ក្រៅពីអំពើបាប ដែលស្តេចម៉ាណាសេនាំប្រជាជនយូដាឲ្យប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា ស្តេចក៏បានបង្ហូរឈាមជនស្លូតត្រង់ជាច្រើន រហូតដល់ក្រុងយេរូសាឡឹមមានពាសពេញទៅដោយឈាម។
លូកា 3:20 - អាល់គីតាប ស្តេចបានធ្វើអំពើអាក្រក់មួយទៀត គឺចាប់យ៉ះយ៉ាទៅដាក់ក្នុងមន្ទីរឃុំឃាំង។ ព្រះគម្ពីរខ្មែរសាកល ទ្រង់បានបន្ថែមការនេះមួយទៀតលើការអាក្រក់ទាំងអស់ គឺទ្រង់បានឃុំឃាំងយ៉ូហានក្នុងគុក។ Khmer Christian Bible នោះធ្វើឲ្យស្ដេចប្រព្រឹត្ដកាន់តែអាក្រក់ថែមទៀត គឺចាប់លោកយ៉ូហានដាក់គុក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះទ្រង់បានបន្ថែមការនេះមួយទៀត ដោយចាប់យ៉ូហានដាក់គុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានធ្វើអំពើអាក្រក់មួយទៀត គឺចាប់លោកយ៉ូហានទៅដាក់ក្នុងមន្ទីរឃុំឃាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់បានបន្ថែមការនេះទៀត គឺបានចាប់គាត់ដាក់គុក។ |
ក្រៅពីអំពើបាប ដែលស្តេចម៉ាណាសេនាំប្រជាជនយូដាឲ្យប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា ស្តេចក៏បានបង្ហូរឈាមជនស្លូតត្រង់ជាច្រើន រហូតដល់ក្រុងយេរូសាឡឹមមានពាសពេញទៅដោយឈាម។
ហើយគាត់ក៏បានបង្ហូរឈាមជនស្លូតត្រង់ពាសពេញក្រុងយេរូសាឡឹមដែរ។ ដូច្នេះអុលឡោះតាអាឡាមិនអត់ទោសឲ្យឡើយ។
ប៉ុន្តែ ពួកគេបែរជាប្រមាថអ្នកដែលទ្រង់ចាត់ឲ្យទៅ ពួកគេមើលងាយបន្ទូលរបស់ទ្រង់ ព្រមទាំងប្រមាថពួកណាពី រហូតធ្វើឲ្យទ្រង់ខឹងទាស់នឹងប្រជារាស្ត្ររបស់ទ្រង់យ៉ាងខ្លាំង មិនអាចប្រែប្រួលបាន។
ប៉ុន្តែ ក្រោយមក ពួកគេបានលើកគ្នាបះបោរ ប្រឆាំងនឹងទ្រង់ ពួកគេបោះបង់ចោលហ៊ូកុំរបស់ទ្រង់ ហើយសម្លាប់ពួកណាពី ដែលដាស់តឿនពួកគេឲ្យបែរចិត្ត មករកទ្រង់វិញ ពួកគេនាំគ្នាប្រមាថទ្រង់យ៉ាងខ្លាំង។
យើងបានវាយប្រដៅកូនចៅអ្នករាល់គ្នា តែគ្មានផលប្រយោជន៍អ្វីសោះ ដ្បិតពួកគេមិនព្រមរាងចាលទេ អ្នករាល់គ្នាប្រៀបបាននឹងសិង្ហសាហាវ គឺអ្នករាល់គ្នាបានប្រហារពួកណាព របស់អ្នករាល់គ្នា។
កាលអ៊ីសាជ្រាបដំណឹងថា គេបានចាប់យ៉ះយ៉ាយកទៅឃុំឃាំងហើយ គាត់ក៏ភៀសចេញទៅស្រុកកាលីឡេ។
ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមប្រជាជនដ៏បរិសុទ្ធ និងបង្ហូរឈាមពួកណាពី ទ្រង់ឲ្យឈាមគេផឹកដូច្នេះ សមមុខពួកគេហើយ»។