ពេលនោះ មានអ្នកនេសាទរាយអួនរបស់ខ្លួនចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម។ ត្រីនៅក្នុងនោះមានពូជច្រើនប្រភេទ ដូចពូជត្រីនៅក្នុងមហាសាគរ។
លូកា 5:5 - អាល់គីតាប លោកស៊ីម៉ូនតបទៅអ៊ីសាវិញថា៖ «តួន! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្តែ បើតួនមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់តួន»។ ព្រះគម្ពីរខ្មែរសាកល ស៊ីម៉ូនទូលតបថា៖ “លោកគ្រូ យើងខ្ញុំបានធ្វើការនឿយហត់ពេញមួយយប់ ចាប់មិនបានអ្វីសោះ ប៉ុន្តែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោក”។ Khmer Christian Bible ប៉ុន្ដែលោកស៊ីម៉ូនបានទូលតបថា៖ «លោកគ្រូអើយ! យើងបានធ្វើការយ៉ាងនឿយហត់ពេញមួយយប់កន្លងមកហើយ យើងចាប់មិនបានអ្វីសោះ ប៉ុន្ដែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោក»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ីម៉ូនទូលតបថា៖ «លោកគ្រូ យើងខ្ញុំខំអូសអួនពេញមួយយប់ ចាប់មិនបានត្រីសោះ តែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖ «លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្តែ បើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស៊ីម៉ូនទូលឆ្លើយថា លោកគ្រូអើយ យប់មិញ យើងខ្ញុំបានខំដឹកអួនទាល់ភ្លឺ គ្មានបានអ្វីសោះ តែខ្ញុំនឹងទំលាក់អួន តាមពាក្យលោកមើល |
ពេលនោះ មានអ្នកនេសាទរាយអួនរបស់ខ្លួនចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម។ ត្រីនៅក្នុងនោះមានពូជច្រើនប្រភេទ ដូចពូជត្រីនៅក្នុងមហាសាគរ។
ពួកសិស្សចូលទៅជិតអ៊ីសាដាស់គាត់ថា៖ «តួន! តួន! យើងស្លាប់ឥឡូវហើយ»។ អ៊ីសាក្រោកឡើង គំរាមខ្យល់ព្យុះ និងរលកយ៉ាងម៉ឺងម៉ាត់។ ខ្យល់ព្យុះ និងរលកក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដូចធម្មតាវិញ។
អ៊ីសាសួរថា៖ «នរណាពាល់ខ្ញុំ?»។ គេប្រកែកគ្រប់គ្នាថា គេមិនបានពាល់អ្នកទេ។ ពេត្រុសជម្រាបថា៖ «អ៊ីសាជាអម្ចាស់អើយ បណ្ដាជនប្រជ្រៀតគ្នានៅជុំវិញតួន ហើយគេប៉ះតួនទាំងអស់គ្នា»។
កាលម៉ូសា និងអេលីយ៉េសកំពុងតែចាកចេញពីអ៊ីសាទៅ ពេត្រុសជម្រាបអ៊ីសាថា៖ «តួន! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជំរកបី គឺមួយសម្រាប់តួន មួយសម្រាប់ម៉ូសា និងមួយទៀតសម្រាប់អេលីយ៉េស»។ ពេត្រុសនិយាយទាំងពុំដឹងថាខ្លួននិយាយអ្វីឡើយ។
យ៉ូហានជម្រាបអ៊ីសាថា៖ «តួន! យើងខ្ញុំបានឃើញបុរសម្នាក់ដេញអ៊ីព្លេស ក្នុងនាមតួន។ យើងខ្ញុំបានឃាត់គាត់ ព្រោះគាត់មិនមកតាមតួនដូចយើងខ្ញុំ»។
បើអ្នករាល់គ្នាប្រព្រឹត្ដតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្ដសម្លាញ់របស់ខ្ញុំមែន។
ម្តាយរបស់អ៊ីសាប្រាប់ទៅពួកអ្នកបម្រើថា៖ «បើគាត់ប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមទៅ»។
លោកស៊ីម៉ូនពេត្រុសនិយាយទៅកាន់សិស្សឯទៀតៗថា៖ «ខ្ញុំទៅរកត្រី»។ គេពោលតបមកគាត់វិញថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចេញទៅ ហើយចុះទូកទាំងអស់គ្នា ប៉ុន្ដែ នៅយប់នោះ គេឥតបានត្រីសោះ។