ប្រសិនបើមនុស្សមិនខតាន់កាន់តាមបទបញ្ជារបស់ហ៊ូកុំ អុលឡោះក៏ចាត់ទុកគេដូចជាបានខតាន់ដែរ!។
រ៉ូម 3:30 - អាល់គីតាប មានអុលឡោះតែមួយប៉ុណ្ណោះ ដែលរាប់សាសន៍យូដាឲ្យបានសុចរិត មកពីគេមានជំនឿ ហើយក៏រាប់សាសន៍ដទៃឲ្យបានសុចរិត ដោយគេមានជំនឿដែរ។ ព្រះគម្ពីរខ្មែរសាកល ពីព្រោះព្រះជាព្រះតែមួយអង្គគត់។ ព្រះអង្គនឹងរាប់អ្នកដែលទទួលពិធីកាត់ស្បែកជាសុចរិតដោយសារតែជំនឿ ហើយក៏រាប់អ្នកដែលមិនបានទទួលពិធីកាត់ស្បែកជាសុចរិតដោយសារតែជំនឿដែរ។ Khmer Christian Bible ព្រោះមានព្រះជាម្ចាស់តែមួយអង្គទេ ព្រះអង្គនឹងរាប់អ្នកកាត់ស្បែក និងអ្នកមិនកាត់ស្បែកជាសុចរិតដោយសារជំនឿ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមានព្រះតែមួយព្រះអង្គប៉ុណ្ណោះ ដែលនឹងរាប់អ្នកកាត់ស្បែកជាសុចរិត ដោយសារជំនឿ និងអ្នកមិនកាត់ស្បែក ដោយសារជំនឿដូចគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ ដែលប្រោសសាសន៍យូដាឲ្យសុចរិត មកពីគេមានជំនឿ ហើយក៏ប្រោសសាសន៍ដទៃឲ្យសុចរិត ដោយគេមានជំនឿដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគឺជាព្រះតែ១ព្រះអង្គ ដែលនឹងរាប់ទាំងពួកកាត់ស្បែក ថាជាសុចរិត ដោយសារតែគេមានសេចក្ដីជំនឿ ព្រមទាំងពួកអ្នកដែលមិនកាត់ស្បែកផង ដោយគេមានសេចក្ដីជំនឿនោះដែរ |
ប្រសិនបើមនុស្សមិនខតាន់កាន់តាមបទបញ្ជារបស់ហ៊ូកុំ អុលឡោះក៏ចាត់ទុកគេដូចជាបានខតាន់ដែរ!។
ជនដែលមិនខតាន់ផ្នែកខាងរូបកាយ តែប្រតិបត្ដិតាមហ៊ូកុំ គេមុខជាដាក់ទោសអ្នកមិនខាន ព្រោះអ្នកមានហ៊ូកុំសរសេរជាលាយលក្ខណ៍អក្សរ ហើយបានទទួលពិធីខតាន់ តែអ្នកបែរជាប្រព្រឹត្ដល្មើសហ៊ូកុំ។
អុលឡោះរាប់អ្នកដែលមានជំនឿ លើអ៊ីសាអាល់ម៉ាហ្សៀសឲ្យបានសុចរិត គឺអុលឡោះធ្វើដូច្នេះ ចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ
ដ្បិតយើងយល់ថា អុលឡោះរាប់មនុស្សឲ្យបានសុចរិត មកពីគេមានជំនឿ មិនមែនមកពីគេប្រព្រឹត្ដតាមហ៊ូកុំឡើយ។
ដូច្នេះ ព្រោះតែជំនឿដែលស្របតាមក្តីមេត្តានៃអុលឡោះ បន្ទូលសន្យានៃអុលឡោះត្រូវបានប្រទានមកចំពោះពូជពង្សអ៊ីព្រហ៊ីមទាំងមូល មិនត្រឹមតែអស់អ្នកដែលប្រតិបត្ដិតាមហ៊ូកុំប៉ុណ្ណោះទេ តែសម្រាប់អស់អ្នកដែលមានជំនឿដូចអ៊ីព្រហ៊ីម ជាឪពុករបស់យើងទាំងអស់គ្នាដែរ
តើមានតែសាសន៍យូដាទេឬ ដែលអាចទទួលសុភមង្គលនេះ ឬមួយសាសន៍ដទៃ ក៏អាចទទួលបានដែរ?។ យើងទើបនឹងនិយាយថា «អុលឡោះប្រោសអ៊ីព្រហ៊ីមឲ្យបានសុចរិត ដោយយល់ដល់ជំនឿរបស់គាត់»។
ប៉ុន្ដែ ប្រសិនបើមានតែម្នាក់នោះ មិនបាច់ឲ្យមាននរណាធ្វើអន្ដរាគមន៍ឡើយ។ រីឯអុលឡោះវិញ មានតែមួយប៉ុណ្ណោះ។
ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ដ្រីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងអាល់ម៉ាហ្សៀសអ៊ីសា។
ក្នុងគីតាបមានគ្រោងទុកជាមុនថា អុលឡោះនឹងប្រោសសាសន៍ដទៃឲ្យបានសុចរិតដោយសារជំនឿ ហើយអ៊ីព្រហ៊ីមបានទទួលដំណឹងល្អនេះជាមុនថា«ជាតិសាសន៍ទាំងអស់នឹងទទួលពរ ដោយសារអ្នក»។
ចំពោះអ្នកដែលរួមរស់ជាមួយអាល់ម៉ាហ្សៀសអ៊ីសា ការខតាន់ ឬមិនខតាន់នោះមិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលនាំឲ្យប្រព្រឹត្ដអំពើផ្សេងៗ ដោយចិត្ដស្រឡាញ់ប៉ុណ្ណោះទើបសំខាន់។
អ៊ីស្រអែលអើយ ចូរស្តាប់! មានតែអុលឡោះតាអាឡាជាម្ចាស់របស់យើង តែមួយគត់ ដែលពិតជាអុលឡោះតាអាឡា។
ដ្បិតយើងឯណេះវិញទេ ដែលជាអ្នកខតាន់ពិតប្រាកដ គឺយើងរាល់គ្នាដែលជាអ្នកគោរពថ្វាយបង្គំអុលឡោះ តាមរសអុលឡោះ យើងអួតអាងលើអាល់ម៉ាហ្សៀសអ៊ីសា យើងមិនពឹងផ្អែកលើលោកីយ៍ទេ។
ដ្បិតមានម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងអុលឡោះ និងមនុស្សលោក គឺអាល់ម៉ាហ្សៀសអ៊ីសាដែលជាមនុស្ស។