ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 1:19 - អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​ជីព្រ‌អេល ជា​អ្នក​បម្រើ​អុលឡោះ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​នាំ​ដំណឹង‌ល្អ​នេះ មក​ប្រាប់​អ្នក

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទូតសួគ៌​តប​នឹង​លោក​ថា​៖ “ខ្ញុំ​គឺ​កាព្រីយ៉ែល ដែល​ឈរ​នៅមុខ​ព្រះ ហើយ​ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​ដើម្បី​និយាយ​នឹង​អ្នក និង​ដើម្បី​នាំដំណឹងល្អ​នេះ​ដល់​អ្នក​។

សូមមើលជំពូក

Khmer Christian Bible

ទេវតា​ឆ្លើយ​ទៅ​គាត់​ថា៖​ «ខ្ញុំ​ឈ្មោះ​កាព្រីយ៉ែល​ ជា​អ្នក​ឈរ​នៅ​ក្នុង​ព្រះវត្ដមាន​ព្រះជាម្ចាស់​ ហើយ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​សេចក្ដី​ទាំង​នេះ​ប្រាប់​អ្នក។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទេវតា​ឆ្លើយ​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​កាព្រីយ៉ែល ដែល​ឈរ​នៅ​ចំពោះ​ព្រះ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​នឹង​លោក ហើយ​នាំ​ដំណឹង​ល្អ​នេះ​មក​ប្រាប់​លោក ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេវតា​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​កាព្រី‌យ៉ែល ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​នាំ​ដំណឹង‌ល្អ​នេះ​មក​ប្រាប់​លោក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទេវតា​ឆ្លើយ​តប​នឹង​លោក​ថា ខ្ញុំ​នេះ ឈ្មោះ​កាព្រី‌យ៉ែល ដែល​ឈរ​នៅ​ចំពោះ​ព្រះ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​នឹង​លោក ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ

សូមមើលជំពូក



លូកា 1:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​មនុស្ស​ម្នាក់ បន្លឺ​ចេញ​ពី​ទន្លេ​អ៊ូឡៃ​មក​ថា៖ «ជីព្រ‌អេល​អើយ ចូរ​ពន្យល់​ប្រាប់​គាត់​អំពី​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​ផង»។


ចូរ​ប្រយ័ត្ន កុំ​មាក់‌ងាយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​នេះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​ម៉ាឡា‌អ៊ីកាត់​របស់​ពួក​គេ​ស្ថិត​នៅ​ឯ​សូរ៉កា ទាំង​ឃើញ​អុលឡោះ​ជា​បិតា ដែល​នៅ​សូរ៉កា​គ្រប់​ពេល​វេលា​ផង


ប៉ុន្តែ ដោយ​អ្នក​ពុំ​ព្រម​ជឿ​ពាក្យ​ខ្ញុំ អ្នក​នឹង​ទៅ​ជា​មនុស្ស​គ និយាយ​ពុំ​កើត រហូត​ដល់​ថ្ងៃ​ដែល​ហេតុ‌ការណ៍​ទាំង​នោះ​បាន​សម្រេច​តាម​ពេល​កំណត់»។


ប្រាំ​មួយ​ខែ​ក្រោយ​មក អុលឡោះ​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​ជីព្រ‌អេល​ឲ្យ​ទៅ​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ


ម៉ាឡា‌អ៊ីកាត់​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នាំ​ដំណឹង‌ល្អ​មួយ​មក​ប្រាប់​អ្នក​រាល់​គ្នា។ ដំណឹង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ដ្រ​ទាំង​មូល មាន​អំណរ​ដ៏​លើស‌លប់។


ចូរ​ប្រុង​ស្មារតី និង​ទូរអា​គ្រប់​ពេល​វេលា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ឆ្លង​ផុត​ពី​ហេតុ‌ការណ៍​ទាំង​អស់ ដែល​ត្រូវ​កើត​មាន ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​នៅ​មុខ​បុត្រា​មនុស្ស»។


ដោយ​យើង​មាន​មូស្ទី​ម្នាក់​ដ៏​ប្រសើរ​ឧត្ដម ដែល​បាន​ឆ្លង​កាត់​សូរ៉កា គឺ​អ៊ីសា​ជា​បុត្រា​របស់​អុលឡោះ យើង​ត្រូវ​តែ​កាន់​ជំនឿ​ដែល​យើង​ប្រកាស​នោះ ឲ្យ​បាន​មាំ‌មួន