“ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ មនុស្សជាច្រើននឹងទទួលស្គាល់ ចំណេះដឹងរបស់គាត់។ អ្នកបម្រើរបស់យើងសុចរិត គាត់ក៏ប្រោសមហាជនឲ្យបានសុចរិត ដោយទទួលយកកំហុសរបស់ពួកគេ។
រ៉ូម 5:18 - អាល់គីតាប សរុបមក ដោយសារកំហុសរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោសយ៉ាងណា ដោយសារអំពើសុចរិតរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ក៏បានសុចរិត និងបានទទួលជីវិតយ៉ាងនោះដែរ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ដូចដែលការផ្ដន្ទាទោសមកដល់មនុស្សទាំងអស់ តាមរយៈការបំពានមួយយ៉ាងណា ការរាប់ជាសុចរិតនៃជីវិតក៏មកដល់មនុស្សទាំងអស់ តាមរយៈអំពើសុចរិតមួយយ៉ាងនោះដែរ។ Khmer Christian Bible ដូច្នេះហើយ ដោយសារកំហុសតែមួយរបស់មនុស្សម្នាក់ ធ្វើឲ្យមនុស្សគ្រប់គ្នាមានទោសជាយ៉ាងណា នោះដោយសារអំពើសុចរិតតែមួយរបស់មនុស្សម្នាក់ក៏ធ្វើឲ្យមនុស្សទាំងអស់បានរាប់ជាសុចរិត និងមានជីវិតជាយ៉ាងនោះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ដូចដែលអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យមនុស្សទាំងអស់ត្រូវទោសយ៉ាងណា នោះអំពើសុចរិតរបស់មនុស្សម្នាក់ ក៏នាំឲ្យមនុស្សទាំងអស់បានសុចរិត និងបានជីវិតយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សរុបមក ដោយសារកំហុសរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោសយ៉ាងណា ដោយសារអំពើសុចរិតរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ក៏បានសុចរិត និងបានទទួលជីវិតយ៉ាងនោះដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដែលមនុស្សទាំងអស់ត្រូវទោស ដោយព្រោះអំពើរំលងតែ១ នោះមនុស្សទាំងអស់ក៏បានរាប់ជាសុចរិតឲ្យបានជីវិតវិញ ដោយសារអំពើសុចរិតតែ១បែបដូច្នោះដែរ |
“ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ មនុស្សជាច្រើននឹងទទួលស្គាល់ ចំណេះដឹងរបស់គាត់។ អ្នកបម្រើរបស់យើងសុចរិត គាត់ក៏ប្រោសមហាជនឲ្យបានសុចរិត ដោយទទួលយកកំហុសរបស់ពួកគេ។
គាត់បានមកធ្វើជាបន្ទាល់ផ្ដល់សក្ខីភាពអំពីពន្លឺ ដើម្បីឲ្យមនុស្សទាំងអស់ជឿដោយសារគាត់។
គេនាំគ្នាទៅជួបយ៉ះយ៉ាជម្រាបថា៖ «តួន! បុរសដែលនៅជាមួយតួន ខាងនាយទន្លេយ័រដាន់ពីថ្ងៃមុន ហើយដែលតួនផ្ដល់សក្ខីភាពឲ្យនោះ ឥឡូវនេះ គាត់កំពុងតែជ្រមុជទឹកឲ្យគេ មនុស្សទាំងអស់នាំគ្នាទៅរកគាត់»។
អុលឡោះបានតំរូវឲ្យអ៊ីសាធ្វើជាគូរបាន សម្រាប់លោះអស់អ្នកដែលមានជំនឿ ឲ្យរួចពីបាប ដោយសារឈាមរបស់គាត់។ ធ្វើដូច្នេះ អុលឡោះបង្ហាញរបៀបដែលទ្រង់រាប់មនុស្សឲ្យបានសុចរិត គឺពីដើម អុលឡោះពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្ដអំពើបាប
អ៊ីសាត្រូវគេបញ្ជូនទៅសម្លាប់ព្រោះតែកំហុសរបស់យើង ហើយអុលឡោះប្រោសអ៊ីសាឲ្យរស់ឡើងវិញ ដើម្បីឲ្យយើងបានសុចរិត។
តាមរយៈមនុស្សតែម្នាក់ បាបបានចូលមកក្នុងពិភពលោក ហើយតាមរយៈបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយបានជាសេចក្ដីស្លាប់រាលដាលដល់មនុស្សគ្រប់ៗគ្នា ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្ដអំពើបាប។
ប៉ុន្តែ កំហុសរបស់អាដាម និងអំណោយទានរបស់អុលឡោះ មានលទ្ធផលខុសគ្នាទាំងស្រុង។ មនុស្សទួទៅត្រូវស្លាប់ ព្រោះតែកំហុសរបស់មនុស្សម្នាក់យ៉ាងណា ក្តីមេត្តាករុណារបស់អុលឡោះ និងអំណោយទានដែលបានមកពីក្តីមេត្តាករុណានេះ ក៏បានហូរមកលើមនុស្សទាំងអស់រឹតតែបរិបូណ៌ តាមរយៈមនុស្សម្នាក់ គឺអ៊ីសាអាល់ម៉ាហ្សៀសយ៉ាងនោះដែរ។
ហើយមនុស្សទាំងអស់ជាប់បាប ដោយសារមនុស្សតែម្នាក់មិនស្ដាប់បង្គាប់យ៉ាងណា អុលឡោះក៏នឹងប្រោសមនុស្សទាំងអស់ឲ្យបានសុចរិត ដោយសារមនុស្សតែម្នាក់បានស្ដាប់បង្គាប់យ៉ាងនោះដែរ។
បាបនឹងលែងត្រួតត្រាលើបងប្អូនទៀតហើយ ព្រោះបងប្អូនមិនស្ថិតនៅក្រោមអំណាចរបស់ហ៊ូកុំទេ គឺស្ថិតនៅក្រោមក្តីមេត្តាករុណារបស់អុលឡោះវិញ។
មនុស្សទាំងអស់បានស្លាប់រួមជាមួយអាដាមយ៉ាងណា គេក៏នឹងរស់ឡើងវិញរួមជាមួយអាល់ម៉ាហ្សៀសយ៉ាងនោះដែរ
តែយើងឃើញថា អ៊ីសាដែលមានឋានៈទាបជាងពួកម៉ាឡាអ៊ីកាត់មួយរយៈ ព្រោះគាត់បានរងទុក្ខ និងស្លាប់នោះ ឥឡូវនេះ គាត់ទទួលសិរីរុងរឿង និងកិត្ដិនាមទុកជាមកុដរាជ្យ។ ដោយសារក្តីមេត្តារបស់អុលឡោះ អាល់ម៉ាហ្សៀសបានស្លាប់សម្រាប់មនុស្សគ្រប់ៗគ្នា។
ខ្ញុំ ស៊ីម៉ូនពេត្រុស ជាអ្នកបម្រើ និងជាសាវ័ករបស់អ៊ីសាអាល់ម៉ាហ្សៀស សូមជម្រាបមកបងប្អូនដែលបានទទួលជំនឿ ដោយសារសេចក្ដីសុចរិតរបស់អ៊ីសាអាល់ម៉ាហ្សៀសជាម្ចាស់ និងជាអ្នកសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូន ក៏មានតម្លៃដូចជំនឿរបស់យើងដែរ។
រីឯអ្នករាល់គ្នាវិញ អុលឡោះដ៏វិសុទ្ធបានប្រទានរសរបស់ទ្រង់មកលើអ្នករាល់គ្នា ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។