កាលអ៊ីសាកំពុងតែមានប្រសាសន៍មានបុរសម្នាក់ខាងគណៈផារីស៊ បានសូមអញ្ជើញអ៊ីសាទៅពិសាអាហារនៅផ្ទះគាត់។ អ៊ីសាក៏ចូលទៅរួមតុជាមួយគាត់។
លូកា 7:36 - អាល់គីតាប មានបុរសម្នាក់ខាងគណៈផារីស៊ បានអញ្ជើញអ៊ីសាទៅពិសាអាហារ អ៊ីសាក៏ទៅផ្ទះបុរសនោះ ហើយនៅរួមតុជាមួយគាត់។ ព្រះគម្ពីរខ្មែរសាកល មានម្នាក់ក្នុងពួកផារិស៊ី បានអញ្ជើញព្រះយេស៊ូវទៅសោយជាមួយគាត់ ព្រះអង្គក៏យាងចូលទៅក្នុងផ្ទះរបស់ពួកផារិស៊ីនោះ ហើយរួមតុអាហារជាមួយគាត់។ Khmer Christian Bible មានអ្នកខាងគណៈផារិស៊ីម្នាក់អញ្ជើញព្រះយេស៊ូឲ្យមកបរិភោគជាមួយ ពេលយាងចូលទៅក្នុងផ្ទះរបស់អ្នកខាងគណៈផារិស៊ីនោះហើយ ព្រះអង្គក៏អង្គុយនៅតុអាហារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានម្នាក់ក្នុងពួកផារិស៊ី បានយាងព្រះអង្គទៅសោយអាហារជាមួយគាត់ ព្រះអង្គក៏យាងចូលទៅក្នុងផ្ទះរបស់ផារិស៊ីនោះ ហើយគង់រួមតុជាមួយគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានបុរសម្នាក់ខាងគណៈផារីស៊ី*បានយាងព្រះយេស៊ូទៅសោយព្រះស្ងោយ ព្រះអង្គក៏យាងទៅផ្ទះបុរសនោះ ហើយគង់រួមតុជាមួយគាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពួកផារិស៊ីម្នាក់ទូលសូមទ្រង់ ឲ្យសោយជាមួយនឹងគាត់ ទ្រង់ក៏យាងចូលទៅគង់នៅតុ ក្នុងផ្ទះគាត់ |
កាលអ៊ីសាកំពុងតែមានប្រសាសន៍មានបុរសម្នាក់ខាងគណៈផារីស៊ បានសូមអញ្ជើញអ៊ីសាទៅពិសាអាហារនៅផ្ទះគាត់។ អ៊ីសាក៏ចូលទៅរួមតុជាមួយគាត់។
មានថ្ងៃមួយជាថ្ងៃជំអាត់ អ៊ីសាទៅពិសាអាហារនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លាំមើលអ៊ីសា។
រីឯបុត្រាមនុស្សក៏បានមកដែរ គាត់បរិភោគអាហារ និងពិសាសុរា តែអ្នករាល់គ្នាថា “មើលចុះអ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ និងមនុស្សបាប”។
ប៉ុន្តែ អស់អ្នកដែលមានប្រាជ្ញាទទួលស្គាល់ថា ប្រាជ្ញាញាណរបស់អុលឡោះពិតជាល្អត្រឹមត្រូវមែន»។
នៅក្រុងនោះ មានស្ដ្រីម្នាក់មានកេរ្ដិ៍ឈ្មោះមិនល្អ។ ពេលឮថាអ៊ីសានៅក្នុងផ្ទះអ្នកខាងគណៈផារីស៊ នោះនាងយកដបថ្មកែវដាក់ប្រេងក្រអូបចូលមក។