ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 10:13 - អាល់គីតាប

អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំ​បុ័ង​នេះ​ក្នុង​កន្លែង​សក្ការៈ ព្រោះ​ជា​ចំណែក​របស់​បង និង​កូន​របស់​បង បាន​មក​ពី​ជំនូន​ដែល​គេ​ដុត​ជូនអុលឡោះ‌តាអាឡា​តាម​បញ្ជា​ដែល​ខ្ញុំ​ទទួល​ពី​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​តង្វាយ​នោះ​នៅ​ទី​កន្លែង​បរិសុទ្ធ ដ្បិត​នេះ​ជា​ចំណែក​របស់​បង និង​ពួក​កូន​របស់​បង ពី​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រោះ​ខ្ញុំ​បាន​ទទួល​បង្គាប់​មក​យ៉ាង​ដូច្នេះ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​នេះ​ក្នុង​កន្លែង​សក្ការៈ ព្រោះ​ជា​ចំណែក​របស់​បង និង​កូន​របស់​បង បាន​មក​ពី​តង្វាយ​ដែល​គេ​ដុត​ថ្វាយ​ព្រះ‌អម្ចាស់ តាម​បញ្ជា​ដែល​ខ្ញុំ​ទទួល​ពី​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ​ដង្វាយ​នោះ​នៅ​ទី​កន្លែង​បរិសុទ្ធ ដ្បិត​នេះ​ជា​ចំណែក​របស់​បង នឹង​ពួក​កូន​របស់​បង ពី​ដង្វាយ​ទាំង​ប៉ុន្មាន​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ខ្ញុំ​បាន​ទទួល​បង្គាប់​មក​យ៉ាង​ដូច្នេះ​ហើយ

សូមមើលជំពូក



លេវី‌វិន័យ 10:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បុរស​នោះ​ប្រាប់​ខ្ញុំ​ថា៖ «បន្ទប់​ជួរ​ខាង​ជើង និង​បន្ទប់​ជួរ​ខាង​ត្បូង ដែល​នៅ​ទល់​មុខ​នឹង​ធ្លា​ធំ ជា​បន្ទប់​ដ៏​សក្ការៈ ជា​កន្លែង​ដែល​ពួក​អ៊ីមុាំ​ចូល​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត។ ក្នុង​បន្ទប់​ទាំង​នោះ មាន​ដាក់​ឧបករណ៍​ដ៏​សក្ការៈ ជំនូន​ផ្សេងៗ សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​សុំ​ឲ្យ​រួច​ពី​បាប និង​គូរបាន​សុំ​លើក‌លែង​ទោស ដ្បិត​កន្លែង​នោះ​ជា​កន្លែង​សក្ការៈ។


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន ព្រម​ទាំង​កូន​របស់​គាត់ ឈ្មោះ​អេឡា‌សារ និង​អ៊ីថាម៉ារ​ដែល​នៅ​រស់​ថា៖ «ក្រោយ​ពី​ជូន​ជំនូន​ម្សៅ​ដែល​ដុត​នៅ​ចំពោះអុលឡោះ‌តាអាឡា​រួច​ហើយ ចូរ​យក​ម្សៅ​ដែល​នៅ​សល់​ទៅ​ធ្វើ​ជា​នំ​បុ័ង​ឥត​មេ ហើយ​បរិភោគ​នំបុ័ង​នេះ​នៅ​ជិត​អាសនៈ ដ្បិត​នំបុ័ង​នេះ​ជា​អាហារ​ហាឡាល់​បំផុត។


រីឯ​សាច់​ទ្រូង និង​ភ្លៅ​របស់​សត្វ​ដែល​គេ​លើក​ជូនអុលឡោះ‌តាអាឡា គឺ​គូរបាន​មេត្រី​ភាព​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល នោះ​ត្រូវ​តែ​បរិភោគ​នៅ​ក្នុង​កន្លែង​បរិសុទ្ធ​ជា​មួយ​កូន​ប្រុស​កូន​ស្រី​របស់​បង ព្រោះ​ជា​ចំណែក​សម្រាប់​បង និង​កូន​របស់​បង។


រីឯ​ជំនូន​ដែល​នៅ​សល់ ត្រូវ​បាន​ទៅ​ហារូន និង​កូន​របស់​គាត់ គឺ​ជា​ចំណែក​បរិសុទ្ធ​បំផុត​នៃ​គូរបាន​ដែល​គេ​ជូនអុលឡោះ‌តាអាឡា។


រីឯ​ម្សៅ​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​ហារូន និង​កូន​របស់​គាត់។ ប៉ុន្តែ ពួក​គេ​ត្រូវ​បរិភោគ​នំបុ័ង​ធ្វើ​ពី​ម្សៅ​នេះ ដោយ​ឥត​ដាក់​មេ​ឡើយ។ ពួក​គេ​ត្រូវ​បរិភោគ​នៅ​ត្រង់​កន្លែង​ដ៏​សក្ការៈ​ក្នុង​ទី‌លាន​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


ត្រូវ​បរិភោគ​របស់​ទាំង​នេះ នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ គឺ​ប្រុសៗ​ទាំង​អស់​អាច​បរិភោគ​បាន ដ្បិត​របស់​ទាំង​នោះ​សុទ្ធ​តែ​សក្ការៈ​សម្រាប់​អ្នក។


អ្វីៗ​ដែល​ប្រជា‌ជន​ជូន​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នឹង​បាន​ជា​ចំណែក​របស់​ខ្លួន ហើយ​អ្វីៗ​ដែល​គេ​ប្រគល់​ជូន​អ៊ីមុាំ​នឹង​បាន​ជា​កម្ម‌សិទ្ធិ​របស់​អ៊ីមុាំ»។