច​ក្រវាត់​ខ្សែ​ក្រវាត់ និង​ពាក់​ឆ្នួត​ក្បាល​ឲ្យ​ពួក​គេ ស្រប​តាម​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


រីឯ​ស្បែក​គោ​សាច់ និង​លាមក គាត់​យក​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ ស្រប​តាម​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


ម៉ូសា​យក​សាច់​ទ្រូង​របស់​ចៀម ដែល​ជា​គូរបាន​សម្រាប់​តែង​តាំង​អ៊ីមុាំ លើក​ជូនអុលឡោះ‌តាអាឡា។ សាច់​នេះ​ត្រូវ​បាន​ជា​ចំណែក​របស់​គាត់ ស្រប​តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


រួច​ប្រមូល​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ឲ្យ​មក​ជួប​ជុំ​គ្នា នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា»។


អ្នក​រាល់​គ្នា​ត្រូវ​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ទាំង​យប់ ទាំង​ថ្ងៃ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ធ្វើ​ដូច្នេះ​អ្នក​រាល់​គ្នា​នៅ​បម្រើអុលឡោះ‌តាអាឡា​ដោយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជាបញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ទ្រង់»។


គាត់​ប្រកាស​ប្រាប់​សហគមន៍​ថា៖ «នេះ​ជា​ការ​ដែលអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​ធ្វើ»។


គាត់​ពាក់​ឆ្នួត​ក្បាល ដែល​មាន​ខ្ទាស់​គ្រឿង​អលង្ការ​នៅ​ផ្នែក​ខាង​មុខ​ឆ្នួត​នោះ ជូន​ហារូន ស្រប​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា។


ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិបត្ដិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។


រីឯ​ខ្ញុំ ខ្ញុំ​បាន​ជម្រាប​បង​ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ពី​អ៊ីសា‌ជាអម្ចាស់​មក​ថា នៅ​យប់​ដែល​អ៊ីសា‌ជាអម្ចាស់​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ឆ្កាង គាត់​យក​នំបុ័ង​មក​កាន់


មុន​ដំបូង​បង្អស់ ខ្ញុំ​ជម្រាប​ជូន​បង​ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល គឺ​ថា​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់ ដើម្បី​រំដោះ​បាប​យើង ស្រប​តាម​គីតាប។


ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា ដោយ​ឥត​បន្ថែម ឬ​បន្ថយ​អ្វី​ឡើយ»។