ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 13:58 - អាល់គីតាប

ពេល​ណា​គេ​បោក​សម្លៀក​បំពាក់ ក្រណាត់​អំបោះ ឬ​វត្ថុ​ធ្វើ​អំពី​ស្បែក​ដែល​មាន​ដុះ​ផ្សិត ហើយ​ស្នាម​ដុះ​ផ្សិត​នោះ​រលុប​បាត់ គេ​ត្រូវ​យក​វត្ថុ​នោះ​ទៅ​បោក​ម្តង​ទៀត ទើប​វត្ថុ​នោះ​ទៅ​ជា​បរិសុទ្ធ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​សម្លៀក‌បំពាក់​ណា ទោះ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់​ក្តី ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ដែល​បាន​លាង​ហើយ ប្រសិន‌បើ​រោគ​នោះ​ចេញ​ជ្រះ​ស្រឡះ នោះ​ត្រូវ​លាង​ម្តង​ទៀត នោះ​នឹង​បាន​ស្អាត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ណា​គេ​បោក​សម្លៀក‌បំពាក់ ក្រណាត់ អំបោះ ឬ​វត្ថុ​ធ្វើ​អំពី​ស្បែក​ដែល​មាន​ដុះ​ផ្សិត ហើយ​ស្នាម​ដុះ​ផ្សិត​នោះ​រលុប​បាត់ គេ​ត្រូវ​យក​វត្ថុ​នោះ​ទៅ​បោក​ម្ដង​ទៀត ទើប​វត្ថុ​នោះ​ទៅ​ជា​បរិសុទ្ធ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​សំលៀក‌បំពាក់​ណា ទោះ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់​ក្តី ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ដែល​បាន​លាង​ហើយ បើ​សិន​ជា​រោគ​នោះ​ចេញ​ជ្រះ​ស្រឡះ នោះ​ត្រូវ​លាង​ម្តង​ទៀត រួច​នឹង​បាន​ស្អាត

សូមមើលជំពូក



លេវី‌វិន័យ 13:58
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលី‌យ៉ាសាក់​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​គាត់​ថា៖ «សូម​អញ្ជើញ​ទៅ​មុជ​ទឹក​ទន្លេ​យ័រដាន់​ឲ្យ​បាន​ចំនួន​ប្រាំ​ពីរ​ដង​ចុះ នោះ​ស្បែក​របស់​អ្នក​នឹង​បាន​ជា​សះ‌ស្បើយ ហើយ​អ្នក​នឹង​បាន​ជា​មិន​ខាន»។


លោក​ណាម៉ាន់​ក៏​ចុះ​ទៅ​ក្នុង​ទន្លេ​យ័រដាន់ ហើយ​មុជ​ក្នុង​ទឹក​ចំនួន​ប្រាំ​ពីរ​ដង តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​អុលឡោះ​បាន​ប្រាប់ ស្រាប់​តែ​សាច់​របស់​គាត់​ឡើង​ស្អាត ដូច​សាច់​កូន​ក្មេង គាត់​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ។


សូម​លុប​លាង​កំហុស​ខ្ញុំ ឲ្យ​បាន​ស្អាត​ទាំង​ស្រុង សូម​ជម្រះ​ខ្ញុំ​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​បាប!


ឬ​ស្នាម​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម អំបោះ​ឆៅ​សម្លៀក​បំពាក់ និង​វត្ថុ​ធ្វើ​អំពី​ស្បែក


ក្រោយ​មក ប្រសិន​បើ​មាន​ស្នាម​ដុះ​ផ្សិត​លេច​ឡើង​វិញ នៅ​លើ​សម្លៀក​បំពាក់​ក្រណាត់​អំបោះ ឬ​លើ​វត្ថុ​អំពី​ស្បែក នោះ​មាន​ផ្សិត​បាន​កើត​ឡើង​ជា​ថ្មី​ទៀត​ហើយ។ ដូច្នេះ​ត្រូវ​តែ​ដុត​វត្ថុ​ទាំង​នោះ​ចោល។


នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​ស្នាម​ដុះ​ផ្សិត នៅ​លើ​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​ចៀម ឬ​ពី​អំបោះ​ធ្មៃ​នៅ​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម ឬ​លើ​វត្ថុ​ធ្វើ​អំពី​ស្បែក។ ហ៊ូកុំ​នេះ​អាច​ជួយ​ឲ្យ​គេ​សន្មត​បាន​ថា វត្ថុ​ដែល​ដុះ​ផ្សិត​នោះ​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ»។


ខ្ញុំ​បាន​អង្វរ​អ៊ីសា‌ជាអម្ចាស់​ចំនួន​បី​ដង សូម​គាត់​មេត្ដា​ដក​យក​បន្លា​នេះ​ចេញ​ពី​រូប​កាយ​ខ្ញុំ។


បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ បើ​យើង​បាន​ទទួល​បន្ទូល​សន្យា​នៃ​អុលឡោះ​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ហើយ យើង​ត្រូវ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ចាក​ផុត​ពី​សៅ‌ហ្មង​គ្រប់​យ៉ាង ទាំង​ខាង​រូប​កាយ ទាំង​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​ទាំង​ស្រុង ដោយ​គោរព​កោត​ខ្លាច​អុលឡោះ។


ពិធី​ទាំង​នោះ​គ្រាន់​តែ​ជា​ក្បួន​តម្រា​របស់​មនុស្ស អំពី​ម្ហូប​អាហារ​ភេសជ្ជៈ និង​អំពី​ពិធី​ជ្រមុជ​ទឹក​ផ្សេងៗ​ប៉ុណ្ណោះ ជា​ពិធី​ដែល​ប្រជា‌ជន​ត្រូវ​ធ្វើ ទំរាំ​ដល់​ពេល​អុលឡោះ​កែ​ទំរង់​អ្វីៗ​ទាំង​អស់​ឡើង​វិញ។


និង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ប្រណី‌សន្ដោស ព្រម​ទាំង​ប្រទាន​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន​ដែរ! អ៊ីសា​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ គាត់​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ហើយ​គាត់​ជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅ​ផែនដី។ អ៊ីសា​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ឈាម​របស់​គាត់​ផ្ទាល់។