«កាលណាមនុស្សម្នាក់មានដុំពកនៅលើស្បែក កើតស្រែង ឬកើតភ្លឺ ហើយក្លាយទៅជាជំងឺសើស្បែក ដូចកើតឃ្លង់ គេត្រូវនាំមនុស្សនោះមកជួបអ៊ីមុាំហារូន ឬកូនប្រុសណាម្នាក់របស់គាត់។
លូកា 5:14 - អាល់គីតាប អ៊ីសាបានហាមគាត់ថា៖ «កុំនិយាយប្រាប់នរណាឲ្យដឹងឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់អ៊ីម៉ាំ ហើយជូនជំនូនដូចម៉ូសាបានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតមែន»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់បង្គាប់គាត់ថា៖“កុំប្រាប់អ្នកណាឡើយ ផ្ទុយទៅវិញ ចូរទៅបង្ហាញខ្លួនអ្នកដល់បូជាចារ្យ ហើយថ្វាយតង្វាយសម្រាប់ពិធីជម្រះរបស់អ្នកតាមដែលម៉ូសេបានបង្គាប់ចុះ ដើម្បីជាទីបន្ទាល់ដល់គេ”។ Khmer Christian Bible ព្រះអង្គក៏បង្គាប់គាត់ថា៖ «កុំប្រាប់អ្នកណាម្នាក់ឲ្យសោះ ប៉ុន្ដែត្រូវទៅបង្ហាញខ្លួនដល់សង្ឃ ហើយថ្វាយតង្វាយសម្រាប់ការដែលអ្នកបានជាស្អាតដូចលោកម៉ូសេបានបង្គាប់ ដើម្បីជាបន្ទាល់ដល់មនុស្សទាំងឡាយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គហាមគាត់មិនឲ្យប្រាប់អ្នកណាឡើយ តែព្រះអង្គមានព្រះបន្ទូលថា៖ «ចូរទៅបង្ហាញខ្លួនដល់សង្ឃវិញ ហើយថ្វាយតង្វាយដោយព្រោះអ្នកបានជាស្អាត ដូចលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់ពួកលោក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលហាមគាត់ថា៖ «កុំនិយាយប្រាប់នរណាឲ្យដឹងឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ* ហើយថ្វាយតង្វាយដូចលោកម៉ូសេ*បានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកជាស្អាតបរិសុទ្ធមែន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់ហាមមិនឲ្យគាត់ប្រាប់ដល់អ្នកណាឡើយ តែត្រូវទៅបង្ហាញខ្លួនឲ្យសង្ឃពិនិត្យមើល ហើយថ្វាយដង្វាយដោយព្រោះបានជាស្អាតវិញ ដូចជាលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់ពួកលោក |
«កាលណាមនុស្សម្នាក់មានដុំពកនៅលើស្បែក កើតស្រែង ឬកើតភ្លឺ ហើយក្លាយទៅជាជំងឺសើស្បែក ដូចកើតឃ្លង់ គេត្រូវនាំមនុស្សនោះមកជួបអ៊ីមុាំហារូន ឬកូនប្រុសណាម្នាក់របស់គាត់។
ហើយប្រសិនបើស្នាមទាំងនោះឡើងពណ៌បៃតង ឬពណ៌ក្រហមព្រឿងៗ នោះជាស្នាមដុះផ្សិតហើយ។ គេត្រូវតែយកសម្លៀកបំពាក់ និងវត្ថុទាំងនោះទៅជូនអ៊ីមុាំពិនិត្យ។
គេនឹងបញ្ជូនអ្នករាល់គ្នា ទៅឲ្យលោកទេសាភិបាល និងឲ្យស្ដេចនានាកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្ដែ ពេលនោះ ជាឱកាសសម្រាប់ឲ្យអ្នករាល់គ្នាផ្ដល់សក្ខីភាព ឲ្យពួកគេ និងឲ្យសាសន៍ដទៃ ដឹងឮទៅវិញ។
អ៊ីសាប្រាប់ទៅគាត់ថា៖ «ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយប្រាប់ឲ្យនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់អ៊ីមុាំ ហើយជូនជំនូនដូចណាពីម៉ូសាបានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថាអ្នកបានជាមែន»។
ពេលនោះ ភ្នែករបស់គេក៏បានភ្លឺ។ អ៊ីសាហាមប្រាមគេយ៉ាងតឹងតែងថា៖ «ចូរប្រយ័ត្ន កុំឲ្យនរណាដឹងឡើយ»។
«ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយហេតុការណ៍នេះប្រាប់ឲ្យនរណាដឹងឡើយ! ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់អ៊ីមុាំរួចជូនជំនូន ដូចណាពីម៉ូសាបានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតមែន»។
បើនៅកន្លែងណា គេមិនព្រមទទួល មិនព្រមស្ដាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។
អ៊ីសាមើលគេហើយមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនឲ្យអ៊ីម៉ាំឃើញចុះ»។ ពេលអ្នកទាំងនោះចេញដំណើរទៅ គេក៏បានជាស្អាតទាំងអស់គ្នា។
អ៊ីសាលូកដៃទៅពាល់គាត់ទាំងមានប្រសាសន៍ថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតចុះ»។ រំពេចនោះ មនុស្សឃ្លង់ក៏បានជាស្អាតភ្លាម។
បើភូមិណាគេមិនព្រមទទួលអ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។