ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 5:2 - អាល់គីតាប

អ៊ីសា​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​ច្រាំង រីឯ​អ្នក​នេសាទ​នាំ​គ្នា​ចុះ​ទៅ​លាង​អួន របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់បឹង រីឯ​ពួក​អ្នកនេសាទ​បាន​ចុះ​ពី​ទូកទាំងនោះ​ទៅ​លាង​អួន​ហើយ។

សូមមើលជំពូក

Khmer Christian Bible

ហើយ​ព្រះអង្គ​បាន​ឃើញ​ទូក​ពីរ​នៅ​ក្បែរ​មាត់​បឹង​ ប៉ុន្ដែ​ពួក​អ្នក​នេសាទ​បាន​ចុះ​ពី​ទូក​ទាំង​នោះ​ទៅ​លាង​អួន​អស់​ហើយ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​បឹង តែ​ពួក​អ្នក​នេសាទ​បាន​ចេញ​ពី​ទូក​ទៅ​លាង​អួន​របស់​គេ​អស់​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​ច្រាំង រីឯ​អ្នក​នេសាទ​នាំ​គ្នា​ចុះ​ទៅ​លាង​អួន​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ទ្រង់​ទត​ឃើញ​ទូក​២​ចត​នៅ​មាត់​សមុទ្រ ដែល​ពួក​អ្នក​នេសាទ​បាន​ឡើង​ទៅ​លាង​អួន​ហើយ

សូមមើលជំពូក



លូកា 5:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អ៊ីសា​ដើរ​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ គាត់​ឃើញ​បង​ប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទ កំពុង​តែ​បង់​សំណាញ់ គឺ​លោក​ស៊ីម៉ូន ហៅ​ពេត្រុស និង​លោក​អន‌ទ្រេ ជា​ប្អូន​របស់​គាត់។


អ៊ីសា​ដើរ​ទៅ​មុខ​ឆ្ងាយ​បន្ដិច គាត់​ឃើញ​បង​ប្អូន​ពីរ​នាក់​ទៀត គឺ​យ៉ាកកូប និង​យ៉ូហាន ជា​កូន​របស់​លោក​សេបេដេ កំពុង​តែ​រៀប‌ចំ​អួន​នៅ​ក្នុង​ទូក​ជា​មួយ​លោក​សេបេដេ ជា​ឪពុក។ អ៊ីសា​ក៏​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ។


កាល​អ៊ីសា​ដើរ​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ​អ៊ីសា​ឃើញ​លោក​ស៊ីម៉ូន និង​លោក​អន‌ទ្រេ ជា​ប្អូន​របស់​គាត់ កំពុង​តែ​បង់​សំណាញ់ ព្រោះ​អ្នក​ទាំង​ពីរ​ជា​អ្នក​នេសាទ​ត្រី។


កាល​អ៊ីសា​ទៅ​មុខ​បន្ដិច គាត់​ឃើញ​យ៉ាកកូប និង​យ៉ូហាន​ជា​ប្អូន កំពុង​តែ​រៀប‌ចំ​អួន​នៅ​ក្នុង​ទូក​មួយ អ្នក​ទាំង​ពីរ​ជា​កូន​លោក​សេបេដេ។


ថ្ងៃ​មួយ អ៊ីសា​នៅ​មាត់​បឹង​គេនេ‌សារ៉ែត មាន​បណ្ដា‌ជន​ជា​ច្រើន​ប្រជ្រៀត​គ្នា​នៅ​ជុំ‌វិញ​គាត់ ដើម្បី​ស្ដាប់​បន្ទូល​របស់​អុលឡោះ។


អ៊ីសា​ចុះ​ទៅ​ក្នុង​ទូក​របស់​លោក​ស៊ីម៉ូន រួច​អ៊ីសា​សុំ​ឲ្យ​គាត់​ចេញ​ទូក ទៅ​ឆ្ងាយ​ពី​ច្រាំង​បន្ដិច។ អ៊ីសា​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក​នោះ។


ក្នុង​ចំណោម​សិស្ស​ទាំង​ពីរ​ដែល​បាន​ឮ​ពាក្យ​របស់​យ៉ះយ៉ា ហើយ​តាម​អ៊ីសា​ទៅ​នោះ មាន​ម្នាក់​ឈ្មោះ​អន‌ទ្រេ ជា​ប្អូន​របស់​លោក​ស៊ីម៉ូន​ពេត្រុស។