លូកា 22:14 - អាល់គីតាប លុះដល់ពេលកំណត់ហើយ អ៊ីសាក៏រួមតុជាមួយក្រុមសាវ័ក ព្រះគម្ពីរខ្មែរសាកល លុះដល់ម៉ោងហើយ ព្រះយេស៊ូវគង់ចុះនៅតុអាហារ ហើយសាវ័កទាំងដប់ពីរនាក់ក៏អង្គុយជាមួយព្រះអង្គដែរ។ Khmer Christian Bible លុះដល់ពេលវេលា ព្រះអង្គក៏អង្គុយនៅតុអាហារជាមួយពួកសាវករបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ពេលហើយ ព្រះយេស៊ូវក៏គង់នៅតុជាមួយពួកសាវក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ពេលកំណត់ហើយ ព្រះយេស៊ូក៏រួមតុជាមួយក្រុមសាវ័ក* ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ពេលហើយ ទ្រង់ក៏គង់នៅតុជាមួយនឹងពួកសាវក |
ពួកសាវ័កវិលត្រឡប់មកជួបអ៊ីសាវិញរៀបរាប់ជម្រាបអ៊ីសាអំពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងសេចក្ដីទាំងអស់ដែលគេបានបង្រៀន។
អ្នកទាំងពីរក៏ចេញទៅ ហើយបានឃើញ ដូចអ៊ីសាមានប្រសាសន៍ប្រាប់មែន។ គេរៀបចំម្ហូបអាហារសម្រាប់បុណ្យរំលង។
អ៊ីសាមានប្រសាសន៍ថា៖ «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់បរិភោគម្ហូបអាហារក្នុងឱកាសបុណ្យរំលងនេះ ជាមួយអ្នករាល់គ្នាណាស់!។