ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 4:9 - អាល់គីតាប

បន្ទាប់​មក អ៊ីព្លេស​នាំ​អ៊ីសា​ទៅ​ក្រុង​យេរូ‌សាឡឹម​ដាក់​គាត់​លើ​កំពូល​ម៉ាស្ជិទ ហើយ​ជម្រាប​ថា៖ «ប្រសិន​បើ​អ្នក​ពិត​ជា​បុត្រា​របស់​អុលឡោះ​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មារ​ក៏​នាំ​ព្រះយេស៊ូវ​ទៅ​យេរូសាឡិម ហើយ​ឲ្យ​ព្រះអង្គ​ឈរ​លើ​កំពូល​ព្រះវិហារ រួច​ទូល​ព្រះអង្គ​ថា៖ “ប្រសិនបើ​អ្នក​ជា​ព្រះបុត្រារបស់ព្រះ​មែន ចូរ​ទម្លាក់​ខ្លួន​ពីទីនេះ​ទៅ​ខាងក្រោម​ទៅ​!

សូមមើលជំពូក

Khmer Christian Bible

អារក្ស​សាតាំង​ក៏​នាំ​ព្រះអង្គ​ទៅ​ក្រុង​យេរូសាឡិម​ រួច​ដាក់​ព្រះអង្គ​នៅ​លើ​កំពូល​ព្រះវិហារ​ ហើយ​ទូល​ព្រះអង្គ​ថា៖​ «បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ ចូរ​ទម្លាក់​ខ្លួន​ទៅ​ក្រោម​ទៅ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់មក អារក្ស​បាន​នាំ​ព្រះ‌អង្គ​ទៅ​ក្រុង​យេរូ‌សាឡិម ដាក់​ព្រះ‌អង្គ​នៅ​លើ​កំពូល​ព្រះ‌វិហារ ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​មែន សូម​ទម្លាក់​ខ្លួន​ពី​នេះ​ទៅ​ក្រោម​មើល៍

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក មារ​នាំ​ព្រះអង្គ​ទៅ​ក្រុង​យេរូ‌សាឡឹម ដាក់​ព្រះអង្គ​លើ​កំពូល​ព្រះ‌វិហារ* ហើយ​ទូល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​វា​នាំ​ទ្រង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដាក់​នៅ​លើ​កំពូល​ព្រះ‌វិហារ ទូល​ថា បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​ទំលាក់​ខ្លួន​ពី​នេះ​ទៅ​ក្រោម​ចុះ

សូមមើលជំពូក



លូកា 4:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទប់​ល្វែង​ខាង​មុខ​មាន​បណ្តោយ​ម្ភៃ​ហត្ថ ត្រូវ​នឹង​រង្វាស់​ទទឹង​របស់​ដំណាក់ មាន​កំពស់​មួយ​រយ​ម្ភៃ​ហត្ថ ហើយ​ស្តេច​ឲ្យ​គេ​ស្រោប​មាស​សុទ្ធ នៅ​ផ្នែក​ខាង​ក្នុង​ផង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​អ៊ីព្លេស‌ហ្សៃតន​ថា៖ «អៃយ៉ូប​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ស្រាប់​ហើយ តែ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ កុំ​ប៉ះ‌ពាល់​ដល់​ជីវិត​គេ​ឲ្យ​សោះ»។


អ្នក​ទាំង​ពីរ​ស្រែក​ឡើង​ថា៖ «បុត្រា​របស់​អុលឡោះ​អើយ! តើ​អ្នក​ចង់​ធ្វើ​អ្វី​យើង​ខ្ញុំ? អ្នក​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ​ទោស​យើង​ខ្ញុំ មុន​ពេល​កំណត់​ឬ?»។


ដ្បិត​ក្នុង​គីតាប​មាន​ចែង​ថា “អុលឡោះ​នឹង​បញ្ជា​ឲ្យ​ម៉ាឡា‌អ៊ីកាត់​ថែ​រក្សា​អ្នក


អ៊ីព្លេស​ជម្រាប​អ៊ីសា​ថា៖ «ប្រសិន​បើ​អ្នក​ពិត​ជា​បុត្រា​របស់​អុលឡោះ​មែន សូម​ធ្វើ​ឲ្យ​ដុំ​ថ្ម​នេះ​ទៅ​ជា​នំបុ័ង​មើល៍»។


តែ​បើ​គិត​តាម​រស‌អុលឡោះ ដែល​ផ្ដល់​ឲ្យ​មនុស្ស​បាន​បរិសុទ្ធ​វិញ អុលឡោះ​បាន​តែង‌តាំង​អ៊ីសា ជា​បុត្រា​នៃ​ទ្រង់​ប្រកប​ដោយ​អំណាច ដោយ​ប្រោស​គាត់​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។