រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះភ្នែកអ្នករាល់គ្នាឃើញ ត្រចៀកអ្នករាល់គ្នាស្ដាប់ឮ!
លូកា 10:24 - អាល់គីតាប ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មានណាពី និងស្ដេចជាច្រើន ចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញ ហើយគេចង់ឮសេចក្ដីដែលអ្នករាល់គ្នាបានឮនេះដែរ តែមិនបានឮសោះ»។ ព្រះគម្ពីរខ្មែរសាកល ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្យាការី និងស្ដេចជាច្រើនចង់ឃើញអ្វីដែលអ្នករាល់គ្នាកំពុងតែឃើញ ប៉ុន្តែមិនបានឃើញទេ ពួកគេចង់ឮអ្វីដែលអ្នករាល់គ្នាកំពុងតែឮ ប៉ុន្តែមិនបានឮឡើយ”។ Khmer Christian Bible ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនាំព្រះបន្ទូល និងស្ដេចជាច្រើនចង់ឃើញអ្វីៗដែលអ្នករាល់គ្នាកំពុងឃើញ ហើយចង់ឮអ្វីៗដែលអ្នករាល់គ្នាកំពុងឮ ប៉ុន្ដែគេមិនបានឃើញ និងមិនបានឮឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា មានហោរា និងស្តេចជាច្រើន ប្រាថ្នាចង់ឃើញការដែលអ្នករាល់គ្នាឃើញដែរ តែមិនបានឃើញទេ ក៏ចង់ឮសេចក្តីដែលអ្នករាល់គ្នាឮដែរ តែមិនបានឮសោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មានព្យាការី និងស្ដេចជាច្រើន ចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញ ហើយគេចង់ឮសេចក្ដីដែលអ្នករាល់គ្នាបានឮនេះដែរ តែមិនបានឮសោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា មានហោរា នឹងស្តេចជាច្រើន បានប្រាថ្នាចង់ឃើញការដែលអ្នករាល់គ្នាឃើញដែរ តែមិនបានឃើញទេ ក៏ចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮដែរ តែមិនបានឮសោះ។ |
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះភ្នែកអ្នករាល់គ្នាឃើញ ត្រចៀកអ្នករាល់គ្នាស្ដាប់ឮ!
បន្ទាប់មក អ៊ីសាបែរទៅរកសិស្ស ហើយមានប្រសាសន៍ដាច់ឡែកពីគេថា៖ «អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងអស់នេះ!
ពេលនោះ មានបណ្ឌិតខាងហ៊ូកុំម្នាក់ក្រោកឈរសួរអ៊ីសា ក្នុងគោលបំណងចង់ចាប់កំហុសអ៊ីសាថា៖ «តួន! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ច?»។
អ៊ីព្រហ៊ីមជាឪពុករបស់អ្នករាល់គ្នាមានចិត្ដត្រេកអរពន់ប្រមាណ ដោយសង្ឃឹមថា នឹងឃើញខ្ញុំមកដល់។ គាត់ក៏បានឃើញមែន ហើយត្រេកអរសប្បាយ»។
បុព្វបុរសទាំងនេះបានស្លាប់ទៅ ទាំងនៅមានជំនឿដដែល ពួកគាត់ឥតបានទទួលអ្វីៗតាមបន្ទូលសន្យានៃអុលឡោះទេ តែបានឃើញ និងអបអរទទួលពីចម្ងាយ ហើយប្រកាសទទួលស្គាល់ថាពួកគាត់គ្រាន់តែជាជនបរទេស ដែលធ្វើដំណើរលើផែនដីនេះប៉ុណ្ណោះ។
ទោះបីអ្នកទាំងនោះទទួលសក្ខីភាពល្អ ព្រោះតែជំនឿរបស់ខ្លួនក្ដី ក៏គេពុំបានទទួលអ្វីៗតាមបន្ទូលសន្យានៃអុលឡោះដែរ។