ក្រុមអ៊ីមុាំក៏សម្លាប់ពពែឈ្មោល ហើយដាក់ឈាមនៅលើអាសនៈ ទូរអាសូមអុលឡោះរំដោះបាបជនជាតិអ៊ីស្រអែលទាំងមូល ដ្បិតស្តេចបានប្រកាសថា គូរបានដុត និងគូរបានរំដោះបាបនេះត្រូវធ្វើសម្រាប់ជនជាតិអ៊ីស្រអែលទាំងមូល។
រ៉ូម 5:10 - អាល់គីតាប បើអុលឡោះសំរុះសំរួលយើងឲ្យជានានឹងទ្រង់វិញ ដោយបុត្រារបស់ទ្រង់ស្លាប់ ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងទ្រង់នៅឡើយ ចំណង់បើឥឡូវនេះ យើងបានជានានឹងទ្រង់ហើយ ទ្រង់ក៏រឹតតែសង្គ្រោះយើង ដោយសារជីវិតរបស់បុត្រាថែមទៀត ជាពុំខាន។ ព្រះគម្ពីរខ្មែរសាកល ដ្បិតកាលយើងនៅជាខ្មាំងសត្រូវនៅឡើយ ប្រសិនបើយើងបានផ្សះផ្សានឹងព្រះតាមរយៈការសុគតនៃព្រះបុត្រារបស់ព្រះទៅហើយ ចុះទម្រាំដែលយើងបានផ្សះផ្សារួចហើយ តើយើងនឹងបានសង្គ្រោះដោយជីវិតរបស់ព្រះបុត្រាជាយ៉ាងណាទៅ! Khmer Christian Bible បើព្រះជាម្ចាស់ឲ្យយើងផ្សះផ្សាជាមួយព្រះអង្គតាមរយៈការសោយទិវង្គតនៃព្រះរាជបុត្រារបស់ព្រះអង្គ កាលយើងនៅជាខ្មាំងសត្រូវនៅឡើយ ចុះឥឡូវនេះ ពេលដែលយើងបានផ្សះផ្សារួចហើយ យើងនឹងទទួលបានសេចក្ដីសង្គ្រោះលើសនេះយ៉ាងណាទៅទៀត ដោយសារជីវិតរបស់ព្រះយេស៊ូ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតប្រសិនបើយើងនៅជាខ្មាំងសត្រូវនៅឡើយ យើងបានជានាជាមួយព្រះ តាមរយៈការសុគតរបស់ព្រះរាជបុត្រាព្រះអង្គទៅហើយ ចុះចំណង់បើឥឡូវនេះ ដែលយើងបានជានាហើយ នោះយើងប្រាកដជាបានសង្គ្រោះ ដោយសារព្រះជន្មរបស់ព្រះអង្គ លើសជាងទៅទៀតមិនខាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើព្រះជាម្ចាស់សម្រុះសម្រួលយើងឲ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រារបស់ព្រះអង្គសោយទិវង្គត ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងព្រះអង្គនៅឡើយ ចំណង់បើឥឡូវនេះ យើងបានជានានឹងព្រះអង្គហើយ ព្រះអង្គក៏រឹតតែសង្គ្រោះយើង ដោយសារព្រះជន្មរបស់ព្រះបុត្រាថែមទៀតជាពុំខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតកាលយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត ដូច្នេះ ដែលយើងបានជាមេត្រីហើយ នោះប្រាកដជាយើងនឹងបានសង្គ្រោះជាមិនខានលើសទៅទៀត ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ |
ក្រុមអ៊ីមុាំក៏សម្លាប់ពពែឈ្មោល ហើយដាក់ឈាមនៅលើអាសនៈ ទូរអាសូមអុលឡោះរំដោះបាបជនជាតិអ៊ីស្រអែលទាំងមូល ដ្បិតស្តេចបានប្រកាសថា គូរបានដុត និងគូរបានរំដោះបាបនេះត្រូវធ្វើសម្រាប់ជនជាតិអ៊ីស្រអែលទាំងមូល។
នៅថ្ងៃទីប្រាំពីរក្នុងខែដដែលក៏ត្រូវធ្វើដូច្នេះដែរ ដើម្បីលោះបាបអ្នកដែលប្រព្រឹត្តអំពើបាប ដោយអចេតនា ឬដោយធ្វេសប្រហែស។ អ្នករាល់គ្នាធ្វើបែបនេះ ដើម្បីជម្រះម៉ាស្ជិទឲ្យបានបរិសុទ្ធ។
ទ្រង់បានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សម្រាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសម្រេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលណាពីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកជូនអុលឡោះ។
រីឯសាច់របស់សត្វដែលគេយកឈាមចូលទៅក្នុងទីសក្ការៈនៃជំរំជួបអុលឡោះតាអាឡាសម្រាប់ពិធីរំដោះបាបនោះ មិនត្រូវបរិភោគទេ គឺត្រូវដុតទាំងអស់»។
បន្ដិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឃើញខ្ញុំព្រោះខ្ញុំមានជីវិតរស់ ហើយអ្នករាល់គ្នាក៏នឹងមានជីវិតរស់ដែរ។
ដ្បិតអុលឡោះជាបិតាជាប្រភពនៃជីវិតយ៉ាងណា ទ្រង់ក៏ប្រទានឲ្យបុត្រាធ្វើជាប្រភពនៃជីវិតយ៉ាងនោះដែរ
អុលឡោះជាបិតារបស់ខ្ញុំពេញចិត្តឲ្យអស់អ្នកដែលបានឃើញបុត្រា ហើយជឿលើគាត់មានជីវិតអស់កល្បជានិច្ច។ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង»។
អុលឡោះជាបិតាដែលបានចាត់ខ្ញុំឲ្យមក ទ្រង់មានជីវិតរស់ ហើយខ្ញុំមានជីវិតដោយសារទ្រង់យ៉ាងណាអ្នកបរិភោគខ្ញុំ ក៏នឹងមានជីវិតរស់ ដោយសារខ្ញុំយ៉ាងនោះដែរ។
បើគិតតាមដំណឹងល្អ សាសន៍អ៊ីស្រអែលជាសត្រូវនឹងអុលឡោះ ដើម្បីជាប្រយោជន៍ដល់បងប្អូន។ បើគិតតាមការជ្រើសរើសវិញ អុលឡោះស្រឡាញ់គេ មកពីអុលឡោះគិតដល់បុព្វបុរសរបស់គេ។
មិនតែប៉ុណ្ណោះសោត យើងនឹងបានខ្ពស់មុខដោយពឹងលើអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង ដែលទ្រង់បានសំរុះសំរួលឲ្យយើងជានានឹងអុលឡោះវិញនៅពេលនេះ។
កាលយើងមិនទាន់មានកម្លាំងនៅឡើយ លុះដល់ពេលកំណត់ អាល់ម៉ាហ្សៀសបានស្លាប់សម្រាប់មនុស្សដែលមិនគោរពប្រណិប័តន៍អុលឡោះ។
អុលឡោះពុំបានទុកបុត្រារបស់ទ្រង់ផ្ទាល់ទេ គឺអុលឡោះបានបញ្ជូនបុត្រានោះមកសម្រាប់យើងទាំងអស់គ្នា បើដូច្នេះ អុលឡោះមុខជាប្រណីសន្ដោសប្រទានអ្វីៗទាំងអស់ មកយើងរួមជាមួយបុត្រានោះដែរ។
តើនរណាអាចដាក់ទោសគេបាន បើអាល់ម៉ាហ្សៀសអ៊ីសាបានស្លាប់ ហើយជាពិសេសគាត់បានរស់ឡើងវិញ នៅខាងស្ដាំអុលឡោះ ជាបិតា និងអង្វរឲ្យយើងដូច្នេះ?
ដ្បិតការគិតខាងលោកីយ៍ទាស់នឹងអុលឡោះ ព្រោះលោកីយ៍ពុំចុះចូលនឹងហ៊ូកុំរបស់អុលឡោះទេ ហើយថែមទាំងគ្មានសមត្ថភាពនឹងចុះចូលបានផង។
ដូច្នេះ យើងជាទូតរបស់អាល់ម៉ាហ្សៀស គឺដូចជាអុលឡោះមានបន្ទូលដាស់តឿនបងប្អូន តាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងនាមអាល់ម៉ាហ្សៀសថា ទុកឲ្យអុលឡោះសំរុះសំរួលបងប្អូន ឲ្យជានានឹងទ្រង់វិញទៅ។
អាល់ម៉ាហ្សៀសគ្មានបាបទាល់តែសោះ តែអុលឡោះបានធ្វើឲ្យគាត់ទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឲ្យបានសុចរិតរួមជាមួយអាល់ម៉ាហ្សៀសដែរ។
ដោយអ៊ីសាបានស្លាប់នៅលើឈើឆ្កាង គាត់បានសំរុះសំរួលសាសន៍ទាំងពីរឲ្យរួមគ្នាជារូបកាយតែមួយ និងធ្វើឲ្យគេស្រុះស្រួលជាមួយអុលឡោះវិញ ទាំងកំចាត់ការស្អប់គ្នាចោលផង។
រីឯយើងទាំងអស់គ្នាវិញ ពីដើមយើងក៏ដូចពួកគេដែរ យើងបានបណ្ដោយខ្លួនទៅតាមតណ្ហាលោភលន់នៃនិស្ស័យលោកីយ៍របស់យើង យើងប្រព្រឹត្ដអំពើផ្សេងៗតាមបំណងចិត្ដគំនិតរបស់លោកីយ៍។ ពីកំណើតមកយើងជាមនុស្ស ដែលត្រូវតែទទួលទោសពីអុលឡោះ ដូចមនុស្សឯទៀតៗដែរ
ហេតុនេះហើយបានជាគាត់ត្រូវតែមានលក្ខណៈដូចបងប្អូនរបស់គាត់គ្រប់ជំពូកទាំងអស់ ដើម្បីធ្វើជាមូស្ទីដែលមានចិត្ដមេត្ដាករុណា មានចិត្ដស្មោះត្រង់ក្នុងការបម្រើអុលឡោះ និងដើម្បីរំដោះប្រជាជនឲ្យរួចផុតពីបាបផង។
ហេតុនេះហើយបានជាអ៊ីសាក៏អាចសង្គ្រោះអស់អ្នកដែលចូលមកជិតអុលឡោះ តាមរយៈគាត់បានជាស្ថាពរ ដ្បិតគាត់មានជីវិតរស់រហូត ដើម្បីសូមអង្វរអុលឡោះឲ្យពួកគេ។
ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្ដអំពើបាប។ ប៉ុន្ដែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្ដអំពើបាប យើងមានអ្នកជួយការពារនៅទល់មុខអុលឡោះជាបិតា គឺអ៊ីសាអាល់ម៉ាហ្សៀសដ៏សុចរិត។
សេចក្ដីស្រឡាញ់របស់អុលឡោះមានដូចតទៅនេះ មិនមែនយើងទេដែលបានស្រឡាញ់ទ្រង់ គឺទ្រង់ទេតើដែលបានស្រឡាញ់យើង និងបានចាត់បុត្រារបស់ទ្រង់ឲ្យមកលះបង់ជីវិត លោះយើងឲ្យរួចពីបាបផង។
យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងនៅក្នុងផ្នូរ។