Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 15:27 - ព្រះគម្ពីរខ្មែរសាកល

27 អ្នកបម្រើនោះ​ក៏​ប្រាប់​គាត់​ថា​: ‘ប្អូនប្រុសរបស់លោក​មកវិញ​ហើយ ដូច្នេះ​ឪពុក​របស់លោក​បាន​សម្លាប់​កូនគោ​ដែល​បំប៉ន​ទុក ពីព្រោះ​លោក​បាន​កូនប្រុស​មកវិញ​ដោយ​មានសុវត្ថិភាព’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 បាវបម្រើ​នោះ​ប្រាប់​គាត់​ថា​ ប្អូន​ប្រុស​របស់​លោក​មក​វិញ​ហើយ​ ឪពុក​របស់​លោក​បាន​កាប់​កូន​គោ​ដែល​បាន​បំប៉ន​ទុក​ ព្រោះ​គាត់​បាន​ទទួល​កូន​មក​វិញ​ដោយ​សុខសាន្ដ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 បាវ​បម្រើ​នោះ​ជម្រាប​ថា "ប្អូន​លោក​ត្រឡប់​មក​វិញ ហើយ​ឪពុក​របស់​លោក​បាន​សម្លាប់​កូន​គោ​ដែល​បំប៉ន ព្រោះ​កូន​របស់​លោក​បាន​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 អ្នក​បម្រើ​ឆ្លើយ​ថា “ប្អូន​លោក​ត្រឡប់​មក​វិញ​ហើយ។ ឪពុក​របស់​លោក​ឲ្យ​គេ​កាប់​កូន​គោ​ដែល​យើង​បំប៉ន​នោះ ព្រោះ​កូន​ពៅ​របស់​លោក​បាន​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 បាវ​នោះ​ជំរាប​ថា ប្អូន​លោក​ត្រឡប់​មក​វិញ ហើយ​លោក​ឪពុក​បាន​សំឡាប់​កូន​គោ​ដែល​បំប៉ន ដោយ​ព្រោះ​បាន​កូន​មក​វិញ​ដោយ​សុខ‌សាន្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

27 អ្នក​បម្រើ​ឆ្លើយ​ថា “ប្អូន​លោក​ត្រឡប់​មក​វិញ​ហើយ។ ឪពុក​របស់​លោក​ឲ្យ​គេ​កាប់​កូន​គោ​ដែល​យើង​បំប៉ន​នោះ ព្រោះ​កូន​ពៅ​របស់​លោក​បាន​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ដ”។

សូមមើលជំពូក ចម្លង




លូកា 15:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ចាត់​ពួក​រាជបម្រើ​ផ្សេង​ឲ្យទៅ​ម្ដងទៀត ដោយ​មានរាជឱង្ការថា​: ‘ចូរ​ប្រាប់​អ្នក​ដែល​ត្រូវ​បាន​អញ្ជើញ​ថា​: មើល៍! យើង​បាន​រៀបចំ​ភោជនាហារ​រួចហើយ គឺ​យើង​បាន​សម្លាប់​គោឈ្មោល និង​សត្វ​បំប៉ន​ធាត់​ៗ ហើយ​អ្វីៗ​ទាំងអស់​បាន​រៀបចំ​ជាស្រេច​។ ចូរ​មក​ចូលរួមក្នុងពិធីមង្គលការ​ចុះ’។


គាត់​ក៏​ហៅ​អ្នកបម្រើ​ម្នាក់​មក សួរថា​មាន​អ្វី​កើតឡើង​។


“ពេលនោះ កូនច្បង​ក៏​ខឹង ហើយ​មិន​ព្រម​ចូលទៅ​ទេ ដូច្នេះ​ឪពុក​របស់​គាត់​ក៏​ចេញមក​អង្វរ​គាត់​។


រីឯ​នៅពេល​កូន​ម្នាក់នេះ​របស់លោកឪពុក ដែល​ស៊ីបង្ហិន​ទ្រព្យសម្បត្តិ​របស់លោកឪពុក​ជាមួយ​ស្ត្រីពេស្យា​បាន​មកវិញ លោកឪពុក​បែរជា​សម្លាប់​កូនគោ​ដែល​បំប៉ន សម្រាប់​វា​ទៅវិញ!’។


គាត់​បាន​មករក​ខ្ញុំ ហើយ​ឈរនៅក្បែរ​ខ្ញុំ ទាំង​និយាយថា​: ‘សូល​ជា​បងប្អូន​អើយ ចូរឲ្យ​អ្នក​បាន​មើលឃើញវិញ​ចុះ​!’ នៅ​វេលានោះឯង ខ្ញុំក៏​ងើបភ្នែកឡើងឃើញ​គាត់​។


ដូច្នេះ អាណានាស​ក៏​ចេញទៅ ហើយ​ចូលទៅ​ក្នុង​ផ្ទះ​នោះ រួច​ដាក់​ដៃ​លើ​សូល និយាយថា​៖ “សូល​ជា​បងប្អូន​អើយ ព្រះអម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យមក គឺ​ព្រះយេស៊ូវ​ដែល​លេចមក​ដល់​អ្នក តាមផ្លូវ​ដែល​អ្នក​បាន​ធ្វើដំណើរមក​នោះ ដើម្បីឲ្យ​អ្នក​បាន​មើលឃើញវិញ ព្រមទាំង​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ផង”។


មិនមែន​ដូចជា​បាវបម្រើ​ទៀតទេ គឺ​លើសជាង​បាវបម្រើ​ទៅទៀត គឺជា​បងប្អូន​ដ៏ជាទីស្រឡាញ់ ជាពិសេស​សម្រាប់​ខ្ញុំ​។ ចុះ​សម្រាប់​អ្នក​វិញ តើ​នឹង​លើសជាង​យ៉ាងណាទៅ គឺ​ទាំង​ខាង​សាច់ឈាម ទាំង​ក្នុង​ព្រះអម្ចាស់​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម