Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 16:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ត្រូវ​ឲ្យ​អើរ៉ុន​នាំ​គោ​ឈ្មោល​នៃ​ដង្វាយ​លោះ​បាប ដែល​សំរាប់​ខ្លួន​មក​ឲ្យ​ធួន​នឹង​ខ្លួន ហើយ​នឹង​ពូជ‌ពង្ស​ដែរ រួច​សំឡាប់​គោ​នោះ​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ត្រូវ​ឲ្យ​អើរ៉ុន​នាំ​គោ​ឈ្មោល​នៃ​តង្វាយ​លោះ​បាប ដែល​សម្រាប់​ខ្លួន​មក​ឲ្យ​ធួន​នឹង​ខ្លួន និង​ពូជ‌ពង្ស​ដែរ រួច​សម្លាប់​គោ​នោះ​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 អើរ៉ុន​ត្រូវ​ថ្វាយ​គោ​បា​ជា​តង្វាយ​រំដោះ​បាប ដើម្បី​លោះ​បាប​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។ គាត់​ត្រូវ​ចាក់​ក​គោ​បា​នោះ សម្រាប់​រំដោះ​បាប​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ហារូន​ត្រូវ​ធ្វើ​គោ​បា​ជា​គូរបាន​រំដោះ​បាប ដើម្បី​លោះ​បាប​គាត់ និង​ក្រុម​គ្រួសា​របស់​គាត់។ គាត់​ត្រូវ​អារ​ក​គោ​បា​នោះ​សម្រាប់​រំដោះ​បាប​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 16:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ហើយ​ជា​ច្បាប់ ដែល​អើរ៉ុន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បាន គឺ​ដោយ​យក​គោ​ឈ្មោល​ស្ទាវ​១​មក សំរាប់​ជា​ដង្វាយ​លោះ​បាប នឹង​ចៀម​ឈ្មោល​១​សំរាប់​ជា​ដង្វាយ​ដុត


សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ​បំផុត នឹង​ត្រសាល​ជំនុំ ហើយ​អាសនា ព្រម​ទាំង​ពួក​សង្ឃ ហើយ​នឹង​អស់​អ្នក​ទាំង​ប៉ុន្មាន​ក្នុង​ជំនុំ​ជន​ផង


អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​នោះ ទុក​ជា​ដង្វាយ​ថ្វាយ​ដោយ​ព្រោះ​ខ្លួន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន ហើយ​នឹង​ពូជ‌ពង្ស​ផង


ម៉ូសេ​បង្គាប់​ដល់​អើរ៉ុន​ថា ចូរ​ទៅ​ឯ​អាសនា ហើយ​ថ្វាយ​ដង្វាយ​លោះ​បាប នឹង​ដង្វាយ​ដុត​របស់​បង សំរាប់​ឲ្យ​ធួន​នឹង​ខ្លួន ហើយ​នឹង​ពួក​ជន​ផង រួច​ថ្វាយ​ដង្វាយ​របស់​ពួក​ជន​ឲ្យ​ធួន​នឹង​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក


ទ្រង់​មិន​ចាំ​បាច់​នឹង​ថ្វាយ​យញ្ញ‌បូជា​ជា​រាល់​ថ្ងៃ ដូច​ជា​សំដេច​សង្ឃ ដែល​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន​ជា​មុន​ដំបូង រួច​មក​ដោយ​ព្រោះ​បាប​របស់​ជន​ទាំង‌ឡាយ​នោះ​ទេ ដ្បិត​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​នោះ​១​ដង​ជា​សំរេច គឺ​ក្នុង​កាល​ដែល​ទ្រង់​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​នោះ​ឯង


តែ​ឯ​ផ្នែក​ខាង​ក្នុង នោះ​មាន​តែ​សំដេច​សង្ឃ​តែ​ឯង​ប៉ុណ្ណោះ ដែល​ចូល​ទៅ​បាន ក្នុង​១​ឆ្នាំ​១​ដង ក៏​មិន​មែន​ឥត​យក​ឈាម ដែល​លោក​ថ្វាយ​ដោយ​ព្រោះ​ខ្លួន​លោក នឹង​អំពើ​បាប​ដែល​ប្រជា‌ជន​ប្រព្រឹត្ត ដោយ​ឥត​ដឹង​នោះ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម