ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 12:14 - អាល់គីតាប

អ៊ីសា​មាន​ប្រសាសន៍​ទៅ​បុរស​នោះ​ថា៖ «តើ​នរណា​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅ‌ក្រម​ចែក​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​រាល់​គ្នា?»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“សម្លាញ់​អើយ​តើ​នរណា​បាន​តែងតាំង​ខ្ញុំ​ឲ្យធ្វើជា​ចៅក្រម ឬ​ជា​អាជ្ញាកណ្ដាល​លើ​ពួកអ្នក​?”។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​អើយ!​ តើ​អ្នកណា​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅ​ក្រម​ ឬ​ជា​អាជ្ញា​កណ្ដាល​របស់​ពួក​អ្នក?»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​ឆ្លើយ​តប​ថា៖ «ឱ​អ្នក​អើយ តើ​អ្នក​ណា​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ចៅ​ក្រម សម្រាប់​ចែក​របស់​ទ្រព្យ​ដល់​អ្នក​រាល់​គ្នា?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​បុរស​នោះ​ថា៖ «តើ​នរណា​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅ‌ក្រម ចែក​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​រាល់​គ្នា?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ឆ្លើយ​តប​ថា ឱ​អ្នក​អើយ តើ​អ្នក​ណា​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ចៅ‌ក្រម សំរាប់​ចែក​របស់​ទ្រព្យ​ដល់​អ្នក​រាល់​គ្នា

សូមមើលជំពូក



លូកា 12:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នោះ​ឆ្លើយ​តប​ថា៖ «នរណា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ​ក្រម​លើ​យើង? តើ​អ្នក​គិត​សម្លាប់​ខ្ញុំ ដូច​សម្លាប់​ជន‌ជាតិ​អេស៊ីប​ម្នាក់​នោះ​ដែរ​ឬ?»។ ម៉ូសា​ភិត​ភ័យ​យ៉ាង​ខ្លាំង ហើយ​នឹក​គិត​ថា៖ «រឿង​នេះ​ប្រាកដ​ជា​គេ​ដឹង​អស់​ហើយ»។


ឱ​មនុស្ស​អើយ គេ​បាន​ប្រៀន‌ប្រដៅ​អ្នក ឲ្យ​ស្គាល់​ការ​ណា​ដែល​ល្អ និង​ការ​ណា​ដែលអុលឡោះ‌តាអាឡា ពេញ​ចិត្ត​ឲ្យ​អ្នក​ធ្វើ គឺ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​យុត្តិធម៌ ស្រឡាញ់​ភាព​ស្មោះ​ត្រង់ ហើយ​យក​ចិត្ត​ទុក​ដាក់​ដើរ តាម​មាគ៌ា របស់​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក ដោយ​ចិត្ត​សុភាព»។


ក្នុង​ចំណោម​បណ្ដា‌ជន មាន​បុរស​ម្នាក់​ជម្រាប​អ៊ីសា​ថា៖ «តួន! សូម​តួន​ប្រាប់​បង​ខ្ញុំ​ឲ្យ​យក​កេរ‌មត៌ក​មក​ចែក​ខ្ញុំ​ផង»។


មួយ​ស្របក់​ក្រោយ​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ពោល​ថា៖ «អ្នក​ឯង​ជា​បក្ស​ពួក​គាត់​ដែរ»។ ពេត្រុស​ឆ្លើយ​ទៅ​អ្នក​នោះ​ថា៖ «ទេ! មិន​មែន​ខ្ញុំ​ទេ!»។


ពេល​អ៊ីសា​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ គាត់​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ពិការ​ថា៖ «អ្នក​អើយ ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ!»។


អ៊ីសា​ជ្រាប​ថា​គេ​បម្រុង​នឹង​ចាប់​គាត់​យក​ទៅ​តែង​តាំង​ជា​ស្ដេច​ដូច្នេះ អ៊ីសា​ក៏​ចាក​ចេញ​ពី​គេ​ឡើង​ទៅ​លើ​ភ្នំ​សា​ជា​ថ្មី តែ​ឯង។


នាង​ជម្រាប​អ៊ីសា​ថា៖ «គ្មាន​ទេ​លោក!»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​នាង​ដែរ សុំ​អញ្ជើញ​ទៅ​ចុះ តែ​ពី​ពេល​នេះ​ត​ទៅ កុំ​ប្រព្រឹត្ដ​អំពើ​បាប​ទៀត​ឡើយ»។]


ចំពោះ​អ្នក អ្នក​ថ្កោល​ទោស​គេ ទោះ​បី​អ្នក​ជា​នរណា​ក៏​ដោយ ក៏​អ្នក​ពុំ​អាច​ដោះ‌សា​ខ្លួន​បាន​ដែរ។ ពេល​ណា​អ្នក​ថ្កោល​ទោស​គេ អ្នក​ក៏​ដាក់​ទោស​ខ្លួន​ឯង ព្រោះ​អ្នក​ថ្កោល​ទោស​គេ តែ​អ្នក​បាន​ប្រព្រឹត្ដ​ដូច​គេ​ដែរ។


រីឯ​អ្នក អ្នក​ថ្កោល​ទោស​គេ​ដែល​ប្រព្រឹត្ដ​ដូច្នេះ តែ​អ្នក​ប្រព្រឹត្ដ​ដូច​គេ​ដែរ​នោះ តើ​អ្នក​នឹក​ស្មាន​ថា​នឹង​បាន​រួច​ខ្លួន ដោយ​អុលឡោះ​មិន​វិនិច្ឆ័យ​ទោស​អ្នក​ឬ?


ឱ​មនុស្ស​អើយ តើ​អ្នក​មាន​ឋានៈ​អ្វី​បាន​ជា​ហ៊ាន​ជជែក​តវ៉ា​នឹង​អុលឡោះ​បែប​នេះ? តើ​ដី​ឥដ្ឋ​មាន​ដែល​និយាយ​ទៅ​កាន់​ជាង​ស្មូន​ថា «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​យ៉ាង​នេះ»ដែរ​ឬ​ទេ?។