ស្តេចចាត់អ្នកបម្រើផ្សេងទៀត ឲ្យទៅជម្រាបភ្ញៀវថាៈ “យើងបានរៀបចំអាហារសម្រាប់ជប់លៀង គឺបានសម្លាប់គោ និងសម្លាប់សត្វដែលបានបំប៉ននោះរួចរាល់អស់ហើយ សូមអញ្ជើញមកពិសាការ!”។
លូកា 15:27 - អាល់គីតាប អ្នកបម្រើឆ្លើយថា “ប្អូនលោកត្រឡប់មកវិញហើយ។ ឪពុករបស់លោកឲ្យគេកាប់កូនគោដែលយើងបំប៉ននោះ ព្រោះកូនពៅរបស់លោកបានត្រឡប់មកវិញដោយសុខសាន្ដ”។ ព្រះគម្ពីរខ្មែរសាកល អ្នកបម្រើនោះក៏ប្រាប់គាត់ថា: ‘ប្អូនប្រុសរបស់លោកមកវិញហើយ ដូច្នេះឪពុករបស់លោកបានសម្លាប់កូនគោដែលបំប៉នទុក ពីព្រោះលោកបានកូនប្រុសមកវិញដោយមានសុវត្ថិភាព’។ Khmer Christian Bible បាវបម្រើនោះប្រាប់គាត់ថា ប្អូនប្រុសរបស់លោកមកវិញហើយ ឪពុករបស់លោកបានកាប់កូនគោដែលបានបំប៉នទុក ព្រោះគាត់បានទទួលកូនមកវិញដោយសុខសាន្ដ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាវបម្រើនោះជម្រាបថា "ប្អូនលោកត្រឡប់មកវិញ ហើយឪពុករបស់លោកបានសម្លាប់កូនគោដែលបំប៉ន ព្រោះកូនរបស់លោកបានត្រឡប់មកវិញដោយសុខសាន្ត"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបម្រើឆ្លើយថា “ប្អូនលោកត្រឡប់មកវិញហើយ។ ឪពុករបស់លោកឲ្យគេកាប់កូនគោដែលយើងបំប៉ននោះ ព្រោះកូនពៅរបស់លោកបានត្រឡប់មកវិញដោយសុខសាន្ត”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាវនោះជំរាបថា ប្អូនលោកត្រឡប់មកវិញ ហើយលោកឪពុកបានសំឡាប់កូនគោដែលបំប៉ន ដោយព្រោះបានកូនមកវិញដោយសុខសាន្ត |
ស្តេចចាត់អ្នកបម្រើផ្សេងទៀត ឲ្យទៅជម្រាបភ្ញៀវថាៈ “យើងបានរៀបចំអាហារសម្រាប់ជប់លៀង គឺបានសម្លាប់គោ និងសម្លាប់សត្វដែលបានបំប៉ននោះរួចរាល់អស់ហើយ សូមអញ្ជើញមកពិសាការ!”។
ពេលកូនលោកឪពុកត្រឡប់មកវិញ លោកឪពុកបានកាប់កូនគោបំប៉នទទួលវា មើល៍ វានេះ បានបំផ្លាញទ្រព្យសម្បត្តិលោកឪពុកទាំងអស់ជាមួយស្រីញី”។
គាត់មកឈរជិតខ្ញុំ ហើយពោលថា “បងសូលអើយ សូមឲ្យបងមើលឃើញវិញចុះ!”។ រំពេចនោះ ភ្នែកខ្ញុំក៏ភ្លឺឡើង ហើយខ្ញុំឃើញគាត់។
លោកអាណាណាសក៏ចេញទៅ។ លុះទៅដល់ផ្ទះនោះហើយ គាត់ដាក់ដៃលើលោកសូល ហើយនិយាយថា៖ «បងសូលអើយ! អ៊ីសាជាអម្ចាស់ដែលបងបានឃើញ នៅតាមផ្លូវបងធ្វើដំណើរមកនោះ គាត់បានចាត់ខ្ញុំមក ដើម្បីឲ្យបងអាចឃើញឡើងវិញ និងឲ្យបងបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ»។
មិនមែនក្នុងឋានៈជាខ្ញុំបម្រើទៀតទេ គឺក្នុងឋានៈជាបងប្អូនដ៏ជាទីស្រឡាញ់ ដូច្នេះ ប្រសើរជាងខ្ញុំបម្រើទៅទៀត។ គាត់ជាបងប្អូនដ៏ជាទីស្រឡាញ់យ៉ាងខ្លាំងរបស់ខ្ញុំ ហើយចំពោះលោកប្អូនគាត់ក៏រឹតតែជាទីស្រឡាញ់ថែមទៀត ទាំងខាងលោកីយ៍ ទាំងខាងអ៊ីសាជាអម្ចាស់។
ស្ត្រីនោះប្រញាប់ប្រញាល់ទៅចាប់កូនគោមួយយ៉ាងធាត់ ដែលនាងបានចិញ្ចឹមយកមកសម្លាប់ រួចនាងយកម្សៅមកច្របាច់ ហើយដុតធ្វើនំបុ័ងឥតមេ។