ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 13:22 - អាល់គីតាប

អ៊ីសា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​កាត់​តាម​ក្រុង តាម​ភូមិ​នានា ព្រម​ទាំង​ប្រៀន‌ប្រដៅ​អ្នក​ស្រុក​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​យាងកាត់​តាម​ទីក្រុង និង​ភូមិ​នានា ទាំង​បង្រៀន​បណ្ដើរ បន្ត​ធ្វើដំណើរ​ទៅ​យេរូសាឡិម​បណ្ដើរ។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​ក៏​ធ្វើ​ដំណើរ​ទាំង​បង្រៀន​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ហើយ​ក៏​បន្ដ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេស៊ូវ​ក៏​យាង​កាត់​អស់​ទាំង​ក្រុង អស់​ទាំង​ភូមិ ទាំង​បង្រៀន​បណ្តើរ ហើយ​តម្រង់​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​កាត់​តាម​ក្រុង តាម​ភូមិ​នានា ព្រម​ទាំង​ប្រៀន‌ប្រដៅ​អ្នក​ស្រុក​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ក៏​យាង​កាត់​អស់​ទាំង​ក្រុង អស់​ទាំង​ភូមិ ទាំង​បង្រៀន​បណ្តើរ ហើយ​ចេះ​តែ​ដំរង់​ត្រង់​ឆ្ពោះ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក



លូកា 13:22
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក អ៊ីសា​ទៅ​តាម​ក្រុង និង​តាម​ភូមិ​នា​នា គាត់​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​ប្រកាស​ដំណឹង‌ល្អ​អំពី​នគរ​អុលឡោះ ហើយ​ប្រោស​អ្នក​ជំងឺ និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា​ផង។


អ៊ីសា​នឹក​ឆ្ងល់ ដោយ​ឃើញ​គេ​គ្មាន​ជំនឿ​បែប​នេះ។ អ៊ីសា​ទៅ​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ហើយ​គាត់​បង្រៀន​អ្នក​ស្រុក។


មាន​បុរស​ម្នាក់​សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! អ្នក​ដែល​អុលឡោះ​សង្គ្រោះ​មាន​ចំនួន​តិច​ទេ​ឬ?»។ អ៊ីសា​ប្រាប់​វិញ​ថា៖


លុះ​ជិត​ដល់​ថ្ងៃ​កំណត់​ដែល​អ៊ីសា​ត្រូវ​ចាក​ចេញ​ពី​លោក​នេះ​ទៅ អ៊ីសា​សម្រេច​ចិត្ត​ទៅ​ក្រុង​យេរូ‌សាឡឹម


បង​ប្អូន​បាន​ជ្រាប​ថា អុលឡោះ​បាន​ចាក់​រស‌អុលឡោះ​ដ៏​វិសុទ្ធ និង​អំណាច តែង‌តាំង​អ៊ីសា ជា​អ្នក​ភូមិ​ណាសារ៉ែត។ បង​ប្អូន​ក៏​ជ្រាប​ដែរ​ថា អ៊ីសា​បាន​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រព្រឹត្ដ​អំពើ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​អ៊ីព្លេស​សង្កត់‌សង្កិន​ឲ្យ​បាន​ជា ដ្បិត​អុលឡោះ​នៅ​ជា​មួយ​អ៊ីសា។