អ៊ីប្រាំមានប្រសាសន៍ទៅកាន់អុលឡោះវិញថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! តើធ្វើម្តេចឲ្យដឹងថា ខ្ញុំនឹងទទួលស្រុកនេះ?»
លូកា 1:18 - អាល់គីតាប សាការីយ៉ាសួរទៅម៉ាឡាអ៊ីកាត់ថា៖ «តើធ្វើម្ដេចឲ្យខ្ញុំដឹងថា ការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។ ព្រះគម្ពីរខ្មែរសាកល សាការីនិយាយនឹងទូតសួគ៌ថា៖ “តើខ្ញុំនឹងដឹងការនេះយ៉ាងដូចម្ដេចបាន? ដ្បិតខ្ញុំជាមនុស្សចាស់ ហើយប្រពន្ធរបស់ខ្ញុំក៏មានវ័យចំណាស់ដែរ”។ Khmer Christian Bible លោកសាការីសួរទៅទេវតាថា៖ «តើឲ្យខ្ញុំដឹងអំពីសេចក្ដីនេះយ៉ាងដូចម្ដេចបាន? ព្រោះខ្ញុំជាមនុស្សចាស់ ឯប្រពន្ធរបស់ខ្ញុំក៏មានវ័យចាស់ជរាដែរ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាការីសួរទេវតាថា៖ «តើខ្ញុំដឹងសេចក្តីនោះដូចម្តេចបាន? ដ្បិតខ្ញុំចាស់ហើយ ឯប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាការីសួរទៅទេវតា*ថា៖ «តើធ្វើម្ដេចឲ្យខ្ញុំដឹងថា ការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាការីសួរទេវតាថា តើខ្ញុំនឹងដឹងសេចក្ដីនោះបាន ដោយសារអ្វី ដ្បិតខ្ញុំសោតក៏ចាស់ហើយ ប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ |
អ៊ីប្រាំមានប្រសាសន៍ទៅកាន់អុលឡោះវិញថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! តើធ្វើម្តេចឲ្យដឹងថា ខ្ញុំនឹងទទួលស្រុកនេះ?»
អ៊ីព្រហ៊ីមក្រាបចុះ អោនមុខដល់ដី គាត់អស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះ អាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសំរាលកូនបានឬ?»។
គាត់អស់សំណើចនឹកក្នុងចិត្តថា៖ «ឥឡូវនេះ ខ្ញុំចាស់ប៉ុណ្ណឹងហើយ តើខ្ញុំនៅមានតំរេកទៀតឬ? រីឯប្ដីរបស់ខ្ញុំសោត ក៏ចាស់ជរាណាស់ដែរ»។
អង្គរក្សរបស់ស្តេចឆ្លើយទៅអ្នកជំនិតរបស់អុលឡោះវិញថា៖ «ទោះបីអុលឡោះតាអាឡាបើកទ្វារមេឃក្តី ក៏ហេតុការណ៍នោះមិនអាចកើតមានដែរ?»។ អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «ចាំមើលចុះលោកមុខជាឃើញផ្ទាល់នឹងភ្នែក តែលោកពុំបានបរិភោគទេ»។
ពេលនោះ ស្តេចហេសេគាមានប្រសាសន៍សួរថា៖ «តើមានទីសំគាល់អ្វីដែលនាំឲ្យខ្ញុំដឹងថា ខ្ញុំមុខជាអាចឡើងទៅដំណាក់របស់អុលឡោះតាអាឡាបាន?»។
នាងម៉ារីយំសួរទៅម៉ាឡាអ៊ីកាត់ថា៖ «តើធ្វើដូចម្ដេចនឹងឲ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។
អ្នកទាំងពីរគ្មានកូនសោះ ព្រោះនាងអេលីសាបិតជាស្ដ្រីអារ ហើយម្យ៉ាងទៀតអ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។
កាលណោះ គាត់មានអាយុជិតមួយរយឆ្នាំហើយ ទោះបីគាត់មើលមករូបកាយរបស់គាត់ឃើញថាជិតស្លាប់ និងមើលទៅយាយសារ៉ាឃើញថា ពុំអាចបង្កើតកូនបានសោះនោះក៏ដោយ ក៏ជំនឿរបស់គាត់មិនអន់ថយដែរ។