មាត់របស់គេពោលតែពាក្យបណ្ដាសា ពាក្យបោកបញ្ឆោត និងពាក្យមួលបង្កាច់ ហើយពាក្យអពមង្គល និងទុច្ចរិតស្ថិតនៅលើចុងអណ្ដាតគេជានិច្ច។
រ៉ូម 3:14 - អាល់គីតាប «មាត់របស់គេពោរពេញទៅដោយពាក្យ អពមង្គល និងពាក្យជូរចត់»។ ព្រះគម្ពីរខ្មែរសាកល មាត់ពួកគេពោរពេញទៅដោយពាក្យបណ្ដាសា និងជាតិល្វីង Khmer Christian Bible មាត់របស់គេពេញដោយបណ្ដាសារ និងសេចក្ដីជូរចត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មាត់របស់គេមានពេញដោយពាក្យបណ្តាសា និងពាក្យជូរចត់ »។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «មាត់របស់គេពោរពេញទៅដោយពាក្យ អពមង្គល និងពាក្យជូរចត់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមាត់គេមានពេញដោយសេចក្ដីបណ្តាសា នឹងសេចក្ដីជូរចត់ |
មាត់របស់គេពោលតែពាក្យបណ្ដាសា ពាក្យបោកបញ្ឆោត និងពាក្យមួលបង្កាច់ ហើយពាក្យអពមង្គល និងទុច្ចរិតស្ថិតនៅលើចុងអណ្ដាតគេជានិច្ច។
ពេលហារមាត់និយាយ គេពោលចេញមក សុទ្ធតែពាក្យសំដី ពោរពេញទៅដោយអំពើបាប ដូច្នេះ សូមឲ្យពួកគេជាប់អន្ទាក់ ដោយសារតែចិត្តអួតអាងរបស់ខ្លួន! ដ្បិតពួកគេគិតតែពីជេរប្រទេចផ្ដាសា និងនិយាយកុហក។
សូមបងប្អូនកំចាត់ចិត្ដជូរចត់ ចិត្ដក្ដៅក្រហាយ កំហឹង សំរែកឡូឡា ពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង ចេញពីចំណោមបងប្អូនទៅ។
គឺទាំងពាក្យអរគុណ ទាំងពាក្យជេរប្រទេចផ្ដាសា ហូរចេញមកពីមាត់តែមួយ! បងប្អូនអើយ ធ្វើដូច្នេះមិនកើតទេ!។