គាត់មានផ្ទៃពោះម្តងទៀត ហើយសំរាលបានកូនប្រុសមួយ គាត់ពោលថា៖ «ពេលនេះខ្ញុំសូមលើកតម្កើងអុលឡោះតាអាឡា»។ ហេតុនេះហើយ បានជាគាត់ដាក់ឈ្មោះកូននោះថា “យូដា” បន្ទាប់មក គាត់ក៏លែងមានកូនទៀត។
លូកា 3:33 - អាល់គីតាប លោកណាសូនជាកូនលោកអមីណាដាប់ លោកអមីណាដាប់ជាកូនលោកអើរ៉ាម លោកអើរ៉ាមជាកូនលោកអ័រនី លោកអ័រនីជាកូនលោកអែសរ៉ូម លោកអែសរ៉ូមជាកូនលោកពេរេស លោកពេរេសជាកូនលោកយូដា ព្រះគម្ពីរខ្មែរសាកល ណាសូនជាកូនអ័មីណាដាប់ អ័មីណាដាប់ជាកូនអាដមីន អាដមីនជាកូនអើរ៉ាម អើរ៉ាមជាកូនហេស្រុន ហេស្រុនជាកូនពេរេស ពេរេសជាកូនយូដា Khmer Christian Bible លោកណាសូនជាកូនលោកអមីណាដាប់ លោកអមីណាដាប់ជាកូនលោកអាដមីន លោកអាដមីនជាកូនលោកអ័រនី លោកអ័រនីជាកូនលោកអើរ៉ាម លោកអើរ៉ាមជាកូនលោកពេរេស លោកពេរេសជាកូនលោកយូដា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ណាសូនជាកូនអេមីណាដាប់ អេមីណាដាប់ជាកូនអើរ៉ាម អើរ៉ាមជាកូនអែសរ៉ូម អែសរ៉ូមជាកូនពេរេស ពេរេសជាកូនយូដា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណាសូនជាបុត្រលោកអមីណាដាប់ លោកអមីណាដាប់ជាបុត្រលោកអើរ៉ាម លោកអើរ៉ាមជាបុត្រលោកអ័រនី លោកអ័រនីជាបុត្រលោកអែសរ៉ូម លោកអែសរ៉ូមជាបុត្រលោកពេរេស លោកពេរេសជាបុត្រលោកយូដា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ណាសូនជាកូនអេមីន៉ាដាប់ៗ ជាកូនអើរ៉ាម អើរ៉ាមជាកូនអែសរ៉ូមៗ ជាកូនពេរេសៗ ជាកូនរបស់យូដា |
គាត់មានផ្ទៃពោះម្តងទៀត ហើយសំរាលបានកូនប្រុសមួយ គាត់ពោលថា៖ «ពេលនេះខ្ញុំសូមលើកតម្កើងអុលឡោះតាអាឡា»។ ហេតុនេះហើយ បានជាគាត់ដាក់ឈ្មោះកូននោះថា “យូដា” បន្ទាប់មក គាត់ក៏លែងមានកូនទៀត។
ប៉ុន្តែ ទារកនោះបានដកដៃចូលទៅវិញ ហើយបងរបស់វាក៏កើតចេញមក។ ពេលនោះឆ្មបពោលថា៖ «ឯងបានបើកប្រឡោះដណ្តើមចេញមុន!» គាត់ដាក់ឈ្មោះកូននោះថា “ពេរេស”។
កូនប្រុសរបស់យូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។
យូដាអើយ បងប្អូនកូននឹងលើកតម្កើងកូនឡើង កូននឹងមានអំណាចបង្ក្រាបខ្មាំងសត្រូវរបស់កូន បងប្អូនបង្កើតរបស់កូននឹងក្រាបគោរពកូន។
ក្នុងកុលសម្ព័ន្ធយូដាមានលោកអ៊ូថាយ ជាកូនរបស់លោកអាំមីហ៊ូដ ជាចៅរបស់លោកអុមរី ជាចៅទួតរបស់លោកអ៊ីមរី និងជាចៅលួតរបស់លោកបានី ក្នុងអំបូរពេរេស។
នៅខាងមុខគេ គឺនៅទិសខាងកើត ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាយូដា។ មេដឹកនាំរបស់កុលសម្ព័ន្ធយូដា គឺណាសូន ជាកូនរបស់អមីណាដាប់។
ហើយគោឈ្មោលពីរចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ធ្វើជាគូរបានមេត្រីភាព។ នេះជាជំនូនរបស់លោកណាសូន ជាកូនរបស់លោកអមីណាដាប់។
ទតជាកូនអ៊ីសាយ អ៊ីសាយជាកូនលោកអូបេដ លោកអូបេដជាកូនលោកបូអូស លោកបូអូសជាកូនលោកសាលម៉ូន លោកសាលម៉ូនជាកូនលោកណាសូន
លោកយូដាជាកូនណាពីយ៉ាកកូប យ៉ាកកូបជាកូនណាពីអ៊ីសាហាក់ អ៊ីសាហាក់ជាកូនណាពីអ៊ីព្រហ៊ីម អ៊ីព្រហ៊ីមជាកូនលោកថេរ៉ា លោកថេរ៉ាជាកូនលោកណាឃរ
សូមអុលឡោះតាអាឡាប្រទានឲ្យអ្នក និងនាងមានកូនចៅច្រើន ដើម្បីឲ្យគ្រួសារអ្នក បានដូចគ្រួសាររបស់លោកពេរេស ជាកូនរបស់លោកយូដា និងនាងតាម៉ារដែរ!»។