Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 29:36 - អាល់គីតាប

36 ស្តេច​ហេសេ‌គា និង​ប្រជា‌ជន​ទាំង​មូល​សប្បាយ​រីក‌រាយ​ក្រៃ‌លែង ព្រោះ​អុលឡោះ​ជួយ​គេ​ឲ្យ​សម្រេច​ការ​នេះ​បាន ដោយ​ឥត​បង្អែ‌បង្អង់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ហើយ​ព្រះបាទ​ហេ‌សេ‌គា និង​ពួក​ជន​ទាំង‌ឡាយ ក៏​មាន​សេចក្ដី​រីក‌រាយ​សប្បាយ ដោយ​ព្រោះ​ព្រះ​បាន​បណ្ដាល​ឲ្យ​គេ​មាន​ចិត្ត​ព្រម‌ព្រៀង​គ្នា​ធ្វើ​ឡើង ដ្បិត​ការ​នោះ​ស្រាប់​តែ​ធ្វើ​ភ្លាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ព្រះ‌បាទ​ហេ‌សេគា និង​ប្រជា‌ជន​ទាំង​មូល សប្បាយ​រីក‌រាយ​ក្រៃ‌លែង ព្រោះ​ព្រះ‌ជាម្ចាស់​ជួយ​គេ​ឲ្យ​សម្រេច​ការ​នេះ​បាន ដោយ​ឥត​បង្អែ‌បង្អង់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ហើយ​ហេសេគា នឹង​ពួក​ជន​ទាំង‌ឡាយ ក៏​មាន​សេចក្ដី​រីក‌រាយ​សប្បាយ ដោយ​ព្រោះ​ព្រះ​បាន​បណ្តាល​ឲ្យ​គេ​មាន​ចិត្ត​ព្រម‌ព្រៀង​គ្នា​ធ្វើ​ឡើង ដ្បិត​ការ​នោះ​ស្រាប់​តែ​ធ្វើ​ភ្លាម។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 29:36
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជា‌ជន​មាន​អំណរ​សប្បាយ ព្រោះ​គេ​បាន​ជូន​ជំនូន​ដល់អុលឡោះ‌តាអាឡា ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​ស្តេច​ទត​ក៏​មាន​ចិត្ត​រីក‌រាយ​ជា​ខ្លាំង​ដែរ។


មួយ​វិញ​ទៀត ក្រៅ​ពី​ចំនួន​គូរបាន​ដុត​ដ៏​ច្រើន រួម​ទាំង​ស្រា​ដែល​ច្រួច​ជា​មួយ​នោះ គេ​ក៏​ត្រូវ​ជូន​ខ្លាញ់​របស់​សត្វ ដែល​ធ្វើ​ជា​គូរបាន​មេត្រី‌ភាព​នៅ​លើ​អាសនៈ​ដែរ។ ដូច្នេះ​គេ​បាន​ចាត់​ចែង ឲ្យ​មាន​ពិធី​គោរព​បម្រើអុលឡោះ‌តាអាឡា នៅ​ក្នុង​ដំណាក់​របស់​ទ្រង់​ឡើង​វិញ។


ស្តេច​ហេសេ‌គា​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រ‌អែល និង​ស្រុក​យូដា គាត់​ក៏​សរសេរ​លិខិត​ផ្ញើ​ទៅ​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម និង​ម៉ាណា‌សេ អញ្ជើញ​ពួក​គេ​មក​ដំណាក់​របស់អុលឡោះ‌តាអាឡា​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។


នៅ​ស្រុក​យូដា អុលឡោះ​ជំរុញ​ប្រជា‌ជន​ឲ្យ​មាន​ចិត្ត​គំនិត​តែ​មួយ ធ្វើ​តាម​បញ្ជា​របស់​ស្តេច និង​ពួក​មន្ត្រី​ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ពួក​គេ​ធ្វើ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ​នេះ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​យ៉ាង​សប្បាយ ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ពួក​គេ​បាន​ពោរ‌ពេញ​ដោយ​អំណរ គឺ​ទ្រង់​ដូរ​ចិត្ត​របស់​ស្តេច ឲ្យ​មេត្តា​ចំពោះ​ពួក​គេ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ក្នុង​ការ​សង់​ដំណាក់​របស់​អុលឡោះជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។


អុលឡោះ‌តាអាឡា ទ្រង់​ឈ្វេង​យល់ បំណង​ចិត្ត​របស់​មនុស្ស​ទន់‌ទាប ទ្រង់​លើក​ទឹក​ចិត្ត​គេ


មនុស្ស​គិត‌គូរ​គម្រោង‌ការ​របស់​ខ្លួន តែ​ការ​សម្រេច​ស្ថិត​នៅ​លើអុលឡោះ‌តាអាឡា។


អស់​អ្នក​ដែល​យល់​ព្រម​ទទួល​ពាក្យ​របស់​គាត់ ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ប្រមាណ​បី​ពាន់​នាក់ ចូល​មក​រួម​ក្នុង​ក្រុម​សិស្ស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម