អ៊ីមុាំពិនិត្យស្នាមនៅលើស្បែក ប្រសិនបើរោមដែលដុះនៅត្រង់នោះប្រែជាមានពណ៌ស រីឯស្បែកហាក់ដូចជាស្រុតចុះ បានសេចក្តីថា អ្នកនោះកើតឃ្លង់ហើយ។ ក្រោយពីបានពិនិត្យរួច អ៊ីមុាំត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ។
លេវីវិន័យ 14:37 - អាល់គីតាប ប្រសិនបើគាត់ឃើញស្នាមនៅតាមជញ្ជាំងផ្ទះនោះ មានសភាពខូងពណ៌បៃតង ឬក្រហមព្រឿងៗ ឬប្រសិនបើស្នាមនោះរូងចូលទៅក្នុងជញ្ជាំងផ្ទះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃត្រូវពិនិត្យមើល បើឃើញថារោគដែលនៅក្នុងជញ្ជាំងផ្ទះនោះមានកន្លែងខូង ពណ៌បៃតងស្ទើរ ឬក្រហមព្រឿង មើលទៅទាបជាងសាច់ជញ្ជាំងហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើលោកឃើញស្នាមនៅតាមជញ្ជាំងផ្ទះនោះ មានសភាពខូងពណ៌បៃតង ឬក្រហមព្រឿងៗ ឬប្រសិនបើស្នាមនោះរូងចូលទៅក្នុងជញ្ជាំងផ្ទះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា រោគដែលនៅក្នុងជញ្ជាំងផ្ទះនោះមានកន្លែងខូង ពណ៌បៃតងស្ទើរ ឬក្រហមប្រឿង មើលទៅទាបជាងសាច់ជញ្ជាំងហើយ |
អ៊ីមុាំពិនិត្យស្នាមនៅលើស្បែក ប្រសិនបើរោមដែលដុះនៅត្រង់នោះប្រែជាមានពណ៌ស រីឯស្បែកហាក់ដូចជាស្រុតចុះ បានសេចក្តីថា អ្នកនោះកើតឃ្លង់ហើយ។ ក្រោយពីបានពិនិត្យរួច អ៊ីមុាំត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ។
ប៉ុន្តែ បើត្រង់កន្លែងដែលទំពែក ទោះបីនៅកណ្តាលក្បាល ឬនៅផ្នែកខាងមុខក្តី គេឃើញមានស្បែកឡើងពណ៌ក្រហមព្រឿងៗ នោះបានសេចក្តីថា គាត់កើតរោគឃ្លង់ហើយ។
ហើយប្រសិនបើស្នាមទាំងនោះឡើងពណ៌បៃតង ឬពណ៌ក្រហមព្រឿងៗ នោះជាស្នាមដុះផ្សិតហើយ។ គេត្រូវតែយកសម្លៀកបំពាក់ និងវត្ថុទាំងនោះទៅជូនអ៊ីមុាំពិនិត្យ។
អ៊ីមុាំត្រូវបញ្ជាឲ្យគេរើឥវ៉ាន់ចេញពីក្នុងផ្ទះ មុនពេលគាត់ចូលទៅពិនិត្យស្នាមនៅផ្ទះនោះ។ ធ្វើបែបនេះ អ្វីៗដែលនៅក្នុងផ្ទះ នៅតែបរិសុទ្ធដដែល។ បន្ទាប់មក អ៊ីមុាំចូលទៅក្នុងផ្ទះ ដើម្បីពិនិត្យមើល។
អ៊ីមុាំត្រូវចេញពីផ្ទះ។ ពេលមកដល់មាត់ទ្វារ គាត់ត្រូវបិទទ្វារផ្ទះនោះក្នុងរយៈពេលប្រាំពីរថ្ងៃ។