ពេលនោះ សិស្សនាំគ្នាចូលមកជួបអ៊ីសាហើយសួរថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងនគរនៃអុលឡោះ?»។
លូកា 22:24 - អាល់គីតាប ខណៈនោះពួកសាវ័កជជែកទាស់ទែងគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាមានឋានៈធំជាងគេ។ ព្រះគម្ពីរខ្មែរសាកល មានជម្លោះកើតឡើងក្នុងចំណោមពួកសិស្ស ថាតើអ្នកណាក្នុងពួកគេត្រូវរាប់ជាធំជាង។ Khmer Christian Bible ពេលនោះក៏កើតមានការឈ្លោះប្រកែកគ្នាអំពីអ្នកដែលទំនងជាអ្នកធំជាងគេក្នុងចំណោមពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានការទាស់ទែងគ្នាកើតឡើងក្នុងចំណោមពួកគេ អំពីអ្នកណាដែលរាប់ជាធំជាងគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខណៈនោះ ពួកសាវ័ក*ជជែកទាស់ទែងគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាមានឋានៈធំជាងគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏កើតមានសេចក្ដីទាស់ទែងគ្នា អំពីអ្នកណាដែលរាប់ជាធំជាងគេ |
ពេលនោះ សិស្សនាំគ្នាចូលមកជួបអ៊ីសាហើយសួរថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងនគរនៃអុលឡោះ?»។
ពួកសិស្សនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថាក្នុងចំណោមពួកគេ អ្នកណាធំជាងគេ។
ពេលនោះ ពួកសិស្សសួរគ្នាទៅវិញទៅមកចង់ដឹងថា ក្នុងចំណោមពួកគេ តើនរណាមានបំណងប្រព្រឹត្ដដូច្នេះ។
ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្ដិយសគ្នាទៅវិញទៅមកដោយចិត្ដគោរព។
អ្នកមានចិត្ដស្រឡាញ់តែងតែអត់ធ្មត់ ជួយធុរៈគេ ហើយមិនចេះឈ្នានីសគេទេ។ អ្នកមានចិត្ដស្រឡាញ់មិនវាយឫកខ្ពស់ មិនអួតបំប៉ាងឡើយ។