អ្នកបម្រើម្នាក់ទៀតចូលមកនិយាយថា “សូមជម្រាបលោកម្ នេះនែ៎ប្រាក់របស់លោកខ្ញុំបានវេចទុកក្នុងកន្សែង។
លូកា 19:21 - អាល់គីតាប ខ្ញុំនឹកខ្លាចលោក ដ្បិតលោកប្រិតប្រៀងណាស់។ លោកតែងប្រមូលយកអ្វីៗដែលមិនមែនជារបស់លោក ហើយតែងច្រូតយកផលពីស្រែដែលលោកមិនបានសាបព្រោះ”។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំព្រះបាទខ្លាចព្រះករុណា ពីព្រោះទ្រង់ជាមនុស្សតឹងរ៉ឹង ទ្រង់យកអ្វីដែលទ្រង់មិនបានផ្ញើ ហើយច្រូតអ្វីដែលទ្រង់មិនបានសាបព្រោះ’។ Khmer Christian Bible ដ្បិតខ្ញុំខ្លាចលោកណាស់ ព្រោះលោកជាមនុស្សតឹងរ៉ឹង លោកដកយកអ្វីដែលលោកមិនបានទុក ហើយច្រូតអ្វីដែលលោកមិនបានសាបព្រោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទូលបង្គំនឹកខ្លាចព្រះអង្គ ព្រោះព្រះអង្គជាមនុស្សប្រិតប្រៀប ព្រះអង្គប្រមូលយករបស់ដែលព្រះអង្គមិនបានដាក់ ហើយច្រូតចម្រូតដែលព្រះអង្គមិនបានសាបព្រោះ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹកខ្លាចព្រះអង្គ ដ្បិតទ្រង់ប្រិតប្រៀងណាស់។ ព្រះអង្គតែងប្រមូលយកអ្វីៗដែលមិនមែនជារបស់ព្រះអង្គ ហើយតែងច្រូតយកផលពីស្រែដែលព្រះអង្គមិនបានសាបព្រោះ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទូលបង្គំនឹកខ្លាចទ្រង់ ព្រោះទ្រង់ជាមនុស្សប្រិតប្រៀប ទ្រង់លើកយករបស់ដែលទ្រង់មិនបានដាក់ ហើយច្រូតចំរូតដែលទ្រង់មិនបានសាបព្រោះ |
អ្នកបម្រើម្នាក់ទៀតចូលមកនិយាយថា “សូមជម្រាបលោកម្ នេះនែ៎ប្រាក់របស់លោកខ្ញុំបានវេចទុកក្នុងកន្សែង។
គាត់និយាយទៅអ្នកបម្រើនោះថា “នែ៎អ្នកបម្រើអាក្រក់! យើងនឹងកាត់ទោសអ្នក ឲ្យស្របតាមពាក្យសំដីរបស់អ្នក។ អ្នកដឹងស្រាប់ហើយថា យើងជាមនុស្សប្រិតប្រៀង យើងប្រមូលយកអ្វីៗដែលមិនមែនជារបស់យើង ហើយច្រូតយកផលពីស្រែដែលយើងមិនបានសាបព្រោះ
បងប្អូនពុំបានទទួលវិញ្ញាណដែលធ្វើឲ្យបងប្អូនទៅជាខ្ញុំបម្រើ ហើយឲ្យនៅតែភ័យខ្លាចទៀតទេ គឺបងប្អូនបានទទួលរសអុលឡោះដែលធ្វើឲ្យបងប្អូនទៅជាបុត្ររបស់អុលឡោះ។ ដោយសាររសអុលឡោះនេះ យើងបន្លឺសំឡេងឡើងថា «អ័ប្បា!» ឱអុលឡោះជាបិតា!
ដ្បិតការគិតខាងលោកីយ៍ទាស់នឹងអុលឡោះ ព្រោះលោកីយ៍ពុំចុះចូលនឹងហ៊ូកុំរបស់អុលឡោះទេ ហើយថែមទាំងគ្មានសមត្ថភាពនឹងចុះចូលបានផង។
ដ្បិតអុលឡោះពុំបានប្រទានឲ្យយើងមានវិញ្ញាណដែលនាំឲ្យខ្លាចទេ គឺទ្រង់ប្រទានឲ្យយើងទទួលរសអុលឡោះដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្ដធ្ងន់។
ដ្បិតអ្នកណាប្រតិបត្ដិតាមហ៊ូកុំទាំងមូល តែធ្វើខុសត្រង់ចំណុចណាមួយក៏ដូចជាខុសនឹងហ៊ូកុំទាំងមូលដែរ។
បើយើងមានសេចក្ដីស្រឡាញ់ក្នុងខ្លួន យើងឥតមានភ័យខ្លាចទេ តែសេចក្ដីស្រឡាញ់ដ៏គ្រប់លក្ខណៈ បណ្ដេញការភ័យខ្លាចឲ្យចេញផុតទៅបានថែមទៀតផង។ អ្នកណានៅភ័យខ្លាច អ្នកនោះតែងតែខ្លាចទទួលទណ្ឌកម្ម ដូច្នេះ សេចក្ដីស្រឡាញ់ពុំទាន់បានគ្រប់លក្ខណៈនៅក្នុងខ្លួនគេឡើយ។
ដើម្បីវិនិច្ឆ័យទោសមនុស្សទួទៅ និងបង្ហាញឲ្យមនុស្សទាំងអស់ ដែលមិនគោរពប្រណិប័តន៍អុលឡោះដឹងកំហុសរបស់ខ្លួន ហើយឲ្យអ្នកបាបទាំងនោះដឹងអំពីពាក្យសំដីទាំងប៉ុន្មាន ដែលគេបានពោលប្រឆាំងនឹងទ្រង់»។
សាំយូអែលនិយាយទៅកាន់ប្រជាជនថា៖ «កុំភ័យខ្លាចអ្វីឡើយ! អ្នករាល់គ្នាប្រព្រឹត្តអំពើបាបទាំងនោះមែន ប៉ុន្តែ កុំងាកចេញពីអុលឡោះតាអាឡា គឺត្រូវគោរពបម្រើអុលឡោះតាអាឡាឲ្យអស់ពីចិត្ត។