១ សាំយូអែល 12:20 - អាល់គីតាប20 សាំយូអែលនិយាយទៅកាន់ប្រជាជនថា៖ «កុំភ័យខ្លាចអ្វីឡើយ! អ្នករាល់គ្នាប្រព្រឹត្តអំពើបាបទាំងនោះមែន ប៉ុន្តែ កុំងាកចេញពីអុលឡោះតាអាឡា គឺត្រូវគោរពបម្រើអុលឡោះតាអាឡាឲ្យអស់ពីចិត្ត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 លោកសាំយូអែលឆ្លើយថា៖ «កុំខ្លាចឡើយ អ្នករាល់គ្នាបានប្រព្រឹត្តការអាក្រក់ទាំងនេះមែន ប៉ុន្តែ កុំឲ្យតែបែរចេញពីព្រះយេហូវ៉ាទៀត គឺត្រូវគោរពបម្រើព្រះយេហូវ៉ាឲ្យអស់ពីចិត្ត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «កុំភ័យខ្លាចអ្វីឡើយ! អ្នករាល់គ្នាប្រព្រឹត្តអំពើបាបទាំងនោះមែន ប៉ុន្តែ កុំងាកចេញពីព្រះអម្ចាស់ គឺត្រូវគោរពបម្រើព្រះអម្ចាស់ឲ្យអស់ពីចិត្ត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 សាំយូអែលឆ្លើយថា កុំឲ្យខ្លាចឡើយ អ្នករាល់គ្នាបានប្រព្រឹត្តការអាក្រក់ទាំងនេះមែន ប៉ុន្តែកុំឲ្យតែបែរចេញពីព្រះយេហូវ៉ាទៀត គឺត្រូវឲ្យគោរពប្រតិបត្តិដល់ទ្រង់ ឲ្យអស់ពីចិត្តចុះ សូមមើលជំពូក |
អុលឡោះមានបន្ទូលថា៖ «ពេលបុរសម្នាក់លែងលះភរិយា ហើយភរិយាចាកចេញទៅមានប្ដីមួយទៀត បុរសនោះអាចវិលទៅរកនាងវិញបានឬ? ទេ បើធ្វើដូច្នេះ ស្រុកទេសមុខជាត្រូវសៅហ្មងមិនខាន។ អ៊ីស្រអែលអើយ ចំណែកឯអ្នកវិញ អ្នកបានទៅផិតក្បត់ជាមួយព្រះជាច្រើន តើអ្នកចង់ឲ្យយើងទទួលអ្នកវិញឬ? - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
រីឯកូនវិញ ស៊ូឡៃម៉ានអើយ! ចូរទទួលស្គាល់អុលឡោះជាម្ចាស់របស់ឪពុក ហើយគោរពបម្រើទ្រង់ដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតអុលឡោះតាអាឡាឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើកូនស្វែងរកទ្រង់ នោះទ្រង់នឹងឲ្យកូនរកឃើញ ក៏ប៉ុន្តែ ប្រសិនបើកូនបោះបង់ចោលទ្រង់ នោះទ្រង់នឹងលះបង់ចោលកូនរហូតតទៅ។