បន្ទាប់មក ខ្ញុំយកលិខិតបញ្ជាក់ទិញដីដែលមានបិទត្រា ស្របតាមច្បាប់តាមមាត្រា ហើយខ្ញុំក៏យកលិខិតបញ្ជាក់ចំហមកដែរ។
លូកា 2:27 - អាល់គីតាប រសអុលឡោះនាំលោកស៊ីម្មានចូលក្នុងម៉ាស្ជិទ។ ពេលឪពុកម្តាយនាំអ៊ីសាមកជូនអុលឡោះ ដូចមានចែងទុកក្នុងហ៊ូកុំ ព្រះគម្ពីរខ្មែរសាកល លោកបានចូលមកក្នុងព្រះវិហារដោយព្រះវិញ្ញាណ ហើយនៅពេលឪពុកម្ដាយបាននាំបុត្រតូចយេស៊ូវមក ដើម្បីធ្វើតាមទម្លាប់ក្នុងក្រឹត្យវិន័យចំពោះកូន Khmer Christian Bible ព្រះវិញ្ញាណបាននាំគាត់ចូលមកក្នុងព្រះវិហារ ពេលដែលឪពុកម្ដាយបាននាំបុត្រតូចយេស៊ូចូលមកក្នុង ដើម្បីធ្វើតាមទំនៀមទម្លាប់ក្នុងគម្ពីរវិន័យសម្រាប់បុត្រតូច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះវិញ្ញាណបាននាំគាត់ចូលមកក្នុងព្រះវិហារ ហើយពេលមាតាបិតានាំព្រះឱរសព្រះយេស៊ូវចូលមក ដើម្បីថ្វាយដល់ព្រះអម្ចាស់តាមទម្លាប់ក្រឹត្យវិន័យ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះវិញ្ញាណនាំលោកស៊ីម្មានចូលក្នុងព្រះវិហារ*។ ពេលមាតាបិតានាំព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់ ដូចមានចែងទុកក្នុងក្រឹត្យវិន័យ* ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ចូលមកក្នុងព្រះវិហារដោយនូវព្រះវិញ្ញាណ រួចកាលមាតាបិតានាំយកព្រះយេស៊ូវ ជាឱរសចូលមក ដើម្បីធ្វើតាមទំលាប់ក្រិត្យវិន័យដល់ទ្រង់ |
បន្ទាប់មក ខ្ញុំយកលិខិតបញ្ជាក់ទិញដីដែលមានបិទត្រា ស្របតាមច្បាប់តាមមាត្រា ហើយខ្ញុំក៏យកលិខិតបញ្ជាក់ចំហមកដែរ។
លុះដល់ពេលកំណត់ដែលយូសុះ និងនាងម៉ារីយំត្រូវធ្វើពិធីជម្រះកាយ ឲ្យបានបរិសុទ្ធតាមហ៊ូកុំរបស់ណាពីម៉ូសា បានចែងទុក អ្នកទាំងពីរក៏នាំកូនទៅជូនអុលឡោះជាអម្ចាស់ នៅក្រុងយេរូសាឡឹម
ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យរំលង ឪពុកម្តាយរបស់អ៊ីសា តែងតែធ្វើដំណើរទៅក្រុងយេរូសាឡឹម។
កាលឪពុកម្តាយបានឃើញអ៊ីសាហើយ គេនឹកឆ្ងល់យ៉ាងខ្លាំង។ ម្តាយសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪពុកម្ដាយព្រួយចិត្ដណាស់ ខំដើររកកូន»។
បន្ទាប់មក អ៊ីសាត្រឡប់ទៅភូមិណាសារ៉ែតជាមួយឪពុកម្តាយវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ ម្តាយរបស់អ៊ីសាចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ដ។
អ៊ីសាបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ គាត់ត្រឡប់ពីទន្លេយ័រដាន់មកវិញ ហើយរសអុលឡោះនាំគាត់ទៅវាលរហោស្ថាន។
ពេលពេត្រុសកំពុងរិះគិតអំពីហេតុការណ៍ ដែលលោកនិមិត្ដឃើញនោះ រសអុលឡោះមានបន្ទូលមកគាត់ថា៖ «មានបុរសបីនាក់កំពុងសួររកអ្នក
រសអុលឡោះមានបន្ទូលប្រាប់ខ្ញុំឲ្យចេញដំណើរទៅជាមួយគេកុំរារែកឡើយ។ ពេលនោះ មានបងប្អូនប្រាំមួយនាក់ បានជូនដំណើរខ្ញុំទៅដែរ ហើយយើងបានទៅដល់ផ្ទះលោកកូនេលាស។
ពេលទៅដល់ជិតស្រុកមីស៊ា លោកមានបំណងទៅស្រុកប៊ីធូនា ប៉ុន្ដែ រសរបស់អ៊ីសាពុំអនុញ្ញាតឲ្យទៅទេ។
ប៉ុន្ដែ លុះដល់ពេលកំណត់ហើយ អុលឡោះក៏ចាត់បុត្រារបស់ទ្រង់ឲ្យមកប្រសូតចេញពីស្ដ្រី ហើយប្រសូតក្រោមអំណាចរបស់ហ៊ូកុំផង
នៅថ្ងៃរបស់អ៊ីសាជាអម្ចាស់ រសអុលឡោះបានធ្វើឲ្យខ្ញុំលង់ស្មារតី ហើយខ្ញុំក៏ឮសំឡេងមួយនៅខាងក្រោយខ្ញុំ លាន់រំពងឡើងយ៉ាងខ្លាំងដូចសំឡេងត្រែ
ម៉ាឡាអ៊ីកាត់នោះបានលើកវិញ្ញាណខ្ញុំឡើងនាំទៅកាន់វាលរហោស្ថាន។ នៅទីនោះ ខ្ញុំឃើញស្ដ្រីម្នាក់អង្គុយលើសត្វមួយសម្បុរក្រហមឆ្អិនឆ្អៅ ដែលមានសរសេរឈ្មោះផ្សេងៗពេញខ្លួនវា ជាឈ្មោះប្រមាថអុលឡោះ។ សត្វនោះមានក្បាលប្រាំពីរ និងមានស្នែងដប់។