Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 5:2 - ព្រះគម្ពីរខ្មែរសាកល

2 ព្រះអង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់បឹង រីឯ​ពួក​អ្នកនេសាទ​បាន​ចុះ​ពី​ទូកទាំងនោះ​ទៅ​លាង​អួន​ហើយ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ហើយ​ព្រះអង្គ​បាន​ឃើញ​ទូក​ពីរ​នៅ​ក្បែរ​មាត់​បឹង​ ប៉ុន្ដែ​ពួក​អ្នក​នេសាទ​បាន​ចុះ​ពី​ទូក​ទាំង​នោះ​ទៅ​លាង​អួន​អស់​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ‌អង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​បឹង តែ​ពួក​អ្នក​នេសាទ​បាន​ចេញ​ពី​ទូក​ទៅ​លាង​អួន​របស់​គេ​អស់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះអង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​ច្រាំង រីឯ​អ្នក​នេសាទ​នាំ​គ្នា​ចុះ​ទៅ​លាង​អួន​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ហើយ​ទ្រង់​ទត​ឃើញ​ទូក​២​ចត​នៅ​មាត់​សមុទ្រ ដែល​ពួក​អ្នក​នេសាទ​បាន​ឡើង​ទៅ​លាង​អួន​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អ៊ីសា​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​ច្រាំង រីឯ​អ្នក​នេសាទ​នាំ​គ្នា​ចុះ​ទៅ​លាង​អួន របស់​គេ។

សូមមើលជំពូក ចម្លង




លូកា 5:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​កំពុង​យាង​តាម​មាត់បឹង​កាលីឡេ ព្រះយេស៊ូវ​ទត​ឃើញ​បងប្អូន​ពីរ​នាក់ គឺ​ស៊ីម៉ូន​ដែល​ហៅថា​ពេត្រុស និង​អនទ្រេ​ប្អូនប្រុស​របស់​គាត់ កំពុង​បង់​សំណាញ់​ក្នុង​បឹង ដ្បិត​ពួកគេ​ជា​អ្នកនេសាទ​។


ព្រះអង្គ​យាង​ពីទីនោះ​ទៅមុខទៀត ក៏​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ទៀត គឺ​យ៉ាកុប​កូន​របស់​សេបេដេ និង​យ៉ូហាន​ប្អូនប្រុស​របស់​គាត់ កំពុង​ជួស​អួន​នៅក្នុង​ទូក​ជាមួយ​សេបេដេ​ជា​ឪពុក​។ ព្រះអង្គ​ទ្រង់​ហៅ​អ្នកទាំងពីរនោះ


នៅពេល​កំពុង​យាងតាម​មាត់បឹង​កាលីឡេ ព្រះយេស៊ូវ​ទត​ឃើញ​ស៊ីម៉ូន និង​អនទ្រេ​ប្អូនប្រុស​របស់​ស៊ីម៉ូន កំពុង​បង់សំណាញ់​ក្នុង​បឹង ដ្បិត​ពួកគេ​ជា​អ្នកនេសាទ​។


ព្រះអង្គ​យាង​ទៅមុខ​បន្តិច​ទៀត ក៏​ទត​ឃើញ​យ៉ាកុប​កូន​របស់​សេបេដេ និង​យ៉ូហាន​ប្អូនប្រុស​របស់​គាត់​។ ពួកគេ​កំពុង​ជួស​អួន​នៅក្នុង​ទូក​។


កាលមួយមានកើតឡើងដូច្នេះ​: នៅពេល​ហ្វូងមនុស្ស​កំពុង​ប្រជ្រៀត​ព្រះយេស៊ូវ ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ព្រះអង្គ​កំពុង​ឈរ​នៅ​មាត់បឹង​គេនេសារ៉ែត​។


ដូច្នេះ ព្រះអង្គ​ក៏​យាង​ចុះ​ទូក​មួយ​ដែល​ជា​ទូក​របស់​ស៊ីម៉ូន ហើយ​សុំ​គាត់​ឲ្យ​ចេញទូក​ពី​ច្រាំង​បន្តិច​។ រួច​ព្រះអង្គ​ក៏​គង់ចុះ បង្រៀន​ហ្វូងមនុស្ស​ពីក្នុង​ទូក​នោះ​។


ម្នាក់​ក្នុង​អ្នក​ទាំង​ពីរ​ដែល​ឮ​ពី​យ៉ូហាន ហើយ​ទៅតាម​ព្រះអង្គ គឺ​អនទ្រេ​ប្អូនប្រុស​របស់​ស៊ីម៉ូន​ពេត្រុស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម