ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 7:6 - អាល់គីតាប

ក្នុង​ក្រុម​គ្រួសារ​របស់​អ៊ីមុាំ​មាន​តែ​ប្រុសៗ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ។ គេ​ត្រូវ​បរិភោគ​សាច់​នេះ​នៅ​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​ជំនូន​ដ៏​វិសុទ្ធ​បំផុត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​សង្ឃ ត្រូវ​បរិ‌ភោគ​តង្វាយ​នោះ នៅ​ត្រង់​កន្លែង​បរិសុទ្ធ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ក្រុម​គ្រួសារ​របស់​បូជា‌ចារ្យ មាន​តែ​ប្រុសៗ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ។ គេ​ត្រូវ​បរិភោគ​សាច់​នេះ​នៅ​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​តង្វាយ​ដ៏វិសុទ្ធ​បំផុត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​សង្ឃ ត្រូវ​បរិភោគ​ដង្វាយ​នោះ នៅ​ត្រង់​កន្លែង​បរិសុទ្ធ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត

សូមមើលជំពូក



លេវី‌វិន័យ 7:6
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បុរស​នោះ​ប្រាប់​ខ្ញុំ​ថា៖ «បន្ទប់​ជួរ​ខាង​ជើង និង​បន្ទប់​ជួរ​ខាង​ត្បូង ដែល​នៅ​ទល់​មុខ​នឹង​ធ្លា​ធំ ជា​បន្ទប់​ដ៏​សក្ការៈ ជា​កន្លែង​ដែល​ពួក​អ៊ីមុាំ​ចូល​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត។ ក្នុង​បន្ទប់​ទាំង​នោះ មាន​ដាក់​ឧបករណ៍​ដ៏​សក្ការៈ ជំនូន​ផ្សេងៗ សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​សុំ​ឲ្យ​រួច​ពី​បាប និង​គូរបាន​សុំ​លើក‌លែង​ទោស ដ្បិត​កន្លែង​នោះ​ជា​កន្លែង​សក្ការៈ។


រីឯ​ជំនូន​ដែល​នៅ​សល់ ត្រូវ​បាន​ទៅ​ហារូន និង​កូន​របស់​គាត់ គឺ​ជា​ចំណែក​បរិសុទ្ធ​បំផុត​នៃ​គូរបាន​ដែល​គេ​ជូនអុលឡោះ‌តាអាឡា។


គេ​អាច​បរិភោគ​ម្ហូប​អាហារ​របស់អុលឡោះ‌តាអាឡា​ដែល​ជា​អាហារ​ហាឡាល់ និង​អាហារ​ហាឡាល់​បំផុត​នោះ​បាន


បន្ទាប់​មក គាត់​ត្រូវ​ផ្លាស់​សម្លៀក​បំពាក់ រួច​យក​ផេះ​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ ចាក់​នៅ​កន្លែង​មួយ​បរិសុទ្ធ។


ក្នុង​ក្រុម​គ្រួសារ​របស់​អ៊ីមុាំ​មាន​តែ​ប្រុសៗ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ ព្រោះ​ជា​ជំនូន​ដ៏​វិសុទ្ធ​បំផុត។


អ៊ីមុាំ​ដុត​ចំណែក​ទាំង​នោះ​លើ​អាសនៈ​ជា​គូរបាន​ដុត នៅ​ចំពោះអុលឡោះ‌តាអាឡា។ នេះ​ជា​គូរបាន​លោះ​បាប។


“ប្រសិន​បើ​ក្នុង​ថ្នក់​អាវ​របស់​នរណា​ម្នាក់ មាន​សាច់​ដែល​គេ​បាន​ញែក​ជា​សក្ការៈ ហើយ​បើ​អាវ​របស់​អ្នក​នោះ​ប៉ះ​នំបុ័ង បន្លែ ស្រា ប្រេង ឬ​អាហារ​ណា​មួយ​ផ្សេង​ទៀត តើ​របស់​ទាំង​នោះ​អាច​ចាត់​ទុក​ជា​របស់​សក្ការៈ​បាន​ឬ​ទេ?”»។ ពួក​អ៊ីមុាំ​ឆ្លើយ​ថា«ទេ!»។


សូម​រិះ‌គិត​អំពី​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ‌សារ​សាច់​ដែល​គេ​បាន​ជូន​នោះ​ដែរ។


បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​បំពេញ​មុខ‌ងារ​ក្នុង​ម៉ាស្ជិទ​តែងតែ​ទទួល​ចំណី​អាហារ​ពី​ម៉ាស្ជិទ ហើយ​អស់​អ្នក​ធ្វើ​គូរបាន​នៅ​លើ​អាសន ក៏​ទទួល​សាច់​ពី​អាសនៈ​ដែរ។