Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 5:2 - Khmer Christian Bible

2 ហើយ​ព្រះអង្គ​បាន​ឃើញ​ទូក​ពីរ​នៅ​ក្បែរ​មាត់​បឹង​ ប៉ុន្ដែ​ពួក​អ្នក​នេសាទ​បាន​ចុះ​ពី​ទូក​ទាំង​នោះ​ទៅ​លាង​អួន​អស់​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ព្រះអង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់បឹង រីឯ​ពួក​អ្នកនេសាទ​បាន​ចុះ​ពី​ទូកទាំងនោះ​ទៅ​លាង​អួន​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ‌អង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​បឹង តែ​ពួក​អ្នក​នេសាទ​បាន​ចេញ​ពី​ទូក​ទៅ​លាង​អួន​របស់​គេ​អស់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះអង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​ច្រាំង រីឯ​អ្នក​នេសាទ​នាំ​គ្នា​ចុះ​ទៅ​លាង​អួន​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ហើយ​ទ្រង់​ទត​ឃើញ​ទូក​២​ចត​នៅ​មាត់​សមុទ្រ ដែល​ពួក​អ្នក​នេសាទ​បាន​ឡើង​ទៅ​លាង​អួន​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អ៊ីសា​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​ច្រាំង រីឯ​អ្នក​នេសាទ​នាំ​គ្នា​ចុះ​ទៅ​លាង​អួន របស់​គេ។

សូមមើលជំពូក ចម្លង




លូកា 5:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​យាង​តាម​មាត់​បឹង​កាលីឡេ​ ព្រះអង្គ​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទ​ គឺ​លោក​ស៊ីម៉ូន​ហៅ​ពេត្រុស​ និង​លោក​អនទ្រេ​ជា​ប្អូន​ កំពុង​បង់​សំណាញ់​ក្នុង​បឹង​


កាល​យាង​ហួស​ទីនោះ​បន្ដិច​ ព្រះអង្គ​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ទៀត​ គឺ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​ ដែល​ត្រូវ​ជា​កូន​របស់​លោក​សេបេដេ​ កំពុង​ជួសជុល​សំណាញ់​ក្នុង​ទូក​ជាមួយ​លោក​សេបេដេ​ជា​ឪពុក​ ព្រះអង្គ​ក៏​ហៅ​អ្នក​ទាំង​ពីរ​នោះ​


ពេល​ព្រះយេស៊ូ​យាង​តាម​មាត់​បឹង​កាលីឡេ​ ព្រះអង្គ​បាន​ទត​ឃើញ​លោក​ស៊ីម៉ូន​ និង​លោក​អនទ្រេ​ជា​ប្អូន​ ពួកគេ​ជា​អ្នក​នេសាទ​ កំពុង​បង់​សំណាញ់​ក្នុង​បឹង​


កាល​យាង​ហួស​ទី​នោះ​បន្ដិច​ ព្រះអង្គ​បាន​ទត​ឃើញ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​ កំពុង​ជួស​ជុល​សំណាញ់​នៅ​ក្នុង​ទូក​ អ្នក​ទាំង​ពីរ​ជា​កូន​របស់​លោក​សេបេដេ។​


កាល​បណ្ដា​ជន​បាន​ប្រជ្រៀត​គ្នា​មក​ឯ​ព្រះអង្គ​ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ព្រះអង្គ​កំពុង​ឈរ​នៅ​ក្បែរ​មាត់​បឹង​គេនេសារ៉ែត​


ព្រះអង្គ​បាន​ចុះ​ទៅ​ក្នុង​ទូក​មួយ​ជា​របស់​លោក​ស៊ីម៉ូន​ក្នុង​ចំណោម​ទូក​ទាំង​ពីរ​នោះ​ និង​បាន​សុំ​ឲ្យ​គាត់​អុំ​ទូក​ចេញ​ពី​ច្រាំង​បន្ដិច។​ កាល​ព្រះអង្គ​អង្គុយ​ចុះ​ ក៏​បង្រៀន​បណ្ដាជន​ពី​ក្នុង​ទូក​នោះ។​


ក្នុង​ចំណោម​សិស្ស​ទាំង​ពីរ​នាក់​ ដែល​បាន​ឮ​លោក​យ៉ូហាន​និយាយ​ ហើយ​បាន​ដើរ​តាម​ព្រះអង្គ​នោះ​ មាន​ម្នាក់​ឈ្មោះ​អន់ទ្រេ​ ជា​ប្អូន​របស់​លោក​ស៊ីម៉ូនពេត្រុស។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម