ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 2:48 - អាល់គីតាប

កាល​ឪពុក‌ម្តាយ​បាន​ឃើញ​អ៊ីសា​ហើយ គេ​នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ ម្តាយ​សួរ​ថា៖ «កូន​អើយ! ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ឪពុក‌ម្ដាយ​ព្រួយ​ចិត្ដ​ណាស់ ខំ​ដើរ​រក​កូន»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​ឪពុកម្ដាយ​ឃើញ​ព្រះអង្គ​ក៏​ភ្ញាក់ផ្អើល ហើយ​ម្ដាយ​និយាយថា​៖ “កូន​អើយ! ហេតុអ្វីបានជា​កូន​ធ្វើ​ដូច្នេះដាក់​យើង? មើល៍! ឪពុក និងម្ដាយ​របស់កូន​បាន​តាម​រក​កូន​ទាំង​ព្រួយចិត្ត​ណាស់​!”។

សូមមើលជំពូក

Khmer Christian Bible

កាល​ឪពុក​ម្ដាយបាន​ជួប​ព្រះអង្គ​ហើយ​ ក៏​ភាំង​ស្មារតី​ រួច​ម្ដាយ​សួរ​ថា៖​ «កូន​អើយ!​ ហេតុអ្វី​បាន​ជា​កូន​ធ្វើ​យ៉ាង​ដូច្នេះ​ចំពោះ​ឪពុក​ម្ដាយ​ មើល៍​ ម្ដាយ​ និង​ឪពុក​របស់​កូន​បាន​តាម​រក​កូន​ទាំង​ព្រួយ​ចិត្ដ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​មាតា‌បិតា​បាន​ឃើញ​ព្រះ‌អង្គ ពួក​គាត់​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ហើយ​មាតា​សួរ​ថា៖ «កូន​អើយ ហេតុ​អ្វី​បាន​ជា​កូន​ប្រព្រឹត្ត​នឹង​យើង​ដូច្នេះ? មើល៍! ឪពុក និង​ម្តាយ​របស់​កូន ខំ​ដើរ​រក​កូន​ទាំង​ចិត្ត​ថប់​ព្រួយ​ជា​ខ្លាំង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​មាតា‌បិតា​បាន​ឃើញ​ព្រះ‌កុមារ​ហើយ គាត់​នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ មាតា​សួរ​ថា៖ «កូន​អើយ! ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ឪពុក‌ម្ដាយ​ព្រួយ​ចិត្ត​ណាស់ ខំ​ដើរ​រក​កូន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​មាតា‌បិតា​បាន​ឃើញ​ទ្រង់ នោះ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ហើយ​មាតា​សួរ​ថា កូន​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ប្រព្រឹត្ត​នឹង​យើង​ដូច្នេះ មើល ឪពុក​អ្នក នឹង​ម្តាយ បាន​ខំ​ដើរ​រក​អ្នក​ទាំង​ថប់​ព្រួយ

សូមមើលជំពូក



លូកា 2:48
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​មហា‌ជន​នៅ​ឡើយ ស្រាប់​តែ​ម្តាយ និង​បង​ប្អូន​របស់​គាត់ មក​ឈរ​ចាំ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​គាត់។


អ៊ីសា​ឆ្លើយ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​អ្នក​ម្ដាយ​រក​កូន​យ៉ាង​ហ្នឹង? តើ​លោក​ឪពុក​អ្នក​ម្ដាយ​មិន​ជ្រាប​ថា កូន​ត្រូវ​នៅ​ក្នុង​ដំណាក់​អុលឡោះ​ជា​បិតា​របស់​កូន​ទេ​ឬ?»។


កាល​អ៊ីសា​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​អុលឡោះ គាត់​មាន​វ័យ​ប្រមាណ​សាម‌សិប​ឆ្នាំ។ តាម​គេ​ស្មាន អ៊ីសា​ជា​កូន​របស់​យូសុះ ដែល​យូសុះ​ត្រូវ​ជា​កូន​លោក​ហេលី


ឮ​ដូច្នេះ គេ​ស្ងើច​សរសើរ​អ៊ីសា​គ្រប់​ៗ​គ្នា ទាំង​នឹក​ឆ្ងល់​អំពី​ប្រសាសន៍ ប្រកប​ដោយ​ចិត្ត​ប្រណី‌សន្ដោស ដែល​ហូរ​ចេញ​ពី​មាត់​របស់​អ៊ីសា។ គេ​ពោល​ថា៖ «អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​យូសុះ​ទេ​ឬ?»។


លោក​ភីលីព​ទៅ​ជួប​លោក​ណា‌ថា‌ណែល ប្រាប់​គាត់​ថា៖ «អ្នក​ដែល​ម៉ូសា​បាន​ចារ​ទុក​ក្នុង​គីតាប​ហ៊ូកុំ ហើយ​គីតាប​ណាពី​ក៏​មាន​ចែង​ទុក​ដែរ​នោះ ឥឡូវ​នេះ​យើង​បាន​ជួប​ហើយ គាត់​មាន​ឈ្មោះ​ថា អ៊ីសា​ជា​អ្នក​ភូមិ​ណា‌សារ៉ែត​ជា​កូន​របស់​យូសុះ»។