អ៊ីសាមានប្រសាសន៍ថា៖ «ឥឡូវនេះ សុំធ្វើសិនចុះ ធ្វើដូច្នេះ ទើបស្របតាមគ្រប់សេចក្ដីដែលអុលឡោះបានបង្គាប់ទុកមក»។ យ៉ះយ៉ាក៏យល់ព្រម។
រ៉ូម 2:27 - អាល់គីតាប ជនដែលមិនខតាន់ផ្នែកខាងរូបកាយ តែប្រតិបត្ដិតាមហ៊ូកុំ គេមុខជាដាក់ទោសអ្នកមិនខាន ព្រោះអ្នកមានហ៊ូកុំសរសេរជាលាយលក្ខណ៍អក្សរ ហើយបានទទួលពិធីខតាន់ តែអ្នកបែរជាប្រព្រឹត្ដល្មើសហ៊ូកុំ។ ព្រះគម្ពីរខ្មែរសាកល ហើយអ្នកដែលមិនបានទទួលពិធីកាត់ស្បែកខាងរូបកាយ ដែលប្រព្រឹត្តតាមក្រឹត្យវិន័យ នឹងជំនុំជម្រះខ្លួនអ្នកដែលជាមនុស្សបំពានក្រឹត្យវិន័យ ទោះបីជាអ្នកមានទាំងគម្ពីរវិន័យ និងពិធីកាត់ស្បែកក៏ដោយ។ Khmer Christian Bible ឯអ្នកមិនកាត់ស្បែកខាងរូបកាយ ហើយធ្វើតាមគម្ពីរវិន័យ គេនឹងជំនុំជម្រះអ្នកដែលមានគម្ពីរវិន័យសរសេរទុក និងការកាត់ស្បែក ហើយនៅតែល្មើសនឹងគម្ពីរវិន័យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកអ្នកដែលមិនកាត់ស្បែកខាងរូបកាយ តែប្រព្រឹត្តតាមក្រឹត្យវិន័យ នឹងកាត់ទោសអ្នកដែលមានទាំងគម្ពីរវិន័យ និងការកាត់ស្បែក តែបែរជាប្រព្រឹត្តរំលងក្រឹត្យវិន័យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនដែលមិនកាត់ស្បែកផ្នែកខាងរូបកាយ តែប្រតិបត្តិតាមក្រឹត្យវិន័យ គេមុខជាដាក់ទោសអ្នកមិនខាន ព្រោះអ្នកមានវិន័យសរសេរជាលាយលក្ខណ៍អក្សរ ហើយបានទទួលពិធីកាត់ស្បែក តែអ្នកបែរជាប្រព្រឹត្តល្មើសក្រឹត្យវិន័យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកអ្នកដែលមិនកាត់ស្បែកតាមបវេណី បើគេប្រព្រឹត្តតាមក្រិត្យវិន័យសព្វគ្រប់ តើគេមិនជំនុំជំរះអ្នកទេឬអី ដែលអ្នកមានទាំងគម្ពីរ នឹងការកាត់ស្បែកផង តែចេះតែប្រព្រឹត្តរំលងក្រិត្យវិន័យវិញ |
អ៊ីសាមានប្រសាសន៍ថា៖ «ឥឡូវនេះ សុំធ្វើសិនចុះ ធ្វើដូច្នេះ ទើបស្របតាមគ្រប់សេចក្ដីដែលអុលឡោះបានបង្គាប់ទុកមក»។ យ៉ះយ៉ាក៏យល់ព្រម។
ក្រោយពីបានដករាជ្យពីស្តេចសូល អុលឡោះប្រទានឲ្យទតឡើងគ្រងរាជ្យ។ អុលឡោះប្រទានសក្ខីភាពអំពីទតនេះថាៈ “យើងរកបានមនុស្សម្នាក់ ជាទីគាប់ចិត្តយើងណាស់ គឺទតជាកូនរបស់អ៊ីសាយ ដ្បិតទតនឹងបំពេញតាមបំណងទាំងប៉ុន្មានរបស់យើង”។
អ្នកមានចិត្ដស្រឡាញ់មិនដែលប្រព្រឹត្ដអាក្រក់ចំពោះបងប្អូនឯទៀតៗឡើយ ដ្បិតសេចក្ដីស្រឡាញ់ធ្វើឲ្យហ៊ូកុំបានពេញលក្ខណៈ។
ត្រង់នេះគេបង្ហាញឲ្យឃើញថា កិច្ចការដែលគីតាបហ៊ូកុំចែងទុកឲ្យធ្វើនោះ មានចារឹកនៅក្នុងដួងចិត្ដរបស់គេស្រាប់ហើយ។ មនសិការរបស់គេ ព្រមទាំងការរិះគិតរបស់គេ ដែលនាំឲ្យមានការចោទប្រកាន់ខ្លួន ឬដោះសាខ្លួន ក៏ផ្ដល់សក្ខីភាពអំពីការនេះដែរ។
ជាតួនអប់រំមនុស្សល្ងង់ ជាតួនបង្រៀនមនុស្សតូចតាច ព្រោះអ្នកជឿជាក់ថា ការស្គាល់អុលឡោះ និងសេចក្ដីពិតសុទ្ធតែមានចែងនៅក្នុងហ៊ូកុំទាំងអស់។
ការខតាន់មានប្រយោជន៍ លុះត្រាតែអ្នកប្រតិបត្ដិតាមហ៊ូកុំ ប៉ុន្ដែ បើអ្នកប្រព្រឹត្ដល្មើសហ៊ូកុំ ការខតាន់របស់អ្នកទុកដូចជាមិនខតាន់ទៅវិញ។
ប្រសិនបើមនុស្សមិនខតាន់កាន់តាមបទបញ្ជារបស់ហ៊ូកុំ អុលឡោះក៏ចាត់ទុកគេដូចជាបានខតាន់ដែរ!។
សាសន៍យូដាដ៏ពិតប្រាកដ សំដៅទៅផ្នែកខាងក្នុងចិត្ដឯណោះវិញ រីឯការខតាន់ដ៏ពិតប្រាកដក៏ស្ថិតនៅលើចិត្ដដែរ គឺជាការខតាន់ ស្របតាមរសអុលឡោះ មិនមែនតាមគីតាបហ៊ូកុំជាលាយលក្ខណ៍អក្សរនោះឡើយ។ សាសន៍យូដាប្រភេទនេះ ទទួលការកោតសរសើរពីអុលឡោះ មិនមែនពីសំណាក់មនុស្សទេ។
មានអុលឡោះតែមួយប៉ុណ្ណោះ ដែលរាប់សាសន៍យូដាឲ្យបានសុចរិត មកពីគេមានជំនឿ ហើយក៏រាប់សាសន៍ដទៃឲ្យបានសុចរិត ដោយគេមានជំនឿដែរ។
អុលឡោះធ្វើដូច្នេះ ដើម្បីប្រោសយើងឲ្យបានសុចរិត ស្របតាមការតំរូវរបស់ហ៊ូកុំ គឺចំពោះយើងដែលមិនរស់នៅតាមនិស្ស័យលោកីយ៍ តែរស់នៅតាមរសអុលឡោះវិញ
ការខតាន់ ឬមិនខតាន់នោះ គ្មានសារៈសំខាន់អ្វីសោះ មានតែការប្រតិបត្ដិតាមបទបញ្ជារបស់អុលឡោះវិញទេដែលសំខាន់។
អុលឡោះក៏ប្រទានឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើសម្ពន្ធមេត្រីថ្មីដែរ ជាសម្ពន្ធមេត្រីដែលមិនមែនចងឡើង ដោយសរសេរជាលាយលក្ខណ៍អក្សរនោះទេ គឺចងឡើងដោយរសអុលឡោះវិញ ដ្បិតហ៊ូកុំដែលសរសេរជាលាយលក្ខណ៍អក្សរបណ្ដាលឲ្យស្លាប់ រីឯរសអុលឡោះប្រទានជីវិត។
ដ្បិតហ៊ូកុំទាំងមូលសរុបមកត្រឹមតែឃ្លាមួយនេះថា «ចូរស្រឡាញ់អ្នកដទៃឲ្យបានដូចស្រឡាញ់ខ្លួនឯង»។
ដូច្នេះ សូមបងប្អូនចងចាំថាៈ ពីដើមបងប្អូនកើតមកជាសាសន៍ដទៃ ហើយសាសន៍យូដាដែលចាត់ទុកថាខ្លួនជា «ពួកខតាន់» ហៅបងប្អូនថា «ពួកមិនខតាន់» ព្រោះគេសំគាល់ទៅលើសញ្ញាមួយដែលគេធ្វើលើរូបកាយ។
អ្នកស្គាល់គីតាបតាំងតែពីនៅកុមារម៉្លេះ ហើយគីតាបអាចផ្ដល់ឲ្យអ្នកមានប្រាជ្ញា ដើម្បីនឹងទទួលការសង្គ្រោះ ដោយមានជំនឿលើអាល់ម៉ាហ្សៀសអ៊ីសា។
ដោយសារជំនឿយើងយល់ថា បន្ទូលរបស់អុលឡោះបានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែលយើងមើលឃើញ មិនមែនកើតចេញមកពីអ្វីៗដែលមានរូបរាងនោះឡើយ។