«តើអ្នករាល់គ្នាយល់ថា អាល់ម៉ាហ្សៀសជាពូជពង្សរបស់អ្នកណា?»។ គេឆ្លើយថា៖ «គាត់ជាពូជពង្សរបស់ទត»។
លូកា 9:20 - អាល់គីតាប អ៊ីសាសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។ ពេត្រុសជម្រាបអ៊ីសាថា៖ «តួនជាអាល់ម៉ាហ្សៀសដែលអុលឡោះចាត់ឲ្យមក»។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់សួរពួកគេថា៖“ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណា?”។ ពេត្រុសទូលឆ្លើយថា៖ “លោកជាព្រះគ្រីស្ទរបស់ព្រះ!”។ Khmer Christian Bible ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចុះអ្នករាល់គ្នាវិញថាខ្ញុំជាអ្នកណាដែរ?» លោកពេត្រុសទូលឆ្លើយថា៖ «លោកជាព្រះគ្រិស្ដរបស់ព្រះជាម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា?» ពេត្រុសទូលឆ្លើយថា៖ «ព្រះអង្គជាព្រះគ្រីស្ទនៃព្រះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ត*ដែលព្រះជាម្ចាស់ចាត់ឲ្យមក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលសួរគេថា ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា នោះពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទនៃព្រះ |
«តើអ្នករាល់គ្នាយល់ថា អាល់ម៉ាហ្សៀសជាពូជពង្សរបស់អ្នកណា?»។ គេឆ្លើយថា៖ «គាត់ជាពូជពង្សរបស់ទត»។
អ៊ីសានៅស្ងៀម។ មូស្ទីសួរអ៊ីសាទៀតថា៖ «ចូរស្បថដោយយកអុលឡោះដែលនៅអស់កល្បធ្វើជាប្រធាន តើអ្នកពិតជាអាល់ម៉ាហ្សៀស ជាបុត្រារបស់អុលឡោះមែនឬ?»។
បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្ដដូច្នោះដែរ។
អ៊ីសានៅស្ងៀម ពុំឆ្លើយតបទាល់តែសោះ។ មូស្ទីសួរអ៊ីសាម្ដងទៀតថា៖ «តើអ្នកពិតជាអាល់ម៉ាហ្សៀស ជាបុត្រារបស់អុលឡោះដែលយើងសរសើរតម្កើងមែនឬ?»។
អ៊ីសាបានសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ ពេត្រុសជម្រាបអ៊ីសាថា៖ «តួនជាអាល់ម៉ាហ្សៀស»។
ពួកគេសួរអ៊ីសាថា៖ «ប្រាប់យើងមកមើល៍ តើអ្នកជាអាល់ម៉ាហ្សៀសឬ?»។ អ៊ីសាឆ្លើយថា៖ «បើខ្ញុំប្រាប់អស់លោកក៏អស់លោកពុំជឿខ្ញុំ
ពួកសិស្សឆ្លើយថា៖ «អ្នកខ្លះថា តួនជាយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថា តួនជាណាពីអេលីយ៉េស ហើយអ្នកខ្លះទៀតថា តួនជាណាពីម្នាក់ពីសម័យបុរាណដែលរស់ឡើងវិញ»។
គាត់ទៅជួបលោកស៊ីម៉ូន ជាបងមុនគេប្រាប់ថា៖ «យើងបានរកអាល់ម៉ាហ្សៀសឃើញហើយ!» (ពាក្យ“អាល់ម៉ាហ្សៀស”នេះ ប្រែថា“អ្នកដែលអុលឡោះតែងតាំង”)។
លោកណាថាណែលជម្រាបអ៊ីសាថា៖ «តួន! តួនពិតជាបុត្រារបស់អុលឡោះ ហើយពិតជាស្តេចរបស់ជនជាតិអ៊ីស្រអែលមែន»។
នាងម៉ាថាជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! ខ្ញុំជឿថា អ្នកពិតជាអាល់ម៉ាហ្សៀស ជាបុត្រារបស់អុលឡោះ ហើយពិតជាអ្នកដែលត្រូវមកក្នុងពិភពលោកនេះមែន!»។
រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឲ្យអ្នករាល់គ្នាជឿថា អ៊ីសាពិតជាអាល់ម៉ាហ្សៀស និងពិតជាបុត្រារបស់អុលឡោះ ហើយឲ្យអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយគាត់។
«សុំមកមើលបុរសម្នាក់ លោកមានប្រសាសន៍ប្រាប់ខ្ញុំ នូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ដ។ លោកនោះជាអាល់ម៉ាហ្សៀសហើយមើលទៅ!»។
ពួកគេនិយាយទៅកាន់ស្ដ្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនត្រឹមតែឮពាក្យនាងប៉ុណ្ណោះទេ គឺមកពីយើងបានឮអ៊ីសាមានប្រសាសន៍ផ្ទាល់នឹងត្រចៀកថែមទៀតផង ហើយយើងដឹងថាអ៊ីសាពិតជាអ្នកសង្រ្គោះរបស់មនុស្សលោកមែន»។
អ្នកខ្លះទៀតពោលថា៖ «លោកនេះជាអាល់ម៉ាហ្សៀស»។ ប៉ុន្ដែ មានអ្នកផ្សេងទៀតពោលជំទាស់ថា៖ «អាល់ម៉ាហ្សៀសមិនមែនមកពីស្រុកកាលីឡេទេ
គាត់បរិយាយពន្យល់ប្រាប់គេថា អាល់ម៉ាហ្សៀសត្រូវតែរងទុក្ខវេទនា និងរស់ឡើងវិញ។ គាត់មានប្រសាសន៍ថា៖ «អាល់ម៉ាហ្សៀស គឺអ៊ីសាដែលខ្ញុំបានជម្រាបបងប្អូននេះហើយ»។
អ្នកទាំងពីរចេះតែបន្ដដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ដ្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹកតើមានអ្វីឃាត់ខ្ញុំ មិនឲ្យទទួលពិធីជ្រមុជទឹក!»។
រីឯលោកសូលវិញ គាត់មានកម្លាំងចិត្ដកាន់តែខ្លាំងឡើងៗ ហើយគាត់វែកញែកប្រាប់សាសន៍យូដា នៅក្រុងដាម៉ាសយ៉ាងច្បាស់លាស់ថា អ៊ីសាពិតជាអាល់ម៉ាហ្សៀស។
អ្នកណាជឿថាអ៊ីសាពិតជាអាល់ម៉ាហ្សៀស អ្នកនោះកើតមកពីអុលឡោះ ហើយអ្នកណាស្រឡាញ់អុលឡោះជាបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីទ្រង់ដែរ។