Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 39:1 - អាល់គីតាប

1 គេ​បាន​យក​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ធ្វើ​សម្លៀក​បំពាក់​ពិធី​បុណ្យ សម្រាប់​ការ​ងារ​ក្នុង​ទី​សក្ការៈ។ គេ​ក៏​បាន​ធ្វើ​សម្លៀក​បំពាក់​សក្ការៈ​របស់​ហារូន ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 គេ​បាន​យក​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​សម្លៀក‌បំពាក់​សម្រាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ។ គេ​ក៏​បាន​ធ្វើ​សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​លោក​អើរ៉ុន ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 គេ​បាន​យក​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ធ្វើ​សម្លៀក‌បំពាក់​ពិធី​បុណ្យ សម្រាប់​ការ‌ងារ​ក្នុង​ទីសក្ការៈ។ គេ​ក៏​បាន​ធ្វើ​សម្លៀក‌បំពាក់​សក្ការៈ​របស់​លោក​អើរ៉ុន ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 គេ​ក៏​ប្រើ​អស់​ទាំង​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​ជា​សំលៀក‌បំពាក់​សំរាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ នឹង​សំលៀក‌បំពាក់​សំរាប់​អើរ៉ុន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

សូមមើលជំពូក ចម្លង




និក្ខមនំ 39:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​អើយ ហ៊ូកុំ​ របស់​ទ្រង់​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​ស្រុង ហើយ​ដំណាក់​របស់​ទ្រង់​ជា​កន្លែង​ដ៏‌វិសុទ្ធ អស់‌កល្ប​ត​រៀង​ទៅ។


ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ ក្រណាត់​ទេស​ឯក ក្រណាត់​ធ្វើ​ពី​រោម​ពពែ


ចូរ​ធ្វើ​ជំរំ‌សក្ការៈ ពី​ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ។ ក្រណាត់​ទាំង​នោះ ត្រូវ​ប៉ាក់​លំអ​ដោយ​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។


ពួក​សិប្បករ​ត្រូវ​ប្រើ​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ។


សម្លៀក​បំពាក់​សម្រាប់​ពិធី​បុណ្យ គឺ​សម្លៀក​បំពាក់​សក្ការៈ​របស់​អ៊ីមុាំ​ហារូន និង​សម្លៀក​បំពាក់​កូន​ប្រុស​គាត់ សម្រាប់​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ។


សម្លៀក​បំពាក់​ពិធី​បុណ្យ សម្រាប់​បំពេញ​មុខ​ងារ​ក្នុង​ទី​សក្ការៈ គឺ​សម្លៀក​បំពាក់​សក្ការៈ​របស់​អ៊ីមុាំ​ហារូន និង​សម្លៀក​បំពាក់​កូន​ប្រុស​គាត់​ដែល​បំពេញ​មុខ​ងា​ជា​អ៊ីមុាំ»។


អស់​អ្នក​ដែល​មាន​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេស​ឯក​សុទ្ធ និង​ក្រណាត់​ធ្វើ​ពី​រោម​ពពែ ស្បែក​ចៀម​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ក៏​នាំ​យក​របស់​ទាំង​នោះ​មក​ឲ្យ​ដែរ។


រីឯ​ជើង​ទ្រ​រនាំង​ដែល​នៅ​ជុំ​វិញ​ទី​លាន ជើង​ទ្រ​របស់​ទ្វារ​ចូល​ទី​លាន ចំរឹង​ដែល​គេ​បោះ​ជុំ​វិញ​ជំរំ‌សក្ការៈ និង​ចំរឹង​រនាំង​ទី​លាន ក៏​ធ្វើ​ពី​លង្ហិន​នេះ​ដែរ។


សម្លៀក​បំពាក់​ពិធី​បុណ្យ ដែល​សម្រាប់​ប្រើ​ក្នុង​ទី​សក្ការៈ សម្លៀក​បំពាក់​សក្ការៈ​របស់​មូស្ទី​ហារូន និង​សម្លៀក​បំពាក់​កូន​ប្រុស​របស់​គាត់ ដែល​ត្រូវ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ។


ពេល​ណា​ពួក​អ៊ីមុាំ​ចូល​ទៅ​ហើយ គេ​ពុំ​អាច​ចេញ​មក​ទី‌លាន​ខាង​ក្រៅ​បាន​ភ្លាមៗ​ទេ គឺ​ត្រូវ​ទុក​សម្លៀក‌បំពាក់​ដែល​គេ​ស្លៀក​ពាក់ សម្រាប់​បំពេញ​មុខ‌ងារ​នោះ ក្នុង​បន្ទប់​ដ៏​សក្ការៈ​ជា​មុន​សិន ដ្បិត​សម្លៀក‌បំពាក់​នោះ​ក៏​សក្ការៈ​ដែរ។ ដើម្បី​ចូល​ទៅ​ជិត​ប្រជា‌ជន គេ​មាន​សម្លៀក‌បំពាក់​ផ្សេង​ទៀត»។


រីឯ​ហ៊ូកុំ​ដ៏​សំខាន់​របស់​ដំណាក់​ដែល​គេ​ត្រូវ​គោរព​នោះ គឺ​កំពូល​ភ្នំ និង​បរិវេណ​ជុំ‌វិញ ត្រូវ​ញែក​ទុក​ជា​កន្លែង​សក្ការៈ»។


អ៊ីសា​ពុំ​បាន​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​យក​ឈាម​របស់​គាត់​ផ្ទាល់​ចូល​ទៅ​ជូន​ក្នុង​ទី‌សក្ការៈ​ម្ដង​ជា​សូរេច ទាំង​លោះ​យើង​អស់‌កល្ប​ជា‌និច្ច​ផង។


អាល់ម៉ា‌ហ្សៀស​ពុំ​បាន​លះបង់​ជីវិត​គាត់​ផ្ទាល់​ច្រើន​ដង ដូច​មូស្ទី​ដែល​តែងតែ​យក​ឈាម​សត្វ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ ជា​រៀង​រាល់​ឆ្នាំ​នោះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម