នាងសំរាលបានកូនមួយទៀត គឺហាបេល ជាកូនប្អូន។ ក្រោយមក ហាបេលបានប្រកបរបរជាគង្វាលចៀម រីឯកបេល ជាអ្នកធ្វើស្រែចម្ការ។
លូកា 11:50 - អាល់គីតាប ដូច្នេះ មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ពីព្រោះបុព្វបុរសរបស់គេបានសម្លាប់ណាពីតាំងតែពីកំណើតពិភពលោកមក ព្រះគម្ពីរខ្មែរសាកល នេះគឺដើម្បីឲ្យឈាមរបស់ព្យាការីទាំងអស់ដែលបានបង្ហូរតាំងពីកំណើតនៃពិភពលោក ត្រូវបានទាមទារពីជំនាន់នេះវិញ Khmer Christian Bible ដើម្បីឲ្យឈាមពួកអ្នកនាំព្រះបន្ទូលទាំងអស់ដែលត្រូវបានកម្ចាយតាំងពីដើមកំណើតពិភពលោកមក ត្រូវទារពីជំនាន់នេះវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យឈាមរបស់ពួកហោរាទាំងអស់ ដែលបានខ្ចាយតាំងពីកំណើតពិភពលោកមកនោះ បានត្រូវទារពីមនុស្សជំនាន់នេះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ពីព្រោះបុព្វបុរសរបស់គេបានសម្លាប់ព្យាការីតាំងតែពីកំណើតពិភពលោកមក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យឈាមរបស់ពួកហោរាទាំងអស់ ដែលបានខ្ចាយ តាំងពីកំណើតលោកីយរៀងមកនោះ បានត្រូវទារពីមនុស្សដំណនេះវិញ |
នាងសំរាលបានកូនមួយទៀត គឺហាបេល ជាកូនប្អូន។ ក្រោយមក ហាបេលបានប្រកបរបរជាគង្វាលចៀម រីឯកបេល ជាអ្នកធ្វើស្រែចម្ការ។
ហើយគាត់ក៏បានបង្ហូរឈាមជនស្លូតត្រង់ពាសពេញក្រុងយេរូសាឡឹមដែរ។ ដូច្នេះអុលឡោះតាអាឡាមិនអត់ទោសឲ្យឡើយ។
ដ្បិតទ្រង់ដាក់ទោសអ្នកដែលសម្លាប់គេ ទ្រង់ចងចាំជានិច្ច ទ្រង់មិនភ្លេចសំរែករបស់ជនរងគ្រោះឡើយ។
មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបព្រះទាំងនោះឡើយ។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងអ្វីផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ
ដ្បិតអុលឡោះតាអាឡាចេញពីដំណាក់ ដើម្បីដាក់ទោសមនុស្សនៅផែនដី ដែលបានប្រព្រឹត្តអំពើទុច្ចរិត។ ពេលនោះ អំពើឧក្រិដ្ឋដែលមនុស្សប្រព្រឹត្ត នៅលើផែនដី នឹងលាក់លែងជិតទៀតហើយ ហើយផែនដីក៏នឹងលែងលាក់អស់អ្នកដែលត្រូវ គេសម្លាប់ទៀតដែរ។
ពិតមែនហើយ មេបំផ្លាញមកវាយលុក ក្រុងបាប៊ីឡូន ទាហានដ៏អង់អាចរបស់ក្រុងនេះ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង ធ្នូរបស់ពួកគេត្រូវបាក់។ អុលឡោះតាអាឡាជាម្ចាស់ដែលតែងតែសងទៅមនុស្ស តាមអំពើដែលម្នាក់ៗប្រព្រឹត្ត។
ប្រជាជនក្រុងយេរូសាឡឹមអើយ អ្នកលែងជាប្រជាជនដែលញែកខ្លួនជូន អុលឡោះតាអាឡាទៀតហើយ! ចូរយំរៀបរាប់នៅលើភ្នំនេះទៅ! ដ្បិតអុលឡោះតាអាឡាមិនរវីរវល់នឹងអ្នកទេ ទ្រង់បោះបង់ចោលមនុស្សមួយជំនាន់នេះ ដែលបាននាំគ្នាធ្វើឲ្យទ្រង់ខឹង។
មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នាទៅ រស់នៅក្លាយជាសៅហ្មងឡើយ ដ្បិតការបង្ហូរឈាមបណ្តាលឲ្យស្រុកទៅជាសៅហ្មង។ កុំយកអ្វីផ្សេងទៀតមកជម្រះស្រុកឲ្យរួចពីភាពសៅហ្មង ព្រោះតែការបង្ហូរឈាមក្រៅពីឈាមរបស់ឃាតក។
ពេលនោះ ស្តេចនឹងនិយាយទៅកាន់អស់អ្នកនៅខាងស្ដាំគាត់ថា “អស់អ្នកដែលអុលឡោះជាបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលនគរដែលទ្រង់បានរៀបទុកឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក