ប្រជាជនអ៊ីស្រអែលទាំងមូល ដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ដោយសំរែកជយឃោសសំឡេងប៉ី ត្រែ និងឈិង ព្រមទាំងប្រគំឃឹម និងពិណយ៉ាងរំពងផង។
លូកា 19:37 - អាល់គីតាប កាលអ៊ីសាទៅតាមផ្លូវដែលចុះពីភ្នំដើមអូលីវ មកជិតដល់ក្រុងយេរូសាឡឹម មានសិស្សច្រើនកុះករអរសប្បាយ នាំគ្នាបន្លឺសំឡេងសរសើរតម្កើងអុលឡោះអំពីការអស្ចារ្យទាំងប៉ុន្មាន ដែលគេបានឃើញ។ ព្រះគម្ពីរខ្មែរសាកល ខណៈដែលព្រះយេស៊ូវយាងមកជិតផ្លូវចុះពីភ្នំដើមអូលីវ សិស្សទាំងហ្វូងក៏ចាប់ផ្ដើមអរសប្បាយ ហើយសរសើរតម្កើងព្រះអំពីការអស្ចារ្យទាំងអស់ដែលពួកគេបានឃើញ ដោយសំឡេងយ៉ាងខ្លាំង Khmer Christian Bible កាលព្រះអង្គមកដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សច្រើនកុះករចាប់ផ្ដើមអរសប្បាយទាំងអស់គ្នា ព្រមទាំងសរសើរតម្កើងព្រះជាម្ចាស់ដោយសំឡេងឮៗអំពីការអស្ចារ្យទាំងអស់ដែលពួកគេបានឃើញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គយាងទៅដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សរបស់ព្រះអង្គទាំងហ្វូងចាប់ផ្តើមមានចិត្តរីករាយ ហើយសរសើរតម្កើងព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះការអស្ចារ្យទាំងប៉ុន្មានដែលគេបានឃើញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូយាងតាមផ្លូវដែលចុះពីភ្នំដើមអូលីវ មកជិតដល់ក្រុងយេរូសាឡឹម មានសាវ័កច្រើនកុះករអរសប្បាយ នាំគ្នាបន្លឺសំឡេងសរសើរតម្កើងព្រះជាម្ចាស់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលគេបានឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះទ្រង់យាងជិតដល់ហើយ គឺត្រង់ផ្លូវចុះពីភ្នំដើមអូលីវមក នោះពួកសិស្សទ្រង់ទាំងហ្វូងចាប់តាំងមានសេចក្ដីរីករាយ ក៏ពោលសរសើរដល់ព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះអស់ទាំងការឫទ្ធិបារមី ដែលគេបានឃើញនោះ |
ប្រជាជនអ៊ីស្រអែលទាំងមូល ដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ដោយសំរែកជយឃោសសំឡេងប៉ី ត្រែ និងឈិង ព្រមទាំងប្រគំឃឹម និងពិណយ៉ាងរំពងផង។
ស្តេចហេសេគា និងប្រជាជនទាំងមូលសប្បាយរីករាយក្រៃលែង ព្រោះអុលឡោះជួយគេឲ្យសម្រេចការនេះបាន ដោយឥតបង្អែបង្អង់ឡើយ។
អ៊ីសាមកជាមួយពួកសិស្ស ជិតដល់ក្រុងយេរូសាឡឹមហើយ។ កាលមកដល់ភូមិបេតផាសេ ដែលនៅចង្កេះភ្នំដើមអូលីវ គាត់ចាត់សិស្សពីរនាក់ឲ្យទៅមុន
អ៊ីសានៅលើភ្នំដើមអូលីវ ទល់មុខម៉ាស្ជិទ។ ពេត្រុស យ៉ាកកូប យ៉ូហាន និងលោកអនទ្រេ សួរអ៊ីសាដាច់ឡែកពីគេថា៖
រំពេចនោះគាត់ឃើញវិញភ្លាម ហើយគាត់ក៏តាមអ៊ីសាទាំងលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។ ប្រជាជនទាំងមូលបានឃើញហេតុការណ៍នោះ គេសរសើរតម្កើងអុលឡោះទាំងអស់គ្នា។
អ្នកបម្រើម្នាក់ទៀតចូលមកនិយាយថា “សូមជម្រាបលោកម្ នេះនែ៎ប្រាក់របស់លោកខ្ញុំបានវេចទុកក្នុងកន្សែង។
លុះអ៊ីសាទៅជិតដល់ភូមិបេតផាសេ និងភូមិបេតថានី ដែលនៅចង្កេះភ្នំដើមអូលីវ គាត់ចាត់សិស្សពីរនាក់ឲ្យទៅមុន
គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់អុលឡោះដោយពោលថា៖ «មានណាពីដ៏ប្រសើរឧត្ដមម្នាក់ បានមកនៅក្នុងចំណោមយើងហើយ អុលឡោះមករំដោះប្រជារាស្ដ្ររបស់ទ្រង់»។