Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 16:10 - អាល់គីតាប

10 រីឯ​ពពែ​ឈ្មោល​ដែល​ត្រូវ​បាន​ដោះលែង ក៏​ត្រូវ​យក​មក​ទាំង​រស់​ដាក់​នៅ​ចំពោះអុលឡោះ‌តាអាឡា​សម្រាប់​លោះ​បាប ហើយ​ប្រគល់​ឲ្យ​អាសា‌អែល នៅ​វាល​រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 តែ​ពពែ​ដែល​ចាប់​ឆ្នោត​ត្រូវ​សម្រាប់​បំបរ‌បង់​ទៅ នោះ​ត្រូវ​យក​មក​ដាក់​ទាំង​រស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ពិធីរំដោះ​បាប រួច​ចាត់​គេ​ឲ្យ​នាំ​យក​ទៅ​បំបរ​បង់នៅ​ទី​រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 រីឯ​ពពែ​ឈ្មោល​ដែល​ត្រូវ​បាន​ទៅ​អាសា‌អែល ក៏​ត្រូវ​យក​មក​ទាំង​រស់ ដាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ សម្រាប់​លោះ​បាប ហើយ​ប្រគល់​ឲ្យ​អាសា‌អែល នៅ​វាល​រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តែ​ឯ​ពពែ​ដែល​ចាប់​ឆ្នោត​ត្រូវ​សំរាប់​បំបរ‌បង់​ទៅ នោះ​ត្រូវ​យក​មក​ដាក់​ទាំង​រស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ធួន​នឹង​បាប រួច​ចាត់​គេ​ឲ្យ​នាំ​យក​ទៅ​លែង​ឯ​ទី​រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 16:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គាត់​ត្រូវ​ប្រោះ​ចំនួន​ប្រាំ‌ពីរ​ដង ទៅ​លើ​មនុស្ស​ទទួល​ពិធី​ជម្រះ​កាយ។ អ៊ីមុាំ​ប្រកាស​ថា​មនុស្ស​ឃ្លង់​នោះ​បាន​បរិសុទ្ធ​ហើយ រួច​លែង​សត្វ​ស្លាប​ដែល​នៅ​រស់​ឲ្យ​ហើរ​ទៅ​វាល។


ហារូន​ត្រូវ​ចាប់​ឆ្នោត ជ្រើស​រើស​ពពែ​ឈ្មោល​ទាំង​ពីរ គឺ​មួយ​ជូនអុលឡោះ‌តាអាឡា មួយ​ទៀត​ឲ្យ​ដោះលែង។


ពេល​ចាប់​ឆ្នោត​រួច​ហើយ ហារូន​យក​ពពែ​ឈ្មោល​ដែល​ត្រូវ​ជូនអុលឡោះ‌តាអាឡា ទៅ​ធ្វើ​ជា​គូរបាន​រំដោះ​បាប។


អុលឡោះ​បាន​តំរូវ​ឲ្យ​អ៊ីសា​ធ្វើ​ជា​គូរបាន សម្រាប់​លោះ​អស់​អ្នក​ដែល​មាន​ជំនឿ ឲ្យ​រួច​ពី​បាប ដោយ‌សារ​ឈាម​របស់​គាត់។ ធ្វើ​ដូច្នេះ អុលឡោះ​បង្ហាញ​របៀប​ដែល​ទ្រង់​រាប់​មនុស្ស​ឲ្យ​បាន​សុចរិត គឺ​ពី​ដើម អុលឡោះ​ពុំ​បាន​ដាក់​ទោស​មនុស្ស​លោក​ដែល​ប្រព្រឹត្ដ​អំពើ​បាប


អ៊ីសា​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់​ព្រោះ​តែ​កំហុស​របស់​យើង ហើយ​អុលឡោះ​ប្រោស​អ៊ីសា​ឲ្យ​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​បាន​សុចរិត។


អាល់ម៉ា‌ហ្សៀស​គ្មាន​បាប​ទាល់​តែ​សោះ តែ​អុលឡោះ​បាន​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​តួ​បាប​សម្រាប់​យើង ដើម្បី​ប្រោស​យើង​ឲ្យ​បាន​សុចរិត​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ដែរ។


គាត់​បាន​លះបង់​ជីវិត​ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លោះ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។


យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​ស្រាប់​ហើយ គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​លះបង់​ជីវិត​របស់​គាត់​សម្រាប់​យើង ហេតុ​នេះ យើង​ត្រូវ​លះបង់​ជីវិត​សម្រាប់​បង​ប្អូន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម