Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 16:33 - អាល់គីតាប

33 គាត់​ត្រូវ​ធ្វើ​ពិធី​ជម្រះ​ទី​សក្ការៈ​បំផុត​ជម្រះ​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ ព្រម​ទាំង​រំដោះ​បាប​អ៊ីមុាំ និង​ប្រជា‌ជន​ទាំង​អស់​ក្នុង​សហគមន៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ​បំផុត ត្រសាល​ជំនុំ អាសនា ទាំង​ពួក​សង្ឃ និង​អស់​អ្នក​ទាំង​ប៉ុន្មាន​ក្នុង​ជំនុំ‌ជន​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 គាត់​ត្រូវ​ធ្វើ​ពិធី​ជម្រះ​ទីសក្ការៈ​ដ៏វិសុទ្ធ ជម្រះ​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​ជម្រះ​អាសនៈ​ឲ្យ​បរិសុទ្ធ ព្រម​ទាំង​រំដោះ​បាប​បូជា‌ចារ្យ និង​ប្រជា‌ជន​ទាំង​អស់​ក្នុង​សហគមន៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ​បំផុត នឹង​ត្រសាល​ជំនុំ ហើយ​អាសនា ព្រម​ទាំង​ពួក​សង្ឃ ហើយ​នឹង​អស់​អ្នក​ទាំង​ប៉ុន្មាន​ក្នុង​ជំនុំ​ជន​ផង

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 16:33
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ មក​ធ្វើ​គូរបាន ដើម្បី​ជម្រះ​ទី‌សក្ការៈ​ឲ្យ​បាន​បរិសុទ្ធ។


ហារូន​ត្រូវ​ធ្វើ​គោ​បា​ជា​គូរបាន​រំដោះ​បាប ដើម្បី​លោះ​បាប​គាត់ និង​ក្រុម​គ្រួសា​របស់​គាត់។ គាត់​ត្រូវ​អារ​ក​គោ​បា​នោះ​សម្រាប់​រំដោះ​បាប​របស់​ខ្លួន។


គាត់​ធ្វើ​ដូច្នេះ ដើម្បី​ជម្រះទី​សក្ការៈ​បំផុត​ឲ្យ​បាន​បរិសុទ្ធ រួច​ផុត​ពី​ភាព​សៅ‌ហ្មង​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ព្រម​ទាំង​អំពើ​ទុច្ចរិត និង​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។ គាត់​ក៏​ត្រូវ​ធ្វើ​ពិធី​ប្រោះ​ឈាម​បែប​នេះ​លើ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដែល​ស្ថិត​នៅ​កណ្តាល​ចំណោម​ពួក​គេ ជា​មនុស្ស​មិន​បរិសុទ្ធ។


គាត់​យក​ទឹក​លាង​ដៃ ជម្រះ​កាយ​នៅ​ក្នុង​ទី​ដ៏​សក្ការៈ រួច​ស្លៀក​សម្លៀក​បំពាក់​របស់​គាត់​វិញ។ បន្ទាប់​មក ទើប​គាត់​ចេញ​មក​ក្រៅ ធ្វើ​គូរបាន​ដុត​របស់​គាត់ និង​គូរបាន​ដុត​របស់​ប្រជា‌ជន ដើម្បី​លោះ​បាប​របស់​គាត់ និង​បាប​របស់​ប្រជា‌ជន។


ហារូន​ត្រូវ​ធ្វើ​គោ​ឈ្មោល​របស់​គាត់ ជា​គូរបាន​រំដោះ​បាប​សម្រាប់​ខ្លួន​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។


នៅ​ថ្ងៃនោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ដ្បិត​ជា​ថ្ងៃបុណ្យ​រំដោះ​បាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​ជម្រះ​បាប​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម