គឺម្សៅមិនចេះរលោះពីខាប់ ប្រេងក៏មិនចេះរលោះពីដប ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែងតាមរយៈអេលីយ៉េស។
លូកា 1:45 - អាល់គីតាប នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿបន្ទូល ដែលអុលឡោះជាអម្ចាស់ប្រាប់នាងមុខជាបានសម្រេចមិនខាន»។ ព្រះគម្ពីរខ្មែរសាកល មានពរហើយ នាងដែលជឿ ដ្បិតនឹងមានការបំពេញឲ្យសម្រេចចំពោះអ្វីដែលព្រះអម្ចាស់បានមានបន្ទូលនឹងនាង”។ Khmer Christian Bible ស្ដ្រីណាដែលជឿថា សេចក្ដីដែលព្រះអម្ចាស់បានមានបន្ទូលនឹងសម្រេចពិតប្រាកដមែន នោះមានពរហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងមានពរហើយ ដោយនាងបានជឿ ដ្បិតសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលមកនាង នោះនឹងបានសម្រេចជាមិនខាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿ ព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាងមុខជាសម្រេចមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងមានពរហើយ ដោយនាងបានជឿ ដ្បិតសេចក្ដីដែលព្រះអម្ចាស់មានបន្ទូលមកនាង នោះនឹងបានសំរេចជាមិនខាន។ |
គឺម្សៅមិនចេះរលោះពីខាប់ ប្រេងក៏មិនចេះរលោះពីដប ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែងតាមរយៈអេលីយ៉េស។
នាងក៏ចាកចេញពីគាត់ទៅ ហើយនាំកូនចូលក្នុងផ្ទះបិទទ្វារជិត។ កូនទាំងពីរហុចដបមកឲ្យម្តាយ រួចម្តាយយកប្រេងមកអារក្នុងដប។
ប្រជាជនក្រោកឡើងតាំងពីព្រលឹម ចេញដំណើរឆ្ពោះទៅវាលរហោស្ថានត្កូអា។ មុនពេលចេញដំណើរស្តេចយ៉ូសាផាតក្រោកឈរឡើង ហើយនិយាយថា៖ «អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ ចូរស្តាប់យើង! ចូរទុកចិត្តទាំងស្រុងលើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានកម្លាំង! ចូរទុកចិត្តលើណាពីរបស់ទ្រង់ នោះអ្នករាល់គ្នានឹងមានជោគជ័យ!»។
ប៉ុន្តែ ដោយអ្នកពុំព្រមជឿពាក្យខ្ញុំ អ្នកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសម្រេចតាមពេលកំណត់»។
កាលខ្ញុំបានឮពាក្យសាឡាមរបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបំរះឡើងដោយអំណរសប្បាយ
អុលឡោះមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ទ្រង់ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «ខ្ញុំបានប្រាប់នាងរួចមកហើយថាបើនាងជឿ នាងនឹងឃើញសិរីរុងរឿងរបស់អុលឡោះ»។
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿ ដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គលហើយ!»។