ព្រំដែននេះត្រូវចុះពីសេផាមទៅរីមឡាដែលនៅខាងកើតអាយ៉ីន ចុះទៅដល់ត្រើយខាងកើតសមុទ្រគេនេសារ៉ែត។
លូកា 5:1 - អាល់គីតាប ថ្ងៃមួយ អ៊ីសានៅមាត់បឹងគេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញគាត់ ដើម្បីស្ដាប់បន្ទូលរបស់អុលឡោះ។ ព្រះគម្ពីរខ្មែរសាកល កាលមួយមានកើតឡើងដូច្នេះ: នៅពេលហ្វូងមនុស្សកំពុងប្រជ្រៀតព្រះយេស៊ូវ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះ ព្រះអង្គកំពុងឈរនៅមាត់បឹងគេនេសារ៉ែត។ Khmer Christian Bible កាលបណ្ដាជនបានប្រជ្រៀតគ្នាមកឯព្រះអង្គដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះអង្គកំពុងឈរនៅក្បែរមាត់បឹងគេនេសារ៉ែត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គកំពុងឈរនៅមាត់បឹងគេនេសារ៉ែត ប្រជាជនប្រជ្រៀតគ្នាចូលមករកព្រះអង្គ ដើម្បីស្តាប់ព្រះបន្ទូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងគេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់កំពុងឈរនៅមាត់សមុទ្រគេនេសារ៉ែត នោះមានមនុស្សកកកុញប្រជ្រៀតគ្នាមកឯទ្រង់ ដើម្បីនឹងស្តាប់ព្រះបន្ទូល |
ព្រំដែននេះត្រូវចុះពីសេផាមទៅរីមឡាដែលនៅខាងកើតអាយ៉ីន ចុះទៅដល់ត្រើយខាងកើតសមុទ្រគេនេសារ៉ែត។
តាំងពីជំនាន់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក មកទល់សព្វថ្ងៃ នគរនៃអុលឡោះបានរងនូវអំពើឃោរឃៅ ហើយមនុស្សឃោរឃៅបាននាំគ្នាប្រើកម្លាំងដណ្ដើមយកនគរនេះផង។
អ៊ីសាប្រាប់ពួកសិស្សឲ្យរៀបចំទូកមួយឲ្យគាត់ ក្រែងបណ្ដាជនប្រជ្រៀតគ្នាចោមរោមគាត់
អ៊ីសាចាប់ផ្ដើមបង្រៀនបណ្ដាជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដាជនច្រើនកុះករនាំគ្នាមករកអ៊ីសា អ៊ីសាក៏ចុះទៅនៅក្នុងទូកមួយ នៅក្បែរមាត់ច្រាំង រីឯបណ្ដាជនអង្គុយនៅលើគោក តាមឆ្នេរសមុទ្រ។
អ៊ីសាទៅជាមួយគាត់។ មានបណ្ដាជនជាច្រើនកុះករតាមអ៊ីសាទៅ ទាំងប្រជ្រៀតគ្នាជុំវិញអ៊ីសា។
កាលអ៊ីសា និងពួកសិស្សបានឆ្លងទៅដល់ត្រើយម្ខាងក្នុងស្រុកគេនេសារ៉ែតហើយ គេក៏នាំគ្នាចតទូក។
ខណៈនោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នាណែនណាន់តាន់តាប់ ស្ទើរតែដើរជាន់គ្នា។ មុនដំបូង អ៊ីសាមានប្រសាសន៍ទៅសិស្សថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី គឺពុតត្បុតរបស់គេ។
ថ្ងៃមួយ អ៊ីសាចុះទូកជាមួយសិស្ស គាត់មានប្រសាសន៍ថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ពួកសិស្សក៏ចេញទូកទៅជាមួយអ៊ីសា។
ពេលឆ្លងទៅនោះ អ៊ីសាសម្រាន្តលក់ ស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំង មកលើបឹង បណ្ដាលឲ្យទឹកជះចូលពេញទូក ហើយទាំងអស់គ្នាស្ថិតក្នុងភាពអាសន្ន។
អ៊ីព្លេសចេញពីបុរសនោះចូលទៅក្នុងជ្រូក ហ្វូងជ្រូកបោលចុះតាមជំរាលភ្នំ តម្រង់ទៅបឹង លង់ទឹកងាប់អស់ទៅ។
អ៊ីសាសួរថា៖ «នរណាពាល់ខ្ញុំ?»។ គេប្រកែកគ្រប់គ្នាថា គេមិនបានពាល់អ្នកទេ។ ពេត្រុសជម្រាបថា៖ «អ៊ីសាជាអម្ចាស់អើយ បណ្ដាជនប្រជ្រៀតគ្នានៅជុំវិញតួន ហើយគេប៉ះតួនទាំងអស់គ្នា»។
ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់យ៉ះយ៉ា ហើយតាមអ៊ីសាទៅនោះ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស។
ព្រមទាំងវាលអារ៉ាបា ដែលនៅជាប់នឹងទន្លេយ័រដាន់ ចាប់ពីគេនេសារ៉ែត រហូតដល់សមុទ្រអារ៉ាបា គឺសមុទ្រអំបិលដែលនៅខាងកើតជើងភ្នំពីសកា។
ចូរបងប្អូនគិតដល់អ្នកដឹកនាំបងប្អូន ដែលបានប្រកាសបន្ទូលរបស់អុលឡោះឲ្យបងប្អូនស្ដាប់។ ចូរពិចារណាមើលជីវិតរបស់អ្នកទាំងនោះដែលចប់របៀបណា ហើយយកតម្រាប់តាមជំនឿរបស់គាត់ទៅ។
ព្រមទាំងតំបន់អារ៉ាបា រហូតដល់សមុទ្រគេណាសារ៉ែត ដែលនៅខាងកើតសមុទ្រអារ៉ាបា គឺសមុទ្រស្លាប់ ដែលនៅជិតក្រុងបេតយេស៊ីម៉ុត ហើយនៅខាងត្បូងមានជំរាលភ្នំពីស្កា។
នៅក្នុងជ្រលងភ្នំ ទឹកដីរបស់គេមានក្រុងបេតហារ៉ាម ក្រុងបេតនីមរ៉ា ក្រុងស៊ូកុត និងក្រុងសាផូនដែលជាចំណែកទឹកដីចុងក្រោយនៃអាណាចក្ររបស់ស្តេចស៊ីហុន ជាស្តេចនៅក្រុងហេសបូន។ ទឹកដីនេះស្ថិតនៅខាងកើតទន្លេយ័រដាន់ដែលជាព្រំប្រទល់ ព្រមទាំងស្រុកភូមិនៅជុំវិញ រហូតដល់ចុងសមុទ្រគេនេសារ៉ែត។