Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 15:27 - Khmer Christian Bible

27 បាវបម្រើ​នោះ​ប្រាប់​គាត់​ថា​ ប្អូន​ប្រុស​របស់​លោក​មក​វិញ​ហើយ​ ឪពុក​របស់​លោក​បាន​កាប់​កូន​គោ​ដែល​បាន​បំប៉ន​ទុក​ ព្រោះ​គាត់​បាន​ទទួល​កូន​មក​វិញ​ដោយ​សុខសាន្ដ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 អ្នកបម្រើនោះ​ក៏​ប្រាប់​គាត់​ថា​: ‘ប្អូនប្រុសរបស់លោក​មកវិញ​ហើយ ដូច្នេះ​ឪពុក​របស់លោក​បាន​សម្លាប់​កូនគោ​ដែល​បំប៉ន​ទុក ពីព្រោះ​លោក​បាន​កូនប្រុស​មកវិញ​ដោយ​មានសុវត្ថិភាព’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 បាវ​បម្រើ​នោះ​ជម្រាប​ថា "ប្អូន​លោក​ត្រឡប់​មក​វិញ ហើយ​ឪពុក​របស់​លោក​បាន​សម្លាប់​កូន​គោ​ដែល​បំប៉ន ព្រោះ​កូន​របស់​លោក​បាន​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 អ្នក​បម្រើ​ឆ្លើយ​ថា “ប្អូន​លោក​ត្រឡប់​មក​វិញ​ហើយ។ ឪពុក​របស់​លោក​ឲ្យ​គេ​កាប់​កូន​គោ​ដែល​យើង​បំប៉ន​នោះ ព្រោះ​កូន​ពៅ​របស់​លោក​បាន​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 បាវ​នោះ​ជំរាប​ថា ប្អូន​លោក​ត្រឡប់​មក​វិញ ហើយ​លោក​ឪពុក​បាន​សំឡាប់​កូន​គោ​ដែល​បំប៉ន ដោយ​ព្រោះ​បាន​កូន​មក​វិញ​ដោយ​សុខ‌សាន្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

27 អ្នក​បម្រើ​ឆ្លើយ​ថា “ប្អូន​លោក​ត្រឡប់​មក​វិញ​ហើយ។ ឪពុក​របស់​លោក​ឲ្យ​គេ​កាប់​កូន​គោ​ដែល​យើង​បំប៉ន​នោះ ព្រោះ​កូន​ពៅ​របស់​លោក​បាន​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ដ”។

សូមមើលជំពូក ចម្លង




លូកា 15:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ក៏​ចាត់​ពួក​បាវបម្រើ​ផ្សេង​ទៀត​ឲ្យ​ទៅ​ម្ដង​ទៀត​ ដោយ​មាន​បន្ទូល​ថា​ ចូរ​ប្រាប់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ថា​ មើល៍​ យើង​បាន​រៀបចំ​អាហារ​របស់​យើង​រួច​ហើយ​ គោ​ និង​សត្វ​បំប៉ន​ធាត់ៗ​បាន​សម្លាប់​រួច​ហើយ​ អ្វីៗ​ត្រូវ​បាន​រៀបចំ​ជា​ស្រេច​ សូម​អញ្ជើញ​មក​ចូលរួម​ពិធី​មង្គលការ​ចុះ។​


គាត់​ក៏​ហៅ​បាវបម្រើ​ម្នាក់​មក​សួរ​ថា​ តើ​មាន​ហេតុការណ៍​អ្វី?​


កូន​ប្រុស​ច្បង​ក៏​ខឹង​ ហើយ​មិន​ចង់​ចូល​ក្នុង​ទេ​ ដូច្នេះ​ឪពុក​របស់​គាត់​បាន​ចេញ​មក​អង្វរ​គាត់​


ប៉ុន្ដែ​នៅ​ពេល​កូន​របស់​លោក​ឪពុក​ម្នាក់​នេះ​ ដែល​ជា​អ្នក​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​លោក​ឪពុក​ជាមួយ​ស្ដ្រី​ពេស្យា​មក​ដល់​ លោក​ឪពុក​ក៏​កាប់​កូន​គោ​ដែល​បំប៉ន​ទុក​សម្រាប់​វា។​


គាត់​បាន​មក​ជួប​ខ្ញុំ​ដោយ​ឈរ​និយាយ​ក្បែរ​ខ្ញុំ​ថា​ ឱ​បង​សូល​អើយ!​ សូម​ឲ្យ​ភ្នែក​របស់​បង​មើល​ឃើញ​វិញ​ចុះ!​ រំពេច​នោះ​ ខ្ញុំ​ក៏​មើល​ឃើញ​គាត់​


ដូច្នេះ​ លោក​អាណានាស​ក៏​ចាកចេញ​ទៅ​ ហើយ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​ បន្ទាប់ពី​ដាក់​ដៃ​លើ​លោក​សុល​ គាត់​ក៏​និយាយ​ថា៖​ «ឱ​បង​សុល​អើយ!​ ព្រះអម្ចាស់​យេស៊ូ​ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​បង​ឃើញ​នៅ​តាម​ផ្លូវ​ដែល​បង​បាន​មក​ទីនេះ​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដើម្បី​ឲ្យ​បង​មើល​ឃើញ​វិញ​ និង​ឲ្យ​បង​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»​


ហើយ​មិន​មែន​ក្នុង​នាម​ជា​បាវបម្រើ​ទៀត​ទេ​ ប៉ុន្ដែ​ប្រសើរ​ជាង​បាវបម្រើ​ទៅ​ទៀត​ គឺ​ជា​បងប្អូន​ជា​ទី​ស្រឡាញ់​ ជា​ពិសេស​សម្រាប់​ខ្ញុំ​ រីឯ​សម្រាប់​អ្នក​វិញ​ គាត់​កាន់​តែ​ពិសេស​ជាង​អ្នក​ជា​ទី​ស្រឡាញ់​ទៅ​ទៀត​ ទាំង​ខាង​សាច់ឈាម​ និង​ក្នុង​ព្រះអម្ចាស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម