ព្រមទាំងឃើញម្ហូបអាហារនៅលើតុស្តេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯកសណ្ឋានរបស់ពួកអ្នកបម្រើ ពួកមហាតលឹក និងឃើញគូរបានដុត ដែលគាត់ធ្វើនៅក្នុងដំណាក់របស់អុលឡោះតាអាឡា នាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង។
លូកា 18:10 - អាល់គីតាប អ៊ីសាមានប្រសាសន៍ថា៖ «មានបុរសពីរនាក់ឡើងទៅទូរអក្នុងម៉ាស្ជិទ។ ម្នាក់ខាងគណៈផារីស៊ ម្នាក់ទៀតជាអ្នកទារពន្ធ។ ព្រះគម្ពីរខ្មែរសាកល “មានបុរសពីរនាក់ឡើងទៅព្រះវិហារដើម្បីអធិស្ឋាន។ ម្នាក់ជាពួកផារិស៊ី ហើយម្នាក់ទៀតជាអ្នកទារពន្ធ។ Khmer Christian Bible «មានបុរសពីរនាក់បានឡើងទៅព្រះវិហារដើម្បីអធិស្ឋាន ម្នាក់ជាអ្នកខាងគណៈផារិស៊ី ឯម្នាក់ទៀតជាអ្នកទារពន្ធដារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មានបុរសពីរនាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ ម្នាក់ជាផារិស៊ី ម្នាក់ទៀតជាអ្នកយកពន្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសពីរនាក់ឡើងទៅអធិស្ឋាន*ក្នុងព្រះវិហារ*។ ម្នាក់ខាងគណៈផារីស៊ី* ម្នាក់ទៀតជាអ្នកទារពន្ធ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានបុរស២នាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ មួយជាពួកផារិស៊ី មួយទៀតជាអ្នកយកពន្ធ |
ព្រមទាំងឃើញម្ហូបអាហារនៅលើតុស្តេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯកសណ្ឋានរបស់ពួកអ្នកបម្រើ ពួកមហាតលឹក និងឃើញគូរបានដុត ដែលគាត់ធ្វើនៅក្នុងដំណាក់របស់អុលឡោះតាអាឡា នាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង។
កាលខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ និងអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ទូរអាឆ្ពោះមកទីនេះ សូមទ្រង់មេត្តាស្តាប់ផង។ អុលឡោះតាអាឡាដែលនៅសូរ៉កា សូមមេត្តាស្តាប់ពាក្យអង្វររបស់យើងខ្ញុំ និងអត់ទោសឲ្យយើងខ្ញុំផង!
«ចូរវិលទៅជម្រាបស្តេចហេសេគា ជាអ្នកដឹកនាំប្រជារាស្ត្ររបស់យើងថា: អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទតដែលជាអយ្យកោរបស់ស្តេច ទ្រង់មានបន្ទូលដូចតទៅ: “យើងឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងប្រោសអ្នកឲ្យបានជា ហើយនៅថ្ងៃទីបីអ្នកនឹងឡើងទៅកាន់ដំណាក់អុលឡោះតាអាឡា។
ពេលនោះស្តេចហេសេគា សួរណាពីអេសាយថា៖ «តើមានទីសំគាល់អ្វី ដែលនាំឲ្យយើងដឹងថា យើងនឹងបានជាសះស្បើយ ហើយឡើងទៅដំណាក់របស់អុលឡោះតាអាឡា នៅថ្ងៃទីបី?»។
ភីលីព និងបារថូឡូមេ ថូម៉ាស់ និងម៉ាថាយជាអ្នកទារពន្ធ យ៉ាកកូបជាកូនរបស់លោកអាល់ផាយ និងថាដេ
ដោយប្រាប់ទៅគេថា៖ «ក្នុងគីតាបមានចែងថា “ដំណាក់របស់យើងជាកន្លែងសម្រាប់ទូរអា”ទៅវិញ»។
គេបានស្គាល់ខ្ញុំ តាំងពីយូរមកហើយ ពីដើម ខ្ញុំជាអ្នកខាងគណៈផារីស៊ី ដែលជាគណៈតឹងរ៉ឹងជាងគេក្នុងសាសនារបស់យើង ប្រសិនបើពួកគេចង់ ពួកគេអាចធ្វើជាសាក្សីបាន។
គឺខ្ញុំបានទទួលពិធីខតាន់ពេលខ្ញុំកើតបានប្រាំបីថ្ងៃ ខ្ញុំជាពូជសាសន៍អ៊ីស្រអែលក្នុងកុលសម្ព័ន្ធពុនយ៉ាមីន ខ្ញុំជាហេប្រឺកើតពីជាតិហេប្រឺ។ រីឯផ្នែកហ៊ូកុំវិញ ខ្ញុំនៅខាងគណៈផារីស៊ី