Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហាកាយ 2:12 - អាល់គីតាប

12 “ប្រសិន​បើ​ក្នុង​ថ្នក់​អាវ​របស់​នរណា​ម្នាក់ មាន​សាច់​ដែល​គេ​បាន​ញែក​ជា​សក្ការៈ ហើយ​បើ​អាវ​របស់​អ្នក​នោះ​ប៉ះ​នំបុ័ង បន្លែ ស្រា ប្រេង ឬ​អាហារ​ណា​មួយ​ផ្សេង​ទៀត តើ​របស់​ទាំង​នោះ​អាច​ចាត់​ទុក​ជា​របស់​សក្ការៈ​បាន​ឬ​ទេ?”»។ ពួក​អ៊ីមុាំ​ឆ្លើយ​ថា«ទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 "បើ​អ្នក​ណា​ដាក់​សាច់​បរិសុទ្ធ​ក្នុង​ថ្នក់​អាវ​ទៅ​ឯ​ណា រួច​អាវ​ប៉ះ​នឹង​នំបុ័ង សំឡ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ឬ​ម្ហូប​អ្វី​ក៏​ដោយ តើ​របស់​នោះ​នឹង​បាន​បរិសុទ្ធ​ដែរ​ឬ?"» ពួក​សង្ឃ​បាន​ឆ្លើយ​ថា៖ «ទេ»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 “ប្រសិន​បើ​ក្នុង​ថ្នក់​អាវ​របស់​នរណា​ម្នាក់ មាន​សាច់​ដែល​គេ​បាន​ញែក​ជា​សក្ការៈ ហើយ​បើ​អាវ​របស់​អ្នក​នោះ​ប៉ះ​នំបុ័ង បន្លែ ស្រា ប្រេង ឬ​អាហារ​ណា​មួយ​ផ្សេង​ទៀត តើ​របស់​ទាំង​នោះ​អាច​ចាត់​ទុក​ជា​របស់​សក្ការៈ​បាន​ឬ​ទេ?”»។ ពួក​បូជា‌ចារ្យ​ឆ្លើយ​ថា«ទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 បើ​អ្នក​ណា​ដក់​សាច់​ដ៏​បរិសុទ្ធ​ក្នុង​ថ្នក់​អាវ​ទៅ​ឯ​ណា រួច​អាវ​ប៉ះ​នឹង​នំបុ័ង សំឡ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ឬ​ម្ហូប​អ្វី​ក៏​ដោយ តើ​របស់​នោះ​នឹង​បាន​បរិសុទ្ធ​ដែរ​ឬ នោះ​ពួក​សង្ឃ​បាន​ឆ្លើយ​ថា ទេ

សូមមើលជំពូក ចម្លង




ហាកាយ 2:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ អ្នក​ត្រូវ​ធ្វើ​ពិធី​ជម្រះ​អាសនៈ និង​ញែក​អាសនៈ​ទុក​ជា​សក្ការៈ។ ធ្វើ​ដូច្នេះ អាសនៈ​នេះ​នឹង​ទៅ​ជា​បរិសុទ្ធ​បំផុត ហើយ​អ្វីៗ​ដែល​ប៉ះ​នឹង​អាសនៈ​ក៏​ទៅ​ជា​បរិសុទ្ធ​ដែរ។


រុយ​ងាប់​ធ្វើ​ឲ្យ​ខូច​ប្រេង​ក្រអូប​របស់​អ្នក​ធ្វើ​ទឹក​អប់​យ៉ាង​ណា អំពើ​លេលា​តែ​បន្តិច​ក៏​អាច​បង្ខូច​ប្រាជ្ញា និង​កិត្តិយស​យ៉ាង​នោះ​ដែរ។


ពេល​ពួក​គេ​ចេញ​ទៅ​រក​ប្រជា‌ជន​នៅ​ទី‌លាន​ខាង​ក្រៅ ត្រូវ​ផ្លាស់​សម្លៀក‌បំពាក់​សម្រាប់​បំពេញ​មុខ‌ងារ​ចេញ រួច​ទុក​សម្លៀក‌បំពាក់​នោះ​នៅ​ក្នុង​បន្ទប់​នៃ​ទី‌សក្ការៈ។ ពួក​គេ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ផ្សេង​ទៀត ដើម្បី​កុំ​ឲ្យ​ប្រជា‌ជន​ប៉ះ‌ពាល់​សម្លៀក‌បំពាក់​ដ៏​សក្ការៈ​នោះ។


អ្វីៗ​ដែល​ប៉ះ​នឹង​សាច់​របស់​សត្វ​នោះ នឹង​បាន​បរិសុទ្ធ។ ប្រសិន​បើ​មាន​ឈាម​ខ្ទាត​ប្រឡាក់​អាវ ត្រូវ​លាង​កន្លែង​ប្រឡាក់​នោះ​នៅ​ក្នុង​ទី​ដ៏​សក្ការៈ។


ក្នុង​ក្រុម​គ្រួសារ​របស់​អ៊ីមុាំ​មាន​តែ​ប្រុសៗ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ ព្រោះ​ជា​ជំនូន​ដ៏​វិសុទ្ធ​បំផុត។


ក្នុង​ក្រុម​គ្រួសារ​របស់​អ៊ីមុាំ​មាន​តែ​ប្រុសៗ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ។ គេ​ត្រូវ​បរិភោគ​សាច់​នេះ​នៅ​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​ជំនូន​ដ៏​វិសុទ្ធ​បំផុត។


មនុស្ស​កង្វាក់​អើយ! ជំនូន​ដែល​គេ​ជូន​លើ​អាសនៈ និង​អាសនៈ​ដែល​ធ្វើ​ឲ្យ​ជំនូន​ទៅ​ជា​ជំនូន​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង?។


ពួក​គេ​បង្រៀន​ហ៊ូកុំ​របស់​អុលឡោះ ដល់​កូន​ចៅ​យ៉ាកកូប ពួក​គេ​បង្រៀន​ហ៊ូកុំ​របស់​ទ្រង់ ដល់​កូន​ចៅ​អ៊ីស្រ‌អែល ពួក​គេ​ដុត​គ្រឿង​ក្រអូប​ជូន​ទ្រង់ ហើយ​ជូន​ជំនូន​ទាំង​មូល​នៅ​លើ​អាសនៈ​របស់​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម