ពេលហារូនចូលទៅក្នុងទីសក្ការៈ ត្រូវធ្វើដូចតទៅ គឺយកគោឈ្មោលស្ទាវមួយសម្រាប់ធ្វើជាគូរបានរំដោះបាប និងចៀមឈ្មោលមួយសម្រាប់ធ្វើជាគូរបានដុត។
លេវីវិន័យ 16:11 - អាល់គីតាប ហារូនត្រូវធ្វើគោបាជាគូរបានរំដោះបាប ដើម្បីលោះបាបគាត់ និងក្រុមគ្រួសារបស់គាត់។ គាត់ត្រូវអារកគោបានោះសម្រាប់រំដោះបាបរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យអើរ៉ុននាំគោឈ្មោលនៃតង្វាយលោះបាប ដែលសម្រាប់ខ្លួនមកឲ្យធួននឹងខ្លួន និងពូជពង្សដែរ រួចសម្លាប់គោនោះថ្វាយដោយព្រោះបាបខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អើរ៉ុនត្រូវថ្វាយគោបាជាតង្វាយរំដោះបាប ដើម្បីលោះបាបគាត់ និងក្រុមគ្រួសាររបស់គាត់។ គាត់ត្រូវចាក់កគោបានោះ សម្រាប់រំដោះបាបរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យអើរ៉ុននាំគោឈ្មោលនៃដង្វាយលោះបាប ដែលសំរាប់ខ្លួនមកឲ្យធួននឹងខ្លួន ហើយនឹងពូជពង្សដែរ រួចសំឡាប់គោនោះថ្វាយដោយព្រោះបាបខ្លួន |
ពេលហារូនចូលទៅក្នុងទីសក្ការៈ ត្រូវធ្វើដូចតទៅ គឺយកគោឈ្មោលស្ទាវមួយសម្រាប់ធ្វើជាគូរបានរំដោះបាប និងចៀមឈ្មោលមួយសម្រាប់ធ្វើជាគូរបានដុត។
គាត់ត្រូវធ្វើពិធីជម្រះទីសក្ការៈបំផុតជម្រះជំរំជួបអុលឡោះតាអាឡា និងជម្រះអាសនៈឲ្យបានបរិសុទ្ធ ព្រមទាំងរំដោះបាបអ៊ីមុាំ និងប្រជាជនទាំងអស់ក្នុងសហគមន៍។
ហារូនត្រូវធ្វើគោឈ្មោលរបស់គាត់ ជាគូរបានរំដោះបាបសម្រាប់ខ្លួនគាត់ និងក្រុមគ្រួសាររបស់គាត់។
ម៉ូសាមានប្រសាសន៍ទៅកាន់ហារូនថា៖ «ចូរទៅជិតអាសនៈធ្វើគូរបានរំដោះបាបរបស់បង និងរំដោះបាបរបស់ប្រជាជន ហើយធ្វើគូរបានដុត ដើម្បីសូមទ្រង់លើកលែងទោសបង និងប្រជាជនឲ្យបានរួចពីបាបដែរ។ ចូរជូនជំនូនរបស់ប្រជាជន ហើយធ្វើពិធីរំដោះបាបឲ្យពួកគេ ស្របតាមបញ្ជារបស់អុលឡោះតាអាឡា»។
អ៊ីសាមិនត្រូវការធ្វើគូរបានរៀងរាល់ថ្ងៃ ដូចមូស្ទីឯទៀតៗធ្វើ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតគាត់បានប្រគល់រូបកាយគាត់ផ្ទាល់ជាគូរបាន ម្ដងជាសូរេច។
រីឯជំរំសក្ការៈខាងក្នុងវិញ មានតែមូស្ទីប៉ុណ្ណោះ ដែលចូលទៅបានមួយឆ្នាំម្ដង។ គាត់ត្រូវតែយកឈាមសត្វចូលទៅជូនអុលឡោះ ដើម្បីលាងកំហុសរបស់ខ្លួនគាត់ផ្ទាល់ និងកំហុសរបស់ប្រជាជន។